ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំសន្និបាតវិសាមញ្ញចុងខែនេះក្រោមអធិបតីភាពសម្តេចតេជោ
សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) នឹងរៀបចំសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

មុនមហាសន្និបាតមកដល់ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក៏ដូចជារៀបចំផែនការឱ្យប្រព្រឹត្តទៅដោយរលូន។ កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, តំណាងក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងមុខងារសាធារណៈ, អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, អគ្គលេខាធិការរង សមាជិកគណៈអចិន្រ្តៃយ៍, និងប្រធានគណៈជំនាញ សមាគមអតីតយុទ្ធជនកម្ពុជា។
នាឱកាសនោះ លោក គន់ គីម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់ជាយោបល់ពីបណ្តាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ផ្តល់ធាតុចូលសំខាន់ៗ ក្នុងការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម ដើម្បីឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងទទួលបានឧត្តមប្រយោជន៍កាន់តែល្អប្រសើរ ស្របតាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ក្នុងការរួមបញ្ចូលទាំង អតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលចូលនិវត្តន៍ ។

យោងតាមការចុះជួបសំណេះសំណាលជាមួយនិវត្តជនតាមបណ្តាខេត្តកន្លងទៅ គឺនិវត្តជនបានសម្តែងការគាំទ្រ និងពេញចិត្តជាទីបំផុតចំពោះការរៀបចំបញ្ចូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា។ ជាការកត់សម្គាល់ រដ្ឋមន្រ្តី ថ្នាក់ដឹកនាំតាមស្ថាប័ន ក៏ដូចជាសប្បុរជន បានចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាព ដើម្បីរៀបចំសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះ។

សូមជម្រាបថា ការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម ១៦ជំពូក និង ៤៤ប្រការ ហើយលក្ខន្តិកៈថ្មីនេះនឹងត្រូវសម្រេចអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាង អ.ន.ក នៅទូទាំងប្រទេស នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


