ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចរចាពន្ធជាមួយអាមេរិក ដោយផ្ដោតលើភាពជាដៃគូពាណិជ្ជកម្មក្នុងវិស័យរ៉ែសំខាន់
ឥណ្ឌូណេស៊ីចាប់ផ្ដើមចរចាពន្ធដំណាក់កាលថ្មីជាមួយសហរដ្ឋអាមេរិក ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសអត្រាពន្ធ ៣២ ភាគរយ លើប្រទេសនេះ ដែលបង្កជាក្ដីបារម្ភសេដ្ឋកិច្ចពីគ្រប់ភាគីពាក់ព័ន្ធ និងការភ្ញាក់ផ្អើលពីមន្រ្តីជាន់ខ្ពស់ ដែលខកចិត្តនឹងសេចក្ដីសម្រេចរបស់អាមេរិក ទោះឥណ្ឌូណេស៊ីផ្ដល់សំណើរសក្តានុពលផ្សេងៗ។

ប្រធានក្រុមអ្នកចរចា និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់រ៉យទ័រថា លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី។
ការចរចាបានប្រព្រឹត្តទៅដោយវិជ្ជមាន ដោយភាគីទាំង២ បានផ្ដោតលើប្រធានបទសំខាន់ៗរួមមានរបាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយ ក៏ដូចជាភាពជាដៃគូសម្រាប់ពាណិជ្ជកម្មលើរ៉ែសំខាន់ៗរបស់ឥណ្ឌូណេស៊ី។
លោក Airlangga បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នោះថា ឥណ្ឌូណេស៊ី និងអាមេរិក នឹងបង្កើនការចរចាក្នុងរយៈពេល ៣ សប្ដាហ៍ទៅមុខ មុនពេលពន្ធខ្ពស់របស់ ត្រាំ ចូលជាធរមាននៅថ្ងៃទី ១ សីហា។ លោកបន្តយ៉ាងដូច្នេះថា៖ «យើងមានការយល់ដឹងស្រដៀងគ្នារួចទៅហើយជាមួយសហរដ្ឋអាមេរិកអំពីការចរចា។ ទៅមុខទៀត យើងនឹងធ្វើការបញ្ចប់ការចរចាដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក»។

គួរគូសបញ្ជាក់ថា កន្លងមក មានសេចក្ដីរាយការណ៍ថា ឥណ្ឌូណេស៊ី និងអាមេរិក កំពុងស្វែងរកការពង្រីកភាពជាដៃគូទ្វេភាគីក្នុងវិស័យរ៉ែសំខាន់ៗរបស់ឥណ្ឌូណេស៊ី ដែលសម្បូរទៅដោយនីកែល ទង់ដែង និងកូបាល់ ពោលគឺពពួករ៉ែប្រើក្នុងបច្ចេកវិទ្យាសំខាន់ៗ រួមទាំងរថយន្តអគ្គិសនី។
ក្រៅពីនេះ ក្នុងការចរចាពន្ធ ឥណ្ឌូណេស៊ីបានដាក់សំណើកាត់បន្ថយពន្ធលើផលិតផលអាមេរិកឱ្យជិតសូន្យ ខណៈប្ដេជ្ញាបង្កើនការទិញ ឬនាំចូលពីសហរដ្ឋអាមេរិកឱ្យបាន ៣៤ ប៊ីលានដុល្លារ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មសម្រាប់អាមេរិក។
ថ្មីៗនេះ ក្រុមហ៊ុនឥណ្ឌូណេស៊ីជាច្រើនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីអាមេរិក ដើម្បីបង្កើនការទិញថាមពល ស្រូវសាលី ពោត និងកប្បាស ក្នុងចំណោមទំនិញដទៃទៀត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


