ព័ត៌មានអន្ដរជាតិ
ពលរដ្ឋឥណ្ឌូណេស៊ី៣រូបទទួលបានទិដ្ឋាការពិសេសពីកូរ៉េខាងត្បូង ព្រោះការជួយក្នុងភ្លើងឆេះព្រៃ
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃទី៦ខែមេសា ថា ពលរដ្ឋឥណ្ឌូណេស៊ី៣នាក់ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះក្នុងអំឡុងពេលភ្លើងឆេះព្រៃថ្មីៗនេះ នៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសនេះ នឹងបានទទួលទិដ្ឋាការស្នាក់នៅរយៈពេលវែង (F-2)ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់ Eleven Media Group នៅកាលពីថ្ងៃទី០៦ខែមេសា។

តាមការចុះផ្សាយនេះ លោក Lee Han-yeong អនុប្រធាននាយកដ្ឋានឆ្លើយតបគ្រោះមហន្តរាយ និងសុវត្ថិភាព ក្រោមក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះការជួយសង្គ្រោះជីវិតមនុស្សជុំវិញខ្លួនដោយមិនស្ទាក់ស្ទើរ»។
លោកបន្តថា៖«ជនជាតិឥណ្ឌូណេស៊ី៣នាក់នេះ បានជួយមនុស្សចាស់និងរក្សាពួកគាត់ឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលភ្លើងឆេះព្រៃ ដូច្នេះយើងបានសម្រេចចិត្តអនុញ្ញាតឱ្យពួកគេរស់នៅក្នុងប្រទេសយើងឲ្យបានយូរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពិសេសរបស់ពួកគេចំពោះប្រទេសយើង»។
ទិដ្ឋាការដែលជនជាតិឥណ្ឌូណេស៊ីទាំង៣នាក់ទទួលបានគឺទិដ្ឋាការ F-2 គឺជាទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលជាធម្មតាត្រូវបានផ្តល់ឱ្យអ្នកកាន់ទិដ្ឋាការ F-1 សម្រាប់តែសិស្សនិស្សិត ឬបុគ្គលដែលមានជំនាញ ឬការវិនិយោគជាក់លាក់ ដែលអនុញ្ញាតឱ្យពួកគេស្នាក់នៅ និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។

លោក Sugianto ដែលជាអ្នកពន្លត់អគ្កិភ័យអាយុ៣១ឆ្នាំស្ថិតក្នុងចំណោមមនុស្សបីនាក់ដែលទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលវែង។ គាត់បានជួយសង្គ្រោះមនុស្ស៦០នាក់ដែលមិនអាចគេចផុតនៅពេលដែលភ្លើងឆេះព្រៃរាលដាលដល់ភូមិរបស់គាត់កាលពីយប់ថ្ងៃទី ២៥ខែមីនា។
យោងតាមអ្នកភូមិលោក Sugianto មានចិត្តល្អ ហើយតែងតែជួយមនុស្សចាស់យួររបស់ធ្ងន់ៗនិងជួយដំឡើងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀត។ ចំណែកវីរបុរសឥណ្ឌូណេស៊ីពីរនាក់ទៀតក៏ជាបុគ្គលិកពន្លត់អគ្គិសភ័យផងដែរ។
គួរបញ្ជាក់ថាយោងតាមទិន្នន័យរបស់រដ្ឋាភិបាល មានមនុស្សស្លាប់ ៣១នាក់ របួស ៥១នាក់ និងភ្លើងឆេះបំផ្លាញផ្ទៃដី៤៨០០០ហិកតា ដោយសារភ្លើងឆេះព្រៃមិនធ្លាប់មាននៅកូរ៉េខាងត្បូងកាលពីខែមុននេះ៕





អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


