ព័ត៌មានអន្ដរជាតិ
កុំបារម្ភ! អ្នកចាក់វ៉ាក់សាំងកូវីដ រួច ហើយមានសុខភាពល្អ នៅតែអាចបរិច្ចាគឈាមជួយសង្គ្រោះ ជីវិតបុគ្គលដទៃបានដដែល
កាកបាទក្រហមអាមេរិកបាននិយាយថា អ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca , Novavax , Pfizer និង Moderna អាចបរិច្ចាគឈាមរបស់ពួកគេបាន បន្ទាប់ពីចាក់វ៉ាក់សាំងរួច ដោយមិនគិតពីរយៈពេលរង់ចាំណាមួយឡើយ។ ដរាបណាពួកគេទាំងនោះមិនបង្ហាញរោគសញ្ញាកូវីដ១៩ និងមានអារម្មណ៍ល្អបូករួមទាំងសុខភាពផងដែរ។

ដោយឡែក Oneblood ដែលជាសេវាកម្មបរិច្ចាគនៅឆកសមុទ្រ Tampa Bay ភាគខាងត្បូងអាគ្នេយ៍ នៃរដ្ឋផ្លរីដាបាននិយាយថា មនុស្សពេញវ័យដែលត្រូវបានចាក់វ៉ាក់សាំង Johnson & Johnson អាចរង់ចាំពីរសប្ដាហ៍សិនមុនពេលបរិច្ចាគឈាម ។
កាកបាទក្រហមបាននិយាយកាលពីខែកុម្ភៈថា ” ដំណឹងដ៏អស្ចារ្យ ប្រសិនបើអ្នកចាក់វ៉ាក់សាំងរួច ហើយមានសុខភាពល្អជាធម្មតា អ្នកនៅតែអាចបរិច្ចាគបាន។ ការបរិច្ចាគឈាមគឺចាំបាច់ដើម្បីជួយសង្គ្រោះអាយុជីវិតនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដែលឈរជើងជួរមុខនៃជំងឺរាតត្បាត ” ។

រដ្ឋបាលចំណីអាហារនិងឱសថកត់សម្គាល់ថា ចំពោះអ្នកជំងឺកូវីដ ១៩ មិនត្រូវបានគេដឹងថាឆ្លងតាមរយៈការបញ្ចូលឈាមនោះទេ ហើយអ្នកដែលឆ្លងគួរតែជៀសវាងពីការបរិច្ចាគឈាម យ៉ាងហោចណាស់ ១៤ ថ្ងៃរហូតដល់អ្នកលែងមានរោគសញ្ញា ។
កាកបាទក្រហមក៏បានបញ្ជាក់បន្ថែមដែរថា ទោះបីជាវីរុសកូរ៉ូណាមិនមែនឆ្លងតាមរយៈការបញ្ចូលឈាមក្ដី ប៉ុន្តែមនុស្សដែលចាក់វ៉ាក់សាំងមិនត្រូវបានអនុញ្ញាតឲ្យបរិច្ចាគឈាមនោះទេ ជាពិសេសឈាមអ្នកដែលជាសះស្បើយពីជំងឺកូវីដ ១៩ លើកលែងតែអ្នកចាក់វ៉ាក់សាំងរួចមិនបានឆ្លងជំងឺរាតត្បាតមួួយនេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖redcrossblood N miamiherald
ចុចអាន៖គ្រូពេទ្យជំនាញព្រមានថា ហាមចាក់វ៉ាក់សាំងពីរនេះក្នុងពេលតែមួយ
ចុចអាន៖អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


