Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺកូវីដដែលជាសះស្បើយហើយ បែរជាលាប់ឡើងវិញនៅវៀតណាម

បានផុស

នៅ

អ្នកជំងឺកូវីដ ១៩ ម្នាក់នៅប្រទេសវៀតណាមបានលាប់ជំងឺនេះឡើងវិញ បន្ទាប់ពីត្រូវបានប្រកាសថាជាសះស្បើយនៅដើមខែនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការប្រជាជនខេត្ត Hung Yen កាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដែលតម្រូវឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការបង្ការជំងឺកូវីដ ១៩ ជាបន្ទាន់ និងធ្វើការតាមដានទំនាក់ទំនងយ៉ាងរហ័សទាក់ទងនឹងអ្នកជំងឺដែលលាប់ជំងឺនេះឡើងវិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺផ្លូវដង្ហើមមួយនេះ ។

អ្នកជំងឺដែលមានឈ្មោះកាត់ D.T.H មកពីស្រុក Yen My ភាគខាងជើងខេត្ត Hung Yen ទទួលលទ្ធផលតេស្តវិជ្ជមានសាជាថ្មីពីមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងខេត្តនៅថ្ងៃដែលត្រូវបានប្រកាសថាជាសះស្បើយពីជំងឺ ហើយនាងបានចេញពីមន្ទីរពេទ្យនៅថ្ងៃទី ១ ខែមីនា ។

ចំណែកគណៈកម្មាធិការស្រុក Yen My បានបញ្ជាឲ្យភ្នាក់ងារមូលដ្ឋានទាំងអស់កំណត់ទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលរបស់នាងសម្រាប់ការធ្វើចត្តាឡីស័ក និងធ្វើតេស្តដើម្បីការពារការឆ្លងក្នុងសហគមន៍ ។

បន្ថែមពីនេះគណៈកម្មាធិការប្រជាជនខេត្តក៏បានទាមទារឲ្យមានការធ្វើចុះពិនិត្យលើទីតាំងទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះ ។

លោក Hoang Huu Hung មន្ត្រីក្នុងតំបន់បានប្រាប់កាសែត Tuoi Tre កាលពីថ្ងៃអង្គារថា នាង D.T.H បានផ្ដាច់ខ្លួននៅដាច់ដោយឡែកនៅឯផ្ទះតាំងពីថ្ងៃទី ១ ខែមីនា ដូច្នេះនាងទំនងជាមិនមានទំនាក់ទំនងជាមួយអ្នកណានោះទេ ។

លោក Hung បាននិយាយថា “យើងមិនបានរកឃើញអ្នកណាម្នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងនោះទេ ។ យើងបានដាក់គ្រួសាររបស់នាងនៅដាច់ដោយឡែក និងបានបាញ់ថ្នាំសម្លាប់មេរោគទីតាំងដែលពាក់ព័ន្ធរួចហើយ ។ យើងក៏បានយកសំណាកពីអ្នកជិតខាងរបស់នាងចំនួន ២៨ នាក់ដើម្បីពិនិត្យរកមើលជំងឺកូវីដ ១៩ ផងដែរ”។

រហូតមកដល់ពេលនេះមិនមានរបាយការណ៍ណាមួយអំពីអ្នកជំងឺដែលបានជាសះស្បើយហើយតេស្តវិជ្ជមានកូវីដ ១៩ ម្ដងទៀតនោះទេ ហើយក៏មិនមានការឆ្លងថ្មីក្នុងពេលតែមួយផងដែរ ខណៈអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅប្រទេសវៀតណាមបាននិយាយថា ការលាប់ជំងឺកូវីដ ១៩ ឡើងវិញនេះអាចមកពីបំណែកវីរុសអសកម្មនៅក្នុងខ្លួនរបស់អ្នកជំងឺ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៥២៩ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ខណៈអ្នកជាសះស្បើយមាន ២,០០៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ មិនខុសវៀតណាម ថៃត្រៀមជើងហោះហើរពិសេសយកពលរដ្ឋខ្លួនចេញពីមីយ៉ាន់ម៉ា

ចុចអាន ៖ ជនជាតិវៀតណាមរាប់រយនាក់ ប្រញាប់ចាកចេញពីប្រទេស មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

តួឯកប្រុសរឿង “Squid Game” ឈ្នះពានរង្វាន់ Emmy ដំបូងគេ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

កីឡា៣៧ នាទី មុន

ជម្រើសជាតិ​អេ​ក្វា​ឌ័​រ ប្រឈម​នឹង​ការ​ដក​ចេញពី​ការប្រកួត World Cup 2022

ព័ត៌មានជាតិ៤៣ នាទី មុន

កងទ័ពជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​៣គ្រឿង ពី​ស្ថាន​កុងស៊ុល​កិត្តិយស​កម្ពុជា​ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​សប្បុរស​ជប៉ុន

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច​ចុះបង្ក្រាបបទល្មើសនេសាទ​នៅស្រុកជល់គីរី​កម្ទេចរបាំងសាច់អួន​១ ពាន់ម៉ែត្រ​​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ល្បីថា តួឯកប្រុសក្នុងរឿង “កប៉ាល់ Titanic” លួចទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដ Gigi Hadid

Sokha Hotels

ព័ត៌មានពេញនិយម