Connect with us

សុខភាព

តើ​អ្វី​ជា​ជំងឺ “ ម៉េ​ឡូ​អ៉ីត​ដូ​ស​” ? តើជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ដែរឬទេ?

បានផុស

នៅ

​ជំងឺ​ម៉េ​ឡូ​អ៉ីត​ដូ​ស គឺជា​ជំងឺឆ្លង​ដែល​បណ្តាល​មក​ពី​បាក់តេរី​ម្យ៉ាង​ដែល​រស់នៅក្នុង​ដី និង​ទឹក​ឈ្មោះ បើក​ខូ​ល​ដេ​រ្យ៉ា ផ្សឺ​ដូ​ម៉ា​ឡី។ ការ​ចំលង​រោគ​កើតឡើង​តាមរយៈ ការ​ជ្រៀត​ចូល​នៃ​មេរោគ​នៅតាម​កន្លែង​ដែល​ស្បែក​មានការ​ដាច់​រលាត់ តាមរយៈ​ផ្លូវ​ដង្ហើម ឬ​តាមរយៈ​ផ្លូវ​អាហារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រទេស​ក្នុង​តំបន់​អាស៊ី ផ្នែក​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្ត្រាលី ជា​តំបន់​ដែល​មាន​ការ​ប៉ះពាល់ រីឯ​ការ​យល់ដឹង​ទាក់ទង​និង​ជំងឺ​នេះ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។​

​ក​) កត្តា​ប្រឈម​៖

​កត្តា​ប្រឈម​មាន​ដូច​ជា​កត្តា​វេជ្ជសាស្ត្រ កត្តា​មុខរបរ និង របៀបរបប​រស់នៅ​។​

– កត្តា​វេជ្ជសាស្ត្រ​មាន​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​តម្រង់​នោម ជំងឺ​សួត និង ជំងឺថ្លើម​រ៉ាំរ៉ៃ ការ​ពិសា​ស្រា​ច្រើន​ដល់​កម្រិត​ស្រវឹង ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សេងៗ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ ជំងឺមហារីក។​

– ក​តា្ត​មុខរបរ និង របៀបរបប​រស់នៅ​ដូចជា​ការរស់នៅ​ប៉ះពាល់​ដី និង​ទឹក​(​កសិករ អ្នកធ្វើ​ចម្ការ អ្នកនេសាទ អ្នក​ធ្វើការងារ​សំណង់) អ្នកលេង​កីឡាបាល់ទាត់ អ្នក​បរិភោគ​ទឹក​មិន​ស្អាត​។​

​ខ​) រោគសញ្ញា​៖

– ទម្រង់​សំងំ​: មេរោគ​អាច​នៅ​សំងំ​ក្នុង​ខ្លួន​យើង​រយៈពេល​យូរ​ដោយ​មិនមាន​រោគសញ្ញា​

– ទម្រង់​ស្រួចស្រាវ (​រយៈពេល​តិច​ជាង​ពីរ​ខែ​): រលាក​សួត​ស្រួចស្រាវ បូស​សរីរាង្គ​( អណ្ដាត ថ្លើម តម្រងនោម ប្រូ​ស្តា​ត បូស​ក្បាល​ឬ​ក ដំបៅ​រលួយ​នៅ​លើ​ស្បែក រលាក​សន្លាក់ និង​ឆ្អឹង​។​

– ទម្រង់​​រ៉ាំរ៉ៃ​(​រយៈពេល​លើស​ពីរ​ខែ​): រោគសញ្ញា​ស្រដៀង​នឹង​ជំងឺរបេង មានដូចជា​ហើម​កូនកណ្តុរ​នៅ​ក ដំបៅ​រលួយ បូស​នៅ​សរីរាង្គ​​រ៉ាំរ៉ៃ។​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​រោគវិនិច្ឆ័យ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​បណ្តុះ​មេរោគ ដែល​មាន​នៅ​ក្នុង​ឈាម ខ្ទុះ ទឹក​នោម និង​សំណាក​ផ្សេងៗ។​

​ឃ​)​ការព្យាបាល​៖

​ជំងឺ​នេះ​អាច​ព្យាបាល​អោយ​ជា​ដាច់​បាន ដោយ ចែកជា​ពីរ​ដំណាក់កាល​

– ដំណាក់កាល​សម្រុក​(​រយៈពេល​យ៉ាងហោចណាស់​១៤​ថ្ងៃ​) និង​

– ដំណាក់កាល​ព្យាបាល​បន្ត​អោយ​ជា​ដាច់​(​យ៉ាងហោចណាស់ ៣​ខែ​)​។​

​អត្រា​ស្លាប់​នៅមាន​កម្រិត​ខ្ពស់​នៅឡើយ (​ប្រហែលជា​៤០% នៅ​ប្រទេស​ថៃ​)​។ ជំងឺ​នេះ​ទាមទារ​ឲ្យ​មាន​ការព្យាបាល​និង​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​។ សូម​មក​ទទួល​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​ជាមួយ​ក្រុម​គ្រួ​ពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់​។​

​ង​) វិធី​បង្ការ​៖

​កាត់ផ្តាច់​កត្តា​ចំលង និង​កត្តា​ប្រឈម​ផ្សេងៗ​ដូចជា​

– កត្តា​វេជ្ជសាស្ត្រ ធ្វើយ៉ាងណា​ឲ្យ​កម្រិត​ស្ករ​នៅ​ទាប កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​ដែល​ធ្វើ​ឲ្យ​​ប្រព័ន្ធ​ភាព​សាំ​ចុះ​ខ្សោយ។​

– កត្តា​មុខរបរ និង របៀបរបប​រស់នៅ គួរ​ពាក់​ស្បែកជើង​កវែង បើសិនជា​អ្នកជា​កសិករ គួរ​ពាក់​ម៉ាស​ពេល​ធ្វើ​ដំណើរ​កាត់​ខ្យល់​ខ្លាំង សូម​ពិសា​ទឹក​ឆ្អិន​។​

​រាល់​ចម្ងល់​ដែល​ពាក់ព័ន្ធ ឬ​ចង់​ស្វែងយល់​ពិមាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ ទារក​កើត​ពី​ម្តាយ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ទទួលបានជំនួយឥតសំណងសរុប ១,២ លានដុល្លារ សម្រាប់​គាំទ្រសកម្មភាពផលិតកម្ម

ព័ត៌មានជាតិ២៧ នាទីutes មុន

ចម្ការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីកំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារខាងក្រៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

កងការពារអាកាស
ព័ត៌មានជាតិ១៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម