Connect with us

សុខភាព

ជំងឺហឺត នៅតែ​ជា​បញ្ហា​ធំ​ ប្រសិនបើលោកអ្នកមិនប្រុងប្រយ័ត្ន!

បានផុស

នៅ

​ក​) រោគសញ្ញា​៖

​ជំងឺហឺត​អាច​ស្តែងចេញ​ជា​រោគសញ្ញា​ផ្សេងៗ​ច្រើន​សណ្ឋាន​ដូចជា ឡេះឡះ ប្រកាច់ និង​មានការ​ពិបាក​ដកដង្ហើម​។ គេ​អាច​ស្តាប់​រក​សំឡេង​ដង្ហើម​ឆ្មា សំឡេង​ងឺត​ៗ ហើយ​វែង ជាពិសេស​នៅពេល​ដកដង្ហើម​ចេញ​។ នៅពេលដែល​អ្នកជំងឺ​ដកដង្ហើម​ចូល ស្បែក​ដែល​នៅលើ​ឆ្អឹងដងកាំបិត និង​ចន្លោះ​ឆ្អឹងជំនី​របស់​អ្នកជំងឺ​អាច​ផត​ចូល ដោយសារ​គេ​ប្រឹង​ស្រូបយក​ខ្យល់​។ បើ​គេ​មិន​អាច​ស្រូប​យក​ខ្យល់​ឲ្យ​បាន​គ្រប់គ្រាន់​ទេនោះ ក្រចក​និង​បបូរមាត់​របស់​គេ​នឹង​ឡើង​ខៀវ ហើយ​សរសៃឈាម​វ៉ែន​នៅ​ក​របស់​គេ​អាច​ប៉ោង​។ ធម្មតា​គ្មាន​គ្រុន​ក្តៅ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាទូទៅ ជំងឺហឺត​អាច​ចាប់ផ្តើម​កើត​ក្នុង​វ័យ​កុមារភាព ហើយក៏​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ និង​អាចជា​បញ្ហា​អស់​មួយជីវិត​។ វា​មិនមែនជា​ជំងឺឆ្លង​ទេ ប៉ុន្តែ​វា​ច្រើន​កើត​លើ​កុមារ​ដែលមាន​សាច់ញាតិ​មាន​ជំងឺហឺត​នេះ​។ ជាទូទៅ វា​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ខែ​ខ្លះ ក្នុង​មួយឆ្នាំៗ ឬ​នៅ​ពេលយប់​។ មនុស្ស​ដែលមាន​ជំងឺហឺត​ជា​យូរ​ឆ្នាំ អាច​កើតមាន​ការស្ទះ​ខ្យល់​ក្នុង​សួត (Emphysema)​។​

​ខ​) មូលហេតុ​៖

​ការធ្វើ​ទុក្ខ​នៃ​ជំ​ងឺ​ហឺត អាច​បង្កឡើង​ដោយៈ​

– ការបរិភោគ​អាហារ​ប្រភេទ​ខ្លះ​

– ការដកដង្ហើម​ចូល​នូវ​វត្ថុ ដែល​មនុស្ស​នោះ​មាន​អាល់​ឡែ​ហ្ស៊ី​ជាមួយ​។​

– ចំពោះ​កុមារ​តូចៗ ជំងឺហឺត​ចាប់ផ្តើម​ធ្វើទុក្ខ​ដោយសារ​មាន​ជំងឺ​គ្រុនផ្តាសាយ​

– ចំពោះ​មនុស្ស​ខ្លះ ជំងឺហឺត​ធ្វើ​ទុក​ខ​នៅ​ពេល​មាន​អារម្មណ៍​ភ័យខ្លាច ឬ​ការ​ព្រួយបារម្ភ​ខ្លាំង​។​

