ព័ត៌មានអន្ដរជាតិ
ជនជាតិវៀតណាមរាប់រយនាក់ ប្រញាប់ចាកចេញពីប្រទេស មីយ៉ាន់ម៉ា
ជនជាតិវៀតណាមជិត៤០០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំពេលមានអស្ថិរភាពនយោបាយនិងជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសនេះ។

ជើងហោះហើរចំនួនពីរជើង ដែលរៀបចំដោយក្រសួងការបរទេស ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បាននាំពលរដ្ឋរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា មកកាន់ទីក្រុង ដាណាង ភាគកណ្តាល។
សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងការបរទេស បាននិយាយថា ពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍រួមមាន អ្នកដែលមានអាយុក្រោម១៨ឆ្នាំ, មនុស្សចាស់, អ្នកដែលមានជំងឺប្រចាំកាយនិងអ្នកផ្សេងទៀតដែលមានជំងឺធ្ងន់ធ្ងរ។

វិធានការទប់ស្កាត់ជំងឺកូវីដ១៩រួមមានដូចជា ការប្រកាសផ្នែកវេជ្ជសាស្រ្ត, ការត្រួតពិនិត្យកម្តៅរាងកាយនិងឧបករណ៍ការពារ ត្រូវបានដាក់អនុវត្តក្នុងជើងហោះហើរដើម្បីការពារការឆ្លងមេរោគកូរ៉ូណា។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងដាណាង (CDC) បាននិយាយថា បន្ទាប់ពីយន្តហោះចុះចតក្នុងទីក្រុងដាណាង ពលរដ្ឋត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមទីតាំងដែលគ្រប់គ្រងដោយយោធាក្នុងទីក្រុងដាណាងនិងខេត្ត Quang Nam ភាគកណ្តាល។

ប្រទេសមីយ៉ាន់ម៉ាកំពុងជួបប្រទះនូវអស្ថិរភាពនយោបាយ បន្ទាប់ពីកងទ័ពដណ្តើមអំណាចនិងឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណបក្សជាច្រើនរូបទៀតកាលពីខែមុន។
ការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស ហើយមនុស្សយ៉ាងតិច៥០នាក់ត្រូវបានសម្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


