Connect with us

សុខភាព

លែងបារម្ភ! មិនមែនជាក្រុមងាយរងគ្រោះ ក៏មានសិទ្ធចាក់វ៉ាក់សាំងកូវីដបាន

បានផុស

នៅ

ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្ដើុមនៅក្នុងប្រទេសកម្ពុជា បុគ្គលមួយចំនួនមិនទាន់អស់ចម្ងល់ពាក់ព័ន្ធនឹងការទទួលវ៉ាក់សាំងរបស់ខ្លួនឡើយ។ អ្នកខ្លះថា ខ្លួននៅក្មេង មានសុខភាពល្អ ពុំចាំបាច់ចាក់វ៉ាក់សាំងឡើយ។ ឯខ្លះមិនមែនជា​អ្នក​ធ្វើ​ដំណើរ ឬមិន​ប្រឈម​នឹង​ហានិភ័យ ដូច្នេះ តើគួរទៅចាក់វ៉ាក់សាំង​ដែរទេ ឬមានសិទ្ធចាក់វ៉ាក់សាំងឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាជាចម្លើយ!

គ្រប់គ្នាត្រូវ​បានលើកទឹកចិត្ត​ឱ្យទៅចាក់វ៉ាក់សាំង ប្រសិនបើស្ថិតនៅក្នុង​ក្រុមអាទិភាព ឬ​ក្រុម​ងាយរងគ្រោះណាមួយ ដែលត្រូវ​បានកំណត់។ ប្រសិនបើមិនស្ថិត​នៅក្នុងចំណោម​ក្រុម​ទាំងនេះនោះទេ អ្នកគួរ​មាន​ការអត់ធ្មត់ និង​រង់ចាំវេនអ្នក ដើម្បីចាក់វ៉ាក់សាំង ព្រោះថា​ការ​ផ្គត់ផ្គង់វ៉ាក់សាំងនៅមានកម្រិត និង​មានការ​ផ្ដល់​អាទិភាព​តែដល់​ក្រុមដែល​ត្រូវ​ការ​ការ​ចាក់វ៉ាក់សាំងជាងគេតែប៉ុណ្ណោះ។

ប្រសិនបើអ្នកមិនច្បាស់ថាតើអ្នកស្ថិតនៅក្នុងក្រុមអាទិភាព​ឬអត់នោះ សូមពិគ្រោះយោបល់​ជាមួយនឹង​អ្នកផ្ដល់សេវា​ថែទាំសុខភាព។

ចុះចំណែកមនុស្សចាស់​ ហើយមិនសូវ​ជួបមនុស្ស​ច្រើននាក់ តើគួរចាក់វ៉ាក់សាំង​ដែរឬទេ?

មនុស្សចាស់ក៏ត្រូវ​បានលើកទឹកចិត្ត​ឱ្យទៅចាក់វ៉ាក់សាំង ប្រសិនបើស្ថិតនៅក្នុងក្រុម​អាទិភាព ឬក្រុមងាយរងគ្រោះ​ដែល​ត្រូវ​បានកំណត់​ សូម្បីតែ​អ្នកមិនជួប​ជាមួយនឹង​មនុស្សច្រើននាក់ក៏ដោយ។

ប្រសិនបើអ្នក​មិនស្ថិត​នៅក្នុងក្រុមទាំងនេះទេ អ្នកក៏មានសិទ្ធទទួលបានវ៉ាក់សាំងបានដូចគ្នា  គ្រាន់តែត្រូវរង់ចាំវេន  ព្រោះថា​ការ​ផ្គត់ផ្គង់វ៉ាក់សាំង​នៅមានកម្រិត។

អ៊ីចឹង! នរណាជាក្រុមមនុស្សអាទិភាព?

បុគ្គល​អាទិភាពដែលអាចទទួលបានវ៉ាក់សាំងមុនគេមានដូចជា បុគ្គលិកសុខាភិបាល មន្ត្រីរដ្ឋាភិបាល ភ្នាក់ងារ​ជួរមុខ​ និងក្រុមដទៃមួយចំនួនទៀតរួមមាន​ បុគ្គលិកអប់រំ កម្មករ-កម្មការិនីរោងចក្រ បុគ្គលិកក្រុមហ៊ុនឯកជនផ្នែកសេវាកម្ម កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ីឬតុកតុក ​និងអាជីវករនៅតាមបណ្ដាផ្សារជាដើម៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ ការពារជីវិត! ទោះបីនៅក្មេង​មានសុខភាព​រឹងមាំ ក៏គ្រប់គ្នាត្រូវទៅចាក់វ៉ាក់សាំង​កូវីដ-១៩

ចុចអាន៖ កុំ​បារម្ភ! អ្នក​ចាក់​វ៉ាក់សាំង​កូវីដ រួច​ ហើយ​មាន​សុខភាព​ល្អ នៅ​តែ​អាច​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ ជីវិត​បុគ្គល​ដទៃ​បាន​ដដែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម