ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ត្រាំ ថា រុស្ស៊ី ដាច់ខាតត្រូវតែសងសឹកអ៊ុយក្រែន
យោងតាមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រាប់គាត់ថា ទីក្រុងមូស្គូ ដាច់ខាតត្រូវតែសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពរបស់ខ្លួនកាលពីថ្ងៃមុន។

លោកត្រាំព្រមានបែបនេះនៅលើបណ្តាញសង្គម Truth Social បន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទជាងមួយម៉ោងជាមួយលោក ពូទីន កាលពីថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកក៏បញ្ជាក់ដែរថា នេះគឺជាកិច្ចសន្ទនាដ៏ល្អមួយ ប៉ុន្តែមិនមែនជាកិច្ចសន្ទនាដែលនឹងឈានទៅរកកិច្ចសន្តិភាពភ្លាមៗនោះទេ។

នេះគឺជាការសន្ទនាលើកដំបូងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីអ៊ុយក្រែន បើកការវាយប្រហារដោយដ្រូនយ៉ាងភ្ញាក់ផ្អើលលើមូលដ្ឋានអាកាសរុស្ស៊ីកាលពីថ្ងៃទី១ខែមិថុនា។
អ៊ុយក្រែន វាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៥កន្លែងតំបន់ Murmansk ភាគខាងជើង, Ivanovo និង Ryazan ភាគកណ្តាល, Irkutsk នៅស៊ីបេរី និង Amur នៅចុងបូព៌ា ហើយវាគឺជាលើកដំបូងដែលអ៊ុយក្រែន វាយចូលដល់តំបន់ស៊ីបេរីនិងចុងបូព៌ា ក្នុងសង្គ្រាមរយៈពេលជាង៣ឆ្នាំមកនេះ។
តាមការអះអាងរបស់អ៊ុយក្រែន ខ្លួនបានកម្ទេចយន្តហោះចម្បាំងប្រភេទ Tu-95, Tu-22M និង A-50 សរុបចូលគ្នាអស់៤០គ្រឿង ប៉ុន្តែក្រោយមករូបភាពផ្កាយរណបបង្ហាញថា រុស្ស៊ីខ្ទេចយន្តហោះអស់ត្រឹម១៤គ្រឿងប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក អវត្តមានលើកដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


