ជីវិតកម្សាន្ដ
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
តារាចម្រៀងរ៉េបលោក ងួន ចាន់ដាវិត ហៅ G-Devith បានចេញមកបញ្ជាក់ជាថ្មីថា បុគ្គលគ្រប់រូបដែលនៅក្រោមមេឃសុទ្ធសឹងតែស្ថិតនៅក្រោមច្បាប់ជាតិ និងអន្តរជាតិ។ ចំណែកឯបុគ្គលណាដែលអាចហែកមេឃចេញបាន មានន័យថាអ្នកនោះអាចរួចពីសំណាញ់ច្បាប់។

ការចេញមកលើកឡើងរបស់តារាចម្រៀងរ៉េប G-Devith ខាងលើកនេះ គឺស្របពេលដែលនៅលើផេកផ្លូវការបស់ UNICEF Cambodia កាលពីរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍របស់លោកបណ្ឌិត Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជាទាក់ទងនឹងករណីរបស់កូនប្រុសរបស់ខ្លួន ពាក់ព័ន្ធសិទ្ធិកុមារ។
លោក G-Devith បានសរសេរខ្លឹមសារបង្ហោះភ្ជាប់ជាមួយចេញសេចក្ដីថ្លែងការណ៍នោះថា “បុគ្គលគ្រប់រូបដែលនៅក្រោមមេឃសុទ្ធសឹងតែស្ថិតនៅក្រោមច្បាប់ជាតិនិងអន្តរជាតិ ប្រសិនបើបុគ្គលណាដែលអាចហែកមេឃចេញបាន នោះមានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ“។ តារាចម្រៀងរ៉េបរូបនេះ បានបន្ថែមអត្ថន័យដោយខ្លីទៀតថា “ផែនដីមានច្បាប់ គ្រួសារមានវិន័យ”។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកបណ្ឌិត Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជាបានឱ្យដឹងថា នាពេលថ្មីៗនេះ បណ្តាញសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម កំពុងចែករំលែកព័ត៌មានជាច្រើនរបស់លោក ងួន ចាន់ដាវិត (G-Devith) ដែលពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការប្រមាថតាមអនឡាញមកលើកូនរបស់លោក។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់យូនីសេហ្វ ក៏បានលើកទឹកចិត្តឱ្យរាយការណ៍អំពីករណីនេះជូនដល់អាជ្ញាធរពាក់ព័ន្ធផងដែរ។
គួរបញ្ជាក់ថានារយ:ពេលប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះនូវរឿងរ៉ាវក្តៅគគុកមួយសម្រាប់ក្រុមគ្រួសាររបស់តារាចម្រៀងរ៉េប G-Devith និងអ្នកនាង ទេព បូព្រឹក្ស ក្រោយផេកឈ្មោះអាក្លូបានបង្ហោះវីដេអូប្រើពាក្យសម្តីប៉ះពាល់ដល់កូនរបស់ពួកគេ។
ក្នុងនាមជាឪពុក-ម្តាយតារាចម្រៀងរ៉េបលោក G-Devith និងតារាចម្រៀងស្រី ទេព បូព្រឹក្ស ក៏ប្រកាសដំណឹងភ្លាមៗថាពួកគេធ្វើតាមនិតិវិធីច្បាប់ទៅចំពោះផេក «អាក្លូ» ក្រោយបញ្ជូលសំឡេង Troll ប៉ះពាល់ដល់កូនប្រុសរបស់អ្នកទាំងពីរ៕ អត្ថបទ៖ ចាន់រ៉ា
អត្ថបទពាក់ព័ន្ធ៖
UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