– ជំ​ងឹ​ហឺត​ក៏​អាច​បណ្តាល​មក​ពី​ខ្យល់អាកាស​មិន​ស្អាត (​ផ្សែង​ពុល​) ដូចជា​ផ្សែង​បារី ផ្សែង​ដុត​សំរាម ឬ​ផ្សែង​ពី​ចង្ក្រាន និង​ផ្សេង​ពី​ការ​ដុត​នៅ​តាម​វាលស្រែ ឬ​ផ្សែង​ឡាន និង​ផ្សែង​តាម​រោងចក្រ​ឧស្សាហកម្ម​ផ្សេងៗ​។​

​គ​) ការព្យាបាល​៖

​បញ្ជាក់​៖ ការ​ព្យាបាល​ទាមទារ​ការ​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ស្វែងយល់​អំពី​ជំងឺ ការវិវត្តន៍ និង​ជម្រើស​ផ្សេងៗ​នៃ​ការ​ព្យាបាល​។​

– បើ​ជំងឺ​ហឺត​មាន​សភាព​កាន់​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ស្នាក់នៅ​ក្នុងផ្ទះ គេ​គួរ​ចេញទៅ​ខាងក្រៅ​ផ្ទះ នៅ​កន្លែង​ដែលមាន​ខ្យល់អាកាស​ល្អ​បំផុត​។ ត្រូវ​ជួយ​ពួកគេ​ដោយ រក្សា​ការស្ងៀមស្ងាត់ សុភាព​ជាមួយ​អ្នក​ជំងឺហឺត​។​

– ផ្តល់​ទឹក​ឲ្យ​បាន​ច្រើន​។ ការធ្វើ​របៀប​នេះ​ជួយ​ពង្រា​វ​ស្លេស និង​ធ្វើ​ឲ្យ​ងាយ​ដកដង្ហើម​។ ការ​ហឺត​ចំហាយ​ទឹក​ក្តៅ​ក៏​អាច​ជួយ​ឲ្យ​បាន​ធូរស្រាល​ខ្លះ​ដែរ​។​

– ចំពោះ​ពេល​ធ្វើ​ទុក្ខ ព្យាបាល​ដោយ​ប្រើ​ប្រដាប់​ហឺត​ថ្នាំ​សាល់​ប៊ុ​យ​តា​ម៉ុ​ល (Salbutamol) ឲ្យ​បាន​ញឹកញាប់​តាម​ត្រូវការ​។ ថ្នាំ​នេះ​គឺជា​ថ្នាំ​បាញ់​ដែល​អ្នក​ត្រូវ​ហឺត​ចូល​យ៉ាង​វែង​តាម​ដែល​អាច​ធ្វើបាន​។​

– ចំពោះ​ការធ្វើ​ទុក្ខ​ញឹកញាប់ ឬ​ជំ​ងឺ​ហឺត​ដែល​ធ្វើ​ឲ្យ​អ្នក​ដង្ហក់​រក​ដង្ហើម ពេល​ដើរ ឬ​ពេល​ហាត់ប្រាណ​តិចតួច ប្រើ​ប្រដាប់​ហឺត​ថ្នាំ (Beclomethasone)​។ ការធ្វើ​ប្រដាប់​ហឺត​ថ្នាំ​នេះ អាច​បង្ការ​ការធ្វើ​ទុក សន្សំសំចៃ​ប្រាក់ និង​ធ្វើ​ឲ្យ​អ្នកមាន​ការ​ធូរស្រាល ជាង​ការឆ្លើយតប​របស់​ការ សង្គ្រោះបន្ទាន់​ផ្នែក​ជំងឺហឺត​។ ការប្រើ​បំពង់​មួយ​ជាមួយនឹង​ប្រដាប់​ហឺត របស់​អ្នក ធ្វើ​ឲ្យ​ថ្នាំ​ចូលទៅក្នុង​សួត​របស់​អ្នក​បាន​កាន់តែច្រើន​។​

– ក្នុងពេល​បន្ទាន់ ដែល​អ្នក​គ្មាន​ថ្នាំ​សាល់​ប៊ុ​យ​តា​ម៉ុ​ល អ្នក​អាច​ចាក់​ថ្នាំ អេ​ពិ​ណេ​ហ្វ្រី​ន​(​អា​ដ្រេ​ណា​លីន Adrenlin) នៅក្រោម​ស្បែក​។​

– ប្រសិនបើ​អ្នកនោះ​មាន​គ្រុនក្តៅ​ទៀ ឬ​ប្រសិនបើ​ហឺត​ធ្វើទុក្ខ​លើសពី ៣​ថ្ងៃ ឲ្យ​ថ្នាំ​អា​ម៉ុក​ស៊ី​លីន ឬ​ថ្នាំ​អេ​រី​ត្រូ​មី​ស៊ីន​។​

– ក្នុងករណី​កម្រ ព្រូន​អាច​បណ្តាល​ឲ្យ​កើត​ហឺត​បានដែរ​។ សាកល្បង​ឲ្យ​ថ្នាំ​មេ​បង់​ដា​ស្សូល ទៅ​កុ​ម៉ា​ដេ​ល​ចាប់ផ្តើម​មាន​ជំងឺហឺត​បើ​អ្នក​គិតថា​គេ​មាន​ព្រូន​។​

– បើ​អ្នកជំងឺ​នៅតែ​មិន​ធូរស្រាល​ទេ សូម​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត​។​

​ឃ​) ការបង្ការ​៖

​វិធី​បង្ការ​មួយចំនួន​សម្រាប់​អ្នក​ជំងឺហឺត​មានដូចជាៈ​

– មនុស្ស​ដែលមាន​ជំ​ងឺ​ហឺត​គួរតែ​ជៀសវាង​ការបរិភោគ​អាហារ ឬ​ការដក​ដង្ហើមចូល​នូវ​វត្ថុ​ណា​ដែល​បណ្តាល​ឲ្យជំ​ងឺ​​ហឺត​ធ្វើទុក្ខ​។​

– ផ្ទះ ឬ​កន្លែងធ្វើការ​ត្រូវ​រក្សា​ឲ្យ​បាន​ស្អាត​ជានិច្ច​។​

– កុំ​ឲ្យ​មាន​មាន់ ឬ​សត្វ​ដទៃ​​ទៀត​ចូល​ក្នុងផ្ទះ​។​

– ដាក់​កម្រាលពូក​ហាលថ្ងៃ​។​

– ជួនកាល ការ​ដេក​នៅ​ខាងក្រៅ​ផ្ទះ នៅ​កណ្តាលវាល ក៏​អាចជួយ​ដែរ​។​

– ផឹកទឹក​យ៉ាងតិច ៨​កែវ ក្នុង​មួយថ្ងៃ​ដើម្បី​ឲ្យ​ស្លេស​វាវ​។​

– អ្នកជំងឺ​ហឺត​អាច​ធូរស្រាល បើ​គេ​ស្ថិតនៅ​កន្លែង​ដែលមាន​ខ្យល់អាកាស​ល្អ​។​

– អ្នកមាន​ជំងឺហឺត កុំ​ជក់បារី ព្រោះ​ការជក់បារី​ធ្វើ​ឲ្យ​សួត​អ្នក​ខូច​កាន់​តែ​ខ្លាំង​។​

«​សូម​លោក លោកស្រី​ដែលមាន​បញ្ហា​ជំងឺ​សួត ពិសេស​ជំងឺហឺត មេត្តា​មក ទទួល​ការពិគ្រោះ​យោបល់ និង​ទទួលបាន​ចំណេះដឹង​ថ្មី​អំពី​ការថែរក្សា សុខភាព​សួត ជាមួយ​ក្រុមការងារ​វេជ្ជបណ្ឌិត​ជំនាញ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ធ្វើយ៉ាងណា​ដើម្បី​ដឹងថា​ មាន​ជំងឺ​ខ្សោយតម្រងនោម​? ហើយ​អ្នកណាខ្លះ​គួរតែ​ព្រួយ​បារម្ភ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម