Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាង ៥៧ ម៉ឺនតោន នៅឆមាសទី១ ឆ្នាំនេះ

បានផុស

នៅ

នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ៥៧ ម៉ឺន ៨ ពាន់តោន កើនឡើង ៥,៩៨% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។ នេះបើយោង​តាមរបាយ​ការណ៍​របស់​អគ្គនាយកដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទិន្នផល និងតម្លៃគ្រាប់​ស្វាយ​​​ចន្ទី មានភាពល្អប្រសើរនៅឆ្នាំនេះ ថ្វីបើមានការធ្លាក់ភ្លៀងច្រើន ដែលធ្វើឱ្យ​គុណ​ភាពចន្ទីធ្លាក់ចុះបន្តិច ប៉ុន្តែតម្លៃទីផ្សារបានថេរល្អ ចន្ទីស្រស់​លក់បានតម្លៃជាង ៥ ពាន់រៀលក្នុងមួយគីឡូក្រាម និង​ចន្ទី​ស្ងួតជាង ៧ ពាន់រៀល ក្នុងមួយគីឡូក្រាម។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា នៅឆ្នាំនេះ គ្រាប់ស្វាយ​ចន្ទី​សើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ក្នុងមួយគីឡូក្រាម និងមានតម្លៃចន្លោះ ៤៨០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និង​គុណ​​ភាព​គ្រាប់ បើ​ប្រៀប​​​ធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយ​ចន្ទី​ឆ្នាំ​​២០២៥​នេះ មាន​តម្លៃ​ខ្ពស់​ជាងគេ ដោយសារមានទីផ្សារល្អ។

លោក តួច ប៊ុនហួរ បានបន្ថែមថា តាមការវាយតម្លៃនៅ​តាម​តំបន់​​មួយចំនួន​មានភ្លៀងធ្លាក់ច្រើន ធ្វើ​ឱ្យទិន្នផល​អាចថយ​ចុះ ហើយនៅតំបន់ដែលមានភ្លៀងតិចតួច ទិន្នផលអាចកើនឡើង ខណៈការ​ប្រមូលផល​ឆ្នាំ​នេះ បានបញ្ចប់ទាំងស្រុងហើយ។

នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយ​ចន្ទី​ចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១ ពាន់ ១៥០ លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះ​នាំចេញ​ទៅវៀត​ណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំទំហំ ១៤៧ ៧០៣ ហិកតា ខេត្តក្រចេះ ១០២ ៥២០ ហិកតា រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុថៃ ប្រឈម​​បណ្តឹង​​​រំលោភ​ក្រមសីលធម៌ ក្រោយ​អញ្ជើញថាក់ស៊ីន​ចូលរួម​​​ប្រជុំ​

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីពតំណាងឱ្យកម្មករទូទាំងប្រទេសរីករាយ មានមោទនភាព និងស្ញប់ស្ញែងចំពោះរាជរដ្ឋាភិបាលដែលចុះទីតាំងឧក្រិដ្ឋកម្មទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ហ៊ុន សែន ស្នើឱ្យអន្តរជាតិទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន បានសារភាពពាក់ព័ន្ធឧក្រិដ្ឋកម្មនៅថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ក្រោយ​ផ្ទុះរឿងអាស្រូវ​ផ្លូវភេទ​​ គណនីធនាគារ​​វត្តអារាម​ជិត​៤ម៉ឺនមាន​ប្រាក់​ជាង​១២ពាន់​លានដុល្លារ​​ ត្រូវបង្កក​

នយោបាយ៦ ម៉ោង មុន

សម្ដេចតេជោថា ថាក់ស៊ីនជាអ្នក​ធ្វើឱ្យ​សម្ដេចក្ដាប់ស្ថានការណ៍ប្រទេសថៃ​បានច្បាស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច ហ៊ុន សែន ដាក់ការសង្ស័យលើលោក ថាក់ស៊ីន ថា ជាមេក្លោងពីក្រោយការបិទព្រំដែនជាឯកតោភាគី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​យោធា​​ថៃព្យាយាម​​បំភាន់​​ប្រជាជន​ខ្លួន​ឯង​ និង​សាធារណៈ​​ជន ត្រង់​ថា​​ «ខ្លួន​មិនបាន​បិទ​ព្រំដែន»​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ក្រោយ​ផ្ទុះរឿងអាស្រូវ​ផ្លូវភេទ​​ គណនីធនាគារ​​វត្តអារាម​ជិត​៤ម៉ឺនមាន​ប្រាក់​ជាង​១២ពាន់​លានដុល្លារ​​ ត្រូវបង្កក​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ហ្វាំង​​ឡង់​​ដក​ខ្លួន​ពី​​សន្ធិសញ្ញា​គ្រាប់មីន​​ ធ្វើ​តាមប្រទេស​៤ទៀត​​ដោយ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុថៃ ប្រឈម​​បណ្តឹង​​​រំលោភ​ក្រមសីលធម៌ ក្រោយ​អញ្ជើញថាក់ស៊ីន​ចូលរួម​​​ប្រជុំ​

Sokha Hotels

ព័ត៌មានពេញនិយម