សុខភាព
ជំងឺហឺត នៅតែជាបញ្ហាធំ ប្រសិនបើលោកអ្នកមិនប្រុងប្រយ័ត្ន!
ក) រោគសញ្ញា៖
ជំងឺហឺតអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ បើគេមិនអាចស្រូបយកខ្យល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក្រចកនិងបបូរមាត់របស់គេនឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅករបស់គេអាចប៉ោង។ ធម្មតាគ្មានគ្រុនក្តៅទេ។
ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺហឺតនេះ។ ជាទូទៅ វាកាន់តែធ្ងន់ធ្ងរក្នុងខែខ្លះ ក្នុងមួយឆ្នាំៗ ឬនៅពេលយប់។ មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។
ខ) មូលហេតុ៖
ការធ្វើទុក្ខនៃជំងឺហឺត អាចបង្កឡើងដោយៈ
– ការបរិភោគអាហារប្រភេទខ្លះ
– ការដកដង្ហើមចូលនូវវត្ថុ ដែលមនុស្សនោះមានអាល់ឡែហ្ស៊ីជាមួយ។
– ចំពោះកុមារតូចៗ ជំងឺហឺតចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ
– ចំពោះមនុស្សខ្លះ ជំងឺហឺតធ្វើទុកខនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។
– ជំងឹហឺតក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងឡាន និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។

គ) ការព្យាបាល៖
បញ្ជាក់៖ ការព្យាបាលទាមទារការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ស្វែងយល់អំពីជំងឺ ការវិវត្តន៍ និងជម្រើសផ្សេងៗនៃការព្យាបាល។
– បើជំងឺហឺតមានសភាពកាន់កាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ គេគួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត។ ត្រូវជួយពួកគេដោយ រក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺហឺត។
– ផ្តល់ទឹកឲ្យបានច្រើន។ ការធ្វើរបៀបនេះជួយពង្រាវស្លេស និងធ្វើឲ្យងាយដកដង្ហើម។ ការហឺតចំហាយទឹកក្តៅក៏អាចជួយឲ្យបានធូរស្រាលខ្លះដែរ។
– ចំពោះពេលធ្វើទុក្ខ ព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល (Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះគឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។
– ចំពោះការធ្វើទុក្ខញឹកញាប់ ឬជំងឺហឺតដែលធ្វើឲ្យអ្នកដង្ហក់រកដង្ហើម ពេលដើរ ឬពេលហាត់ប្រាណតិចតួច ប្រើប្រដាប់ហឺតថ្នាំ (Beclomethasone)។ ការធ្វើប្រដាប់ហឺតថ្នាំនេះ អាចបង្ការការធ្វើទុក សន្សំសំចៃប្រាក់ និងធ្វើឲ្យអ្នកមានការធូរស្រាល ជាងការឆ្លើយតបរបស់ការ សង្គ្រោះបន្ទាន់ផ្នែកជំងឺហឺត។ ការប្រើបំពង់មួយជាមួយនឹងប្រដាប់ហឺត របស់អ្នក ធ្វើឲ្យថ្នាំចូលទៅក្នុងសួតរបស់អ្នកបានកាន់តែច្រើន។

– ក្នុងពេលបន្ទាន់ ដែលអ្នកគ្មានថ្នាំសាល់ប៊ុយតាម៉ុល អ្នកអាចចាក់ថ្នាំ អេពិណេហ្វ្រីន(អាដ្រេណាលីន Adrenlin) នៅក្រោមស្បែក។
– ប្រសិនបើអ្នកនោះមានគ្រុនក្តៅទៀ ឬប្រសិនបើហឺតធ្វើទុក្ខលើសពី ៣ថ្ងៃ ឲ្យថ្នាំអាម៉ុកស៊ីលីន ឬថ្នាំអេរីត្រូមីស៊ីន។
– ក្នុងករណីកម្រ ព្រូនអាចបណ្តាលឲ្យកើតហឺតបានដែរ។ សាកល្បងឲ្យថ្នាំមេបង់ដាស្សូល ទៅកុម៉ាដេលចាប់ផ្តើមមានជំងឺហឺតបើអ្នកគិតថាគេមានព្រូន។
– បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។
ឃ) ការបង្ការ៖

វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺតមានដូចជាៈ
– មនុស្សដែលមានជំងឺហឺតគួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូលនូវវត្ថុណាដែលបណ្តាលឲ្យជំងឺហឺតធ្វើទុក្ខ។
– ផ្ទះ ឬកន្លែងធ្វើការត្រូវរក្សាឲ្យបានស្អាតជានិច្ច។
– កុំឲ្យមានមាន់ ឬសត្វដទៃទៀតចូលក្នុងផ្ទះ។
– ដាក់កម្រាលពូកហាលថ្ងៃ។
– ជួនកាល ការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ។
– ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃដើម្បីឲ្យស្លេសវាវ។
– អ្នកជំងឺហឺតអាចធូរស្រាល បើគេស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ។
– អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារីធ្វើឲ្យសួតអ្នកខូចកាន់តែខ្លាំង។

«សូមលោក លោកស្រីដែលមានបញ្ហាជំងឺសួត ពិសេសជំងឺហឺត មេត្តាមក ទទួលការពិគ្រោះយោបល់ និងទទួលបានចំណេះដឹងថ្មីអំពីការថែរក្សា សុខភាពសួត ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញនៅផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ធ្វើយ៉ាងណាដើម្បីដឹងថា មានជំងឺខ្សោយតម្រងនោម? ហើយអ្នកណាខ្លះគួរតែព្រួយបារម្ភ?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១៩ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា