ជីវិតកម្សាន្ដ
UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ
អង្គការ UNICEF បានចេញសេចក្ដីថ្លែងការណ៍មួយរបស់លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា ទាក់ទងនឹងករណីរបស់កូនលោក G-Devith នៅរសៀលថ្ងៃទី១២ កុម្ភៈនេះ ដោយបានលើកឡើងនូវចំណុចខ្លះៗ ពីកិច្ចគាំពារចំពោះកុមារ និងរូបភាពដែលប៉ះពាល់ដល់កុមារ។

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោក ងួត ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងមកអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព។ ជាក់ស្តែង គឺក្រោយហ្វេសប៊ុកផេកឈ្មោះ អាក្លូ បានផ្សាយវីដេអូជាមួយខ្លឹមសារប្រមាថយ៉ាងអសីលធម៌លើក្រុមគ្រួសារខ្លួនថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ” ដែលមិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរគ្រួសារលោក ហើយថែមទាំងអាចជះផលអវិជ្ជមានដល់ក្មេងនៅថ្ងៃអនាគតផងដែរ។
ករណីនេះ លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ បានគូសបញ្ជាក់ ៤ចំណុចធំៗ៖
១. នាពេលថ្មីៗនេះ បណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កំពុងចែករំលែកព័ត៌មានជាច្រើនរបស់លោក ងួន ចាន់ដាវិត (G-Devith) ដែលពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការប្រមាថតាមអនឡាញ មកលើកូនប្រុសរបស់លោក។ ករណីនេះ យូនីសេហ្វ លើកទឹកចិត្តឱ្យរាយការណ៍អំពីករណីនេះជូនដល់អាជ្ញាធរពាក់ព័ន្ធ។

២. ការរករឿងឈ្លោះ និងការបៀតបៀនតាមអនឡាញ អាចបន្សល់ទុកស្លាកស្នាមផ្លូវចិត្តពេញមួយជីវិតចំពោះកុមារ និង យុវជន។ រាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យា វិស័យធុរកិច្ច អ្នកបង្កើតមាតិកា ឪពុកម្តាយ និងយុវជនទាំងអស់ មាន តួនាទីក្នុងការចូលរួមកសាងបរិយាកាសដែលកាន់តែមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ និង យុវជន លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងទប់ស្កាត់ការគំរាមកំហែង និងបៀតបៀនតាមអនឡាញ។

សេចក្តីថ្លែងការណ៍ដដែលបញ្ចាក់ទៀតថា ចំពោះករណីរករឿងឈ្លោះ ឬការគំរាមកំហែងតាមអុីនធឺណិត ដែលពាក់ព័ន្ធនឹងកុមារនិងយុវជន អង្គការស្នើឱ្យមានលការរាយការណ៍ដោយផ្ទាល់ក្នុងបណ្ដាញទំនាក់ទំនងសង្គម ឬទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ វិធានការសមស្របតាមផ្លូវច្បាប់ ទាក់ទងទៅកាន់បណ្ដាញទូរស័ព្ទជំនួយកុមារ ១២៨០ និងទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃរបស់អង្គការ APLE កម្ពុជា លេខ ០៩២ ៣១១ ៥១១ ឬគេហទំព័រ www.aplecambodia.org/reporting-page/unicef ។
ទន្ទឹមនេះ យូនីសេហ្វ ក៏បានបញ្ជាក់ជំហរក្នុងកិច្ចការរបស់ខ្លួនដែរថា អង្គការនេះ គឺនៅតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឌីជីថល និងទូរគមនាគមន៍ ដើម្បីពង្រឹងវិធាន ការសុវត្ថិភាពតាមអ៊ីនធឺណិត។ ជាពិសេស តាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាម ប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងយុទ្ធនាការសុវត្ថិភាពតាមអនឡាញ ដើម្បីផ្ដល់ចំណេះដឹងដល់កុមារ និងឪពុកម្តាយក្នុងការការពារខ្លួនតាមអុីនធឺណិត។ ក្នុងនោះ ក៏មានគូសបញ្ជាក់ដែរថា កុមារគ្រប់រូបមានសិទ្ធិរស់នៅ និងលូតលាស់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការគាំទ្រទាំងនៅលើ Online និង Offline។

គួររំលឹកថា តាមរយៈលិខិតជម្រាបជូនសាធារណជនរបស់មេធាវីតំណាង លោក ងួន ចាន់ដាវិត បានចាត់ទុត ការដែលគេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ ប្រើសម្តីអសីលធម៌ថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ” ក្នុងវីដេអូដែលបានបង្ហោះវីដេអូ ចំណងជើង “Diss រាក់កំភែល” ជាការនិយាយក្នុងទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត (G-Devith) ។
លិខិតដដែល បញ្ជាក់ទៀតថា ករណីនេះ គឺពាក់ព័ន្ធនឹងសិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំងបួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ ឯការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូចខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្ដីថ្លៃថ្នូររបស់លោក ងួន ចាន់ដាវិត (G-Devith) ព្រមទាំងក្រុមគ្រួសាររបស់លោកផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


