Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៦៨នាក់នៅតែបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅរដ្ឋ Uttarakhand ប្រទេសឥណ្ឌា

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៣ខែសីហានេះ មួយសប្តាហ៍បន្ទាប់ពីទឹកជំនន់ភ្លាមៗដ៏សាហាវបំផ្លិចបំផ្លាញភូមិ Dharali ក្នុងតំបន់ភ្នំហិមាល័យ រដ្ឋ Uttarakhand ប្រទេសឥណ្ឌា មនុស្ស ៦៨នាក់នៅតែបាត់ខ្លួនក្នុងនោះមានជនជាតិឥណ្ឌា ៤៤ នាក់ នេប៉ាល់ ២២ នាក់ និងទាហាន ៩ នាក់។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថាគ្រោះមហន្តរាយដ៏សាហាវនេះបានកើតឡើងកាលពីថ្ងៃទី ៥ ខែសីហាធ្វើឱ្យមានលំហូរទឹកកក ទឹកភក់ធ្លាក់យ៉ាងគំហុកហូរពេញភូមិក្បែរនោះ បោកបក់បំផ្លាញអគារជាច្រើនភ្លាមៗ។ ក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់សត្វឆ្កែ និងរ៉ាដាដើម្បីកំណត់ទីតាំងសាកសព ប៉ុន្តែដោយសារផ្លូវថ្នល់ និងសេវាទំនាក់ទំនងរងការខូចខាតបានធ្វើឱ្យប្រតិបត្តិការយឺតយ៉ាវ។ មកដល់ពេលនេះមនុស្សបួន​នាក់​ត្រូវបានបញ្ជាក់ថាបានស្លាប់ នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ទំនង​ជាកើន​ដល់​ជាង ៧០ នាក់។

អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយបែបនេះ។ អ្នកវិទ្យាសាស្ត្រជឿថា ភ្លៀងធ្លាក់ខ្លាំង និងផ្ទាំងទឹកកករលាយបានបង្កជាទឹកជំនន់ បង្ហាញពីហានិភ័យកើនឡើងពីការបាក់រលំផ្ទាំងទឹកកកហិមាល័យយ៉ាងឆាប់រហ័សជាងមុន៕

(រូបភាព៖ BBC)
(រូបភាព៖ BBC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម