Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលកោះហៅទ័ព​បម្រុង ៦០ ០០០​នាក់ ចាប់ផ្តើមដំណាក់កាល​ដំបូង​នៃ​ផែនការ​វាយដណ្ដើម​ហ្គាហ្សា​ទាំងមូល

បានផុស

នៅ

យោធា​អ៊ីស្រាអែល​ បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​បឋម​សម្រាប់​ការ​វាយ​លុក​ពេញ​ទំហឹង ​ដើម្បី​ដណ្តើម​យក​និង​កាន់កាប់​​តំបន់​​ហ្គាហ្សា ដោយ​កោះហៅ​ទាហាន​បម្រុង​ចំនួន ៦០ ០០០​នាក់។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ BBC នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​​​យោធា​អ៊ីស្រាអែល ​បាន​បញ្ជាក់​ថា កងទ័ព​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​​​ទីក្រុង Zeitoun និង​ Jabalia ត្រៀម​បើក​ការ​វា​យ​ប្រហារ។ ចំណាត់ការនេះ ធ្វើ​ឡើងបន្ទាប់ពីកិច្ចចរចាបទឈប់បាញ់ដោយប្រយោលជាមួយក្រុមហាម៉ាសបានបែកបាក់។

នៅពេលដែលការវាយលុកចាប់ផ្តើម ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់​នៅ​ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជា​ឲ្យ​ជម្លៀសទៅកាន់ភាគខាងត្បូងនៃតំបន់។

ផែនការនេះបាន​រង​ការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ។ សម្ព័ន្ធមិត្តដូចជា បារាំងបានព្រមានថា អ៊ីស្រាអែល​នឹងធ្វើ​ឲ្យ​តំបន់​ហ្គាហ្សា​ប្រឈម​នឹង​ហានិភ័យ​នៃ«វដ្តសង្រ្គាមអចិន្ត្រៃយ៍» ខណៈពេលដែលកាកបាទក្រហម បាន​សង្កត់​ធ្ងន់​ថា វានឹង«ធ្វើ​ឲ្យ​ស្ថានការណ៍ដ៏មហន្តរាយរួចទៅហើយ»កាន់តែយ៉ាប់យ៉ឺន​ខ្លាំង​សម្រាប់ជនស៊ីវិល។

ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថាបានរារាំងកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងគោល​បំណង​ចង់​បន្ត«សង្រ្គាមដ៏ព្រៃផ្សៃ»។ ទន្ទឹមនោះ អ៊ីស្រាអែលទទូចថា ប្រតិបត្តិការនេះគឺចាំបាច់ដើម្បីរុះរើទីតាំង​ឈរ​ជើង​ដ៏​រឹងមាំរបស់​រដ្ឋាភិបាល និងយោធា​ក្រុមហាម៉ាសនៅក្នុង​តំបន់ និងរំដោះចំណាប់ខ្មាំងដែលនៅសេសសល់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម