សុខភាព
ជំងឺហឺតពេលយប់មាន ៤ ចំណុច សំខាន់បំផុតត្រូវដឹង
រឿងជំងឺហឺត “Hello គ្រូពេទ្យ” ធ្លាប់ចេញអត្ថបទច្រើនហើយ លម្អិតទាំងនិយមន័យ ពន្យល់ទាំងដើមហេតុ ផលប៉ះពាល់ និងរបៀបដោះស្រាយជាដើម។ ប៉ុន្តែថ្ងៃនេះ មានហឺតប្រភេទថ្មីទៀតហើយ ចង់លើកយកមកពន្យល់។ គ្នាយើងធ្លាប់ឮជំងឺ “ហឺតពេលយប់” ទេ? ស្តាប់ទៅប្លែក មែនអត់? បើប្លែក ហើយចង់ដឹង អានលេងៗសិនទៅ។

១- អ្វីជាជំងឺហឺតពេលយប់?
ជំងឺហឺតពេលយប់ មកពីពាក្យបច្ចេកទេស Nocturnal Asthma។ វាទាក់ទងនឹងរោគសញ្ញាធ្ងន់ធ្ងរ ការស្ទះផ្លូវដង្ហើម បញ្ហាសួតធ្ងន់ធ្ងរ ត្រូវការប្រើថ្នាំចាំបាច់។ គ្នាយើងត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតឡើងដោយមិនដឹងខ្លួន។
២- រោគសញ្ញា
ក្អក សំឡេងសួតងឺតៗ (ដកដង្ហើមមានសំឡេងដូចហួច) ហត់ ដកដង្ហើមខ្លីៗ និងតឹងទ្រូង ជារោគសញ្ញាទូទៅ ប៉ុន្តែវានឹងធ្ងន់ពេលយប់ដែលអាចធ្វើឲ្យយើងភ្ញាក់ និងគេងមិនគ្រប់ ធ្វើឲ្យអស់កម្លាំង ឆាប់ខឹង។
៣- ម៉េចបានមានជំងឺហឺតពេលយប់?
មូលហេតុច្បាស់លាស់នៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែមានមូលហេតុមួយចំនួនអាចបង្កជាជំងឺនេះ៖
– រលាកស៊ីនូសក្នុងច្រមុះ (Sinusitis)៖ អំឡុងពេលគេង ផ្លូវដង្ហើមរួមតូច ធ្វើឲ្យខ្យល់ចូលមិនបាន ធ្វើឲ្យក្អក។ ក្អកធ្វើឲ្យផ្លូវដង្ហើមកាន់តែត្បៀត។ បើផ្លូវដង្ហើមប៉ះពាល់ ទឹកហូរមកពីរលាកស៊ីនូសក្នុងច្រមុះ កាន់តែច្រើន បង្កឲ្យមានសញ្ញាជំងឺហឺតនេះតែម្តង។
– ទម្លាប់គេង៖ ធម្មតា យើងតែងគេងផ្ងារ ធ្វើឲ្យជំងឺហឺតធ្ងន់ពេលយប់ ដោយសារធាតុរាវចេញពីការរលាកស៊ីនូសក្នុងច្រមុះ នាំឲ្យការរីកមាឌរបស់សួតថយចុះ ហើយចំណុះឈាមក្នុងសួតកើនឡើង ទប់ខ្យល់មិនឲ្យចូលក្នុងសួត។
– ម៉ាស៊ីនត្រជាក់៖ គេងក្នុងសីតុណ្ហភាពត្រជាក់ ធ្វើឲ្យស្ងួតផ្លូវដង្ហើម បាត់បង់កម្ដៅ និងសំណើម អាចធ្វើឲ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ ដូច្នេះបើអាច គួរបិទម៉ាស៊ីនត្រជាក់ ឬកុំប្រើវាតែម្តង។
– ជំងឺក្រពះ និងបំពង់អាហារ (Gastro-esophageal reflux disease)៖ មានអាការៈក្រហាយក្រពះ ព្រោះអាស៊ីដក្រពះអាចកើនឡើងដល់បំពង់អាហារ និងបំពង់ខ្យល់។ វាអាចធ្វើឲ្យជាប់ទងសួត ហើយកាន់តែធ្ងន់ពេលគេង ឬផឹកថ្នាំជំងឺហឺត (ថ្នាំនេះធ្វើឲ្យប្រឹសចន្លោះក្រពះ និងបំពង់អាហារទន់)។ ពេលខ្លះ អាស៊ីដក្រពះទៅរំញោចបំពង់អាហារ ដែលធ្វើឲ្យរួមផ្លូវដង្ហើម បើអាស៊ីដឡើងទៅបំពង់ក ធ្វើឲ្យមានប្រតិកម្មខ្លាំង និងផ្លូវដង្ហើមអាចត្បៀត។
– អ័រម៉ូន៖ អាត្រេណាលីន (Adrenaline) ជាអ័រម៉ូនដែលរត់ក្នុងសរសៃឈាម។ អ័រមូននេះ អាចជួយសម្រួលបំពង់ទង់សួត ធ្វើឲ្យសាច់ដុំទងសួតតូចៗអាចសម្រាក ក៏ដូចជាជួយឲ្យផ្លូវដង្ហើមរក្សាទំហំវាបានល្អ។ អាដ្រេណាលីន អាចគ្រប់គ្រងសារធាតុហ៊ីសស្តាមីន (Histamine) ដែលជាភ្នាក់ងារបបង្កប្រតិកម្ម អាចធ្វើឲ្យកើនសារធាតុរំអិល និងទងសួតស្អិតជាប់ (Bronchospasm)។ យ៉ាងណា អ័រម៉ូននេះគឺថយចុះពេលយប់ នាំឲ្យមានរោគសញ្ញាជំងឺហឹតពេលយប់។
– ដំណាក់កាលចុងក្រោយ៖ ពេលជួបកត្តាប្រឈម ឬសារធាតុអាលែកហ្សី អាចធ្វើឲ្យជំងឺហឺតធ្វើទុក្ខ និងអាចធ្វើទុក្ខជាលើកទី ២ រយៈពេល ៣-៨ ម៉ោងបន្ទាប់ពីដំណាក់កាលទី ១។ នេះហៅថាដំណាក់ឆ្លើយតបយឺត។ អ្នកជំនាញនិយាយថា គ្នាយើងមានជំងឺនេះ អាចកើតដំណាក់កាលឆ្លើយតបយឺត បើប៉ះពាល់សារធាតុអាលែកហ្ស៊ីកាលពីល្ងាច។
៤- ព្យាបាលជំងឺហឺតពេលយប់
ជំងឺហឺតពេលយប់ មិនអាចព្យាបាលបាន ប៉ុន្តែការប្រើថ្នាំអាចកាត់បន្ថយអាការៈរលាក និងទប់ស្កាត់ការចេញរោគសញ្ញា។ ភាគច្រើន ជំងឺនេះធ្វើទុក្ខពេលគេង ដូច្នេះការព្យាបាលគួរផ្ដោតនៅពេលគេងដូចគ្នា។ ស្រូបថ្នាំហឺតដែលមានសារធាតុពង្រីកទងសួត អាចការពារករណីស្អិតទងសួត។ ថ្នាំហឺតផ្ទុកសារធាតុ Corticosteroids ជួយធ្វើឲ្យអាការៈធូរស្បើយបានយូរ។ បើគ្នាមានជំងឺក្រពះ និងបំពង់អាហារ (GERD) ត្រូវប្រើថ្នាំដូចរៀបរាប់ខាងលើ ដើម្បីព្យាបាល។

រោគសញ្ញាអាចធ្វើឲ្យអស់កម្លាំងពីខ្លួន អ៊ីចឹងត្រូវនៅឲ្យឆ្ងាយពីធូលី ផ្សិត និងសត្វចិញ្ចឹម។ យើងអាចប្រើឧបករណ៍ ពិនិត្យមុខងារសួត ឬគួរប្រាប់ពេទ្យ បើមានរោគសញ្ញាមិនប្រក្រតី៕
ចុចអាន៖ម៉ោងពេលសំខាន់ៗ សម្រាប់សរីរាង្គផ្សេងៗធ្វើការ ជួយឲ្យសុខភាពល្អ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១១ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក