Connect with us

សុខភាព

ធ្វើយ៉ាងណា​ដើម្បី​ដឹងថា​ មាន​ជំងឺ​ខ្សោយតម្រងនោម​? ហើយ​អ្នកណាខ្លះ​គួរតែ​ព្រួយ​បារម្ភ?

បានផុស

នៅ

​តើ​អ្នកដឹង​ទេ​ថា សព្វថ្ងៃនេះ​ចំនួន​អ្នកជំងឺ​ខ្សោយតម្រងនោម​បាន​នឹង​កំពុងតែ​កើន​ឡើង​គួរឲ្យ​កត់សំគាល់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ​ជំងឺ​នេះ​មិនមាន​រោគសញ្ញា​ណាមួយ​ស្ដែងចេញ​ឡើង​ជាក់ច្បាស់ ហើយ​នៅ​ពេល​ដែល​មាន​រោគសញ្ញា​លេចចេញ​ឡើង​គឺ វា​អាច​ស្ថិតនៅ​ដំណាក់​ធ្ងន់ធ្ងរ ឫ ដំណាក់កាល​ចុងក្រោយ​ទៅហើយ ដែល​ដំណាក់កាល​នេះ ​គឺជា​ដំណាក់កាល​ដ៏​គ្រោះថ្នាក់​អាច​ប៉ះពាល់​ដល់​អាយុជីវិត ដែល​ចាំបាច់​ត្រូវ​ធ្វើ​ការ​លាង​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ និង​ជំហាន​បន្ទាប់​ គឺ​ឈាន​ដល់​ការ​ត្រៀម​ផ្ដូតត​ម្រ​ង​នោម​ ដើម្បី​បន្ត​នូវ​គុណភាព​ជីវិត​មួយ​ដ៏​ប្រសើរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ដឹង​នៅ​មុខងារ​តម្រងនោម គឺ​យើង​ត្រូវ​មើល​ឈាម​អំពី créatinine​។ Créatinine គឺជា​ការផលិត​ចុងក្រោយ​នៃ​កាតាបូលីស​របស់​សាច់ដុំ វា​បញ្ចេញ​ចោល​តាម​តម្រងនោម ប្រសិនបើ​តម្រងនោម​ខ្សោយ​វា​នឹង​កើនឡើង ។ សូមបញ្ជាក់ថា​វា​គ្មាន​ចំនួន​ណាមួយ​ជាក់ច្បាស់​ពី​កម្រិត​ធម្មតា​របស់​វា ពីព្រោះ​វា​ប្រែប្រួល​ទៅតាម​របប​អាហារ អាយុ ភេទ ជាតិ​សាសន៍ និង​ទម្ងន់​របស់​មនុស្ស​ម្នាក់ៗ ។​

​ដូចនេះ​ដើម្បី​ដឹង​ច្បាស់​ពី​មុខងារ​តម្រងនោម​គេ​ត្រូវ​ធ្វើការ​គណនា​តាម​រូបមន្ត ៣​ដូចខាងក្រោមៈ​

– Cockroft-Gaul

– MDRD

– CKD-EPI

​ក្នុង​ចំណោម​រូបមន្ត​ទាំង​៣​ខាងលើ​បច្ចុប្បន្ននេះ ​រូបមន្ត​MDRD​ត្រូវបាន​គេ​ប្រើប្រាស់​ជាស​កល ដើម្បី​គណនា​មុខងារ​តម្រងនោម​ចំពោះ​មនុស្សពេញវ័យ​។​

​ការតាមដាន​នៃ​មុខងារ​តម្រងនោម​ជា​រឿង​ដែល​ចាំបាច់​ចំពោះ​ក្រុមមនុស្ស​ប្រឈម​ខ្ពស់​ដូចខាងក្រោម​៖

១) មនុស្ស​អាយុ​លើសពី​៦៥​ឆ្មាំ​

២) មនុស្ស​ប្រុស​

៣) អ្នកជំងឺ​លើសឈាម និង​ជំងឺខ្សោយបេះដូង​

៤) អ្នកជំងឺ​ទឹកនោមផ្អែម មនុស្ស​ធាត់ លើស​ជាតិ​ខ្លាញ់ និង លើស​ជាតិ​អាស៊ីត​

៥) អ្នកជំងឺ​គ្រួស​ក្នុង​តម្រងនោម អ្នកជំងឺ​ដែលមាន​ភាពមិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បង្ហូរ​នោម និង​អ្នក​ដែលមាន​ជំងឺរលាកតម្រងនោម​ញឹកញាប់​

៦) អ្នកជំងឺ auto-immune

៧) អ្នកជំងឺ​មហារីក​

៨) អ្នកជំងឺ​រលាក​ថ្លើម ប្រភេទ B & C នឹង ជំងឺ HIV

៩) ការងារ​ប៉ះពាល់​ទៅនឹង​ជាតិពុល​ដូចជា Plomb, Cadmium, Mercure

១០) ការប្រើប្រាស់​ថ្នាំ​ប៉ះពាល់​ដល់​តម្រងនោម​មួយចំនួន​ដូចជា IEC/ARA II, AINS, LITHIUM, AMINOCIDE, CHIMIOTHÉRAPIE, RADIOTHÉRAPIE, Anti Retroviraux នឹង Scanner ដោយ​ចាក់​ថ្នាំ produit de contraste

១១) ក្នុង​ប្រវត្តិ​គ្រួសារ​មាន​អ្នក​កើត​ជំងឺ​តម្រងនោម​

១២) ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​

​ជារួម​ដោយសារ​ការធ្វើ រោគវិនិច្ឆ័យ​ទាមទារ​ត្រូវ​តែមាន​ភាពច្បាស់លាស់ ដូចនេះ​ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​មួយ​ត្រឹមត្រូវ ប្រសិទ្ធភាព និង​ទំនុកចិត្ត ប្រសិនបើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ​ លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​តម្រងនោម​និង​លាង​ឈាម នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​រក​ពី​មូលហេតុ​បង្ក​ពិតប្រាកដ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ស្ត្រី​គ្រប់រូប​គួរតែ​ប្រយ័ត្ន​នូវ ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម