ព័ត៌មានអន្ដរជាតិ
មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត
មហាអំណាចអឺរ៉ុប២ប្រទេសគឺអង់គ្លេសនិងអាល្លឺម៉ង់ សុទ្ធតែចេញការព្រមានអំពីសង្គ្រាមរបស់រុស្ស៊ីក្នុងប្លុកនេះ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយអំពាវនាវឲ្យមានការត្រៀមខ្លួនឲ្យបានល្អ។

កាលពីដើមសប្តាហ៍នេះ ក្នុងសុន្ទរកថាដ៏សំខាន់មួយ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសំដៅទៅរុស្ស៊ីដោយនិយាយថា ទីក្រុងឡុងដ៍ត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមព្រោះតែការគំរាមកំហែងឥតឈប់ពីសំណាក់ប្រទេសរុស្ស៊ី។
យោងតាមលោក Starmer, តាមរយៈគោលនយោបាយការពារជាតិអង់គ្លេស កំណែទម្រង់របស់ខ្លួន នឹងធ្វើឲ្យយោធាអង់គ្លេសកាន់តែខ្លាំងជាងនេះ១០ដង នៅត្រឹមឆ្នាំ២០៣៥។ អង់គ្លេសក៏មានគោលបំណងបង្កើនការចំណាយលើវិស័យការពារជាតិ៣%នៃ GDP របស់ខ្លួនផងដែរ ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
លោក Starmer ក៏ស្តីបន្ទោសទីក្រុងមូស្គូផងដែរ ចំពោះអ្វីដែលលោកហៅថា ជាការបង្កហេតុឥតឈប់ ហើយចោទរុស្ស៊ីថា គំរាមកំហែងចក្រភពអង់គ្លេសនិងឈ្លានពានក្នុងដែនទឹករបស់អង់គ្លេសថែមទៀតផង។

ស្របពេលជាមួយគ្នានោះ នៅប្រទេសអាល្លឺម៉ង់ឯណោះ មេទ័ពមួយរូបព្រមានថា រុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។
ការព្រមាននេះគឺចេញពីមាត់មេទ័ព Carsten Breuer ដែលអះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។

លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ។
ទោះបីជាយ៉ាងណា រុស្ស៊ីធ្លាប់បញ្ជាក់ហើយថា ការដែលប្រទេសលោកខាងលិច តែងយកឈ្មោះរុស្ស៊ីទៅនិយាយហានិភ័យផ្ទុះសង្គ្រាមក្នុងទ្វីបអឺរ៉ុប គឺគ្រាន់តែជាលេសដើម្បីបង្កើនកញ្ចប់ថវិកាក្នុងវិស័យយោធារបស់ពួកគេតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


