Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះភ្លៀងខ្លាំងក្លា វាយប្រហារខេត្តឈៀងរ៉ៃ បង្កការលិចលង់ធ្ងន់ធ្ងរ ឯពលរដ្ឋត្រូវរងទុក្ខ

បានផុស

នៅ

ខេត្ត ឈៀងរ៉ៃ នៃប្រទេសថៃកំពុងលិចលង់ធ្ងន់ធ្ងរ ធ្វើឲ្យប្រជាជនរងទុក្ខលំបាក បន្ទាប់ពីខេត្តនេះ ត្រូវវាយប្រហារដោយព្យុះភ្លៀងខ្លាំងក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងស្រុក Mae Chan, កាលពីថ្ងៃសៅរ៍ទី១៦ខែសីហាឆ្នាំ២០២៥ ទឹកជំនន់ បានជន់លិចលំនៅដ្ឋានពលរដ្ឋ ធ្វើឲ្យគ្រួសារមួយចំនួន ត្រូវបង្ខំចិត្តជម្លៀសចេញ ចោលផ្ទះសម្បែងនិងផ្អាកការរកស៊ី រីឯក្មេងៗក៏មិនបានរៀនសូត្រ។ 

ចំណែកនៅស្រុក Mae Sai ភ្លៀសធ្លាក់ទាំងថ្ងៃទាំងយប់ បានធ្វើឲ្យទឹកទន្លេឡើងផុតច្រាំង ជន់លិចតំបន់ទាបៗ ខណៈប្រជាជននៅមិនសុខ ត្រៀមតែជម្លៀស បើស្ថានការណ៍មិនធូរស្រាល។

ជុំវិញស្ថានការណ៍ដ៏អាក្រក់នេះ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានណែនាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមឧបករណ៍ គ្រឿងចក្រ និងកងម្លាំងយោធា ដើម្បីជួយពលរដ្ឋ។

ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានក៏កំពុងតាមស្ថានការណ៍និងអាចប្រកាសអាសន្នផងដែរ បើគ្រោះធម្មជាតិនេះ កាន់តែធ្ងន់ធ្ងរទៅៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្ត​ថៃចំនួន ៤៨ ប្រកាស​អាសន្ន​ទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម