ព័ត៌មានជាតិ
យូនីសេហ្វ ដាក់ដំណើរការកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដើម្បីលើកកម្ពស់ការថែទាំកូនបែបវិជ្ជមាន
កាលពីពេលថ្មីៗនេះ អង្គការយូនីសេហ្វ សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ដំណើរការកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដែលជាវេទិកាឌីជីថលថ្មីមួយដើម្បីគាំទ្រដល់ឪពុកម្តាយ និងអ្នកថែទាំក្នុងការផ្តល់ការចិញ្ចឹមបីបាច់ និងថែទាំកុមារបែបវិជ្ជមាន។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះ គឺជាវេទិកាដ៏មានសារប្រយោជន៍សម្រាប់ឪពុកម្តាយ និងអាណាព្យាបាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។ លោកថា តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីការចិញ្ចឹមកូន កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ធានាថា គ្រួសារនានាទទួលបានការណែនាំដែលពួកគេត្រូវការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសុខភាពល្អសម្រាប់កូនៗរបស់ពួកគេ។
បើតាមយូនីសេហ្វ កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ដែលបញ្ជូនព័ត៌មានតាមរយៈកម្មវិធីតេលេក្រាម (Telegram) និងការហៅទូរសព្ទឆ្លើយតបជាសំឡេង (IVR) អនុញ្ញាតឱ្យឪពុកម្តាយទទួលបានព័ត៌មានទាន់ពេលវេលា ហើយជាព័ត៌មានដែលចាំបាច់សម្រាប់ពួកគេ។ ឪពុកម្ដាយ ឬអាណាព្យាបាល អាចចុះឈ្មោះដោយឥតគិតថ្លៃ ដោយហៅទូរសព្ទទៅលេខ ១២៧៩ ឬ ដោយចុចលើតំណភ្ជាប់ដែលបានផ្ញើតាមសារ SMS ។ នៅពេលដែលបានចុះឈ្មោះរួចរាល់ អាចចូលមើលប្រធានបទជាច្រើន ដូចជា អាហារូបត្ថម្ភ ការថែទាំ និងការដាក់វិន័យបែបវិជ្ជមាន។ កម្មវិធីនេះនឹងផ្ញើសាររំលឹកឪពុកម្តាយ និងគាំទ្រពួកគេជាបន្តបន្ទាប់ ដើម្បីអនុវត្តគន្លឹះនៃការចិញ្ចឹមកូនទាំងនេះនៅផ្ទះ។

កុមារតូចៗនៅប្រទេសកម្ពុជា ប្រឈមនឹងការលំបាកធ្ងន់ធ្ងរ ដូចជាកង្វះអាហារូបត្ថម្ភ និងការដាក់វិន័យបែបហិង្សា។ យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ចុងក្រោយ (ឆ្នាំ ២០២១-២០២២) កុមារ កម្ពុជាអាយុពី ០ ខែ ទៅ ២ ឆ្នាំ ចំនួន៤៩% បានទទួលបានអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ហើយ ៦០% នៃកុមារដែលមានអាយុពី ១-១៤ ឆ្នាំ បានទទួលរងនូវការដាក់វិន័យបែបហិង្សា។ កម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» ត្រូវបានរៀបរៀងឡើងដើម្បីដោះស្រាយបញ្ហាទាំងនេះ ដោយផ្តល់ឱ្យឪពុកម្តាយ/អាណាព្យាបាល នូវដំបូន្មានជាក់ស្តែង និងផ្អែកលើភស្តុតាងស្តីពីការបង្កើតបរិយាកាសដែលមានសុវត្ថិភាពសម្រាប់កូនរបស់ពួកគេ។
ទន្ទឹមនឹងនេះ អង្គការយូនីសេហ្វ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក ដើម្បីធានាបាននូវការចូលប្រើកម្មវិធីនេះដោយឥតគិតថ្លៃ ទោះបីជានៅក្នុងតំបន់ដែលមិនសូវមានការតភ្ជាប់អ៊ីនធឺណិតក៏ដោយ ដើម្បីធានាឱ្យបាននូវសមធម៌ ក្នុងការទទួលបានការណែនាំអំពីការចិញ្ចឹមកូន។ ជាមួយនឹងការដាក់ឱ្យដំណើរការប្រកបដោយជោគជ័យនៃកម្មវិធី «គន្លឹះនៃការចិញ្ចឹមកូន» នេះ យូនីសេហ្វសង្ឃឹមថានឹងធ្វើឱ្យជីវិតរបស់កុមារនៅទូទាំងប្រទេសកម្ពុជាមានភាពប្រសើរឡើងជាយូរអង្វែង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


