Connect with us

សុខភាព

ធាត់ទ្រលុកទ្រលន់ សម្បូរខ្លាញ់ ប្រឈមកើតជំងឺមហារីកច្រើនមុខ

បានផុស

នៅ

ក្នុង​ខ្លួន​សម្បូរ​ខ្លាញ់​ច្រើន​អាច​ប្រឈម​កើត​ជំងឺ​មហារីក​ច្រើន​ប្រភេទ តើ​ពិត​ដែរ​ទេ? ការ​ធាត់​លើស​ទម្ងន់​មិន​មែន​ជា​រឿង​ល្អ​សោះ​ឡើយ​ចំពោះ​សុខ​ភាព​ ដោយ​ហេតុ​ថា​ការ​ធាត់​លើស​ទម្ងន់​នេះ​ជា​ដើម​ចម​មួយ​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ច្រើន​យ៉ាង មាន​ទាំង​មហារីក​ផង​។​

១. ខ្លាញ់​ក្នុង​ខ្លួន​បង្ក​ជា​ជំងឺ​មហារីក​បែប​ណា?​

Premium Photo | Fat asian woman measuring
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លាញ់​ច្រើន​​​ក្នុង​ខ្លួន ​​ធ្វើ​ឲ្យ​មុខ​ងារ​មួយ​ចំនួន​របស់​រាង​កាយ​​​មិន​អាច​ធ្វើ​ការបាន​ល្អ​​ដូច​ធម្មតា​។ ​​ពេល​​​ស្តុក​ខ្លាញ់​ច្រើនលើស​​តម្រូវ​ការ​ក្នុង​ខ្លួន​សម្រាប់​ដុត ឬ​ប្រើ​ប្រាស់ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ប្រែ​ទៅ​ជា​ធាត់​លើស​ទម្ងន់ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ ពោះ​វៀន​ធំ និង​ក្រពះ​ ជា​ដើម។

រឿង​បន្ទាប់​ ​ពេល​ចាប់​ផ្ដើម​ធាត់ ឬ​ស្លៀក​ខោ​លែង​ចូល មាន​ន័យ​ថា​ជាតិ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ខ្លួន​​កើន​ឡើង​ដូច​គ្នា។ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​ជា​កត្តា​យ៉ាង​សំខាន់​មួយ ​ទាក់​ទង​ជាមួយ​នឹង​សុខភាព​សរសៃ​ឈាម​។ អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់ ​ភាគ​ច្រើន​មាន​បញ្ហា​ត្បៀត ​និង​មាន​កំណក​ក្នុង​សរសៃ​ឈាម ដែល​សុទ្ធ​តែ​ជា​កត្តា​រារាំង​លំហូរ​ឈាម ហើយ​ជា​លទ្ធ​ផល​ វា​អាច​ឲ្យ​កើត​ទៅ​ជា​គាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

ដំណាក់​កាល​បន្ទាប់​ កត្តា​លើស​ខ្លាញ់​នេះ នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​សួត បេះ​ដូង​ ថង់​ទឹក​ប្រមាត់ ​និង​ថ្លើម។ ប្រព័ន្ធ​ការ​ពារ​ខាង​ក្នុង​របស់​យើង ​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កោសិកា​មហារីក​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រីក​លូត​លាស់។ បន្ទាប់​ពី​​អស់​រយៈ​ជា​យូរ​មក វា​នឹង​រាល​ដាល​ដល់​សរីរាង្គ​ដទៃ​ពាស​ពេញ​​​រាង​កាយ​។

២. ខ្លាញ់​ច្រើន​បង្ក​ជា​មហារីក​អ្វី​ខ្លះ​?

95 BEST "Plus Size Girl" IMAGES, STOCK PHOTOS & VECTORS | Adobe Stock

អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​​ពី​ទំនាក់​ទំនង​ដោយ​ផ្ទាល់​រវាង​ជាតិ​ខ្លាញ់ និង​ជំងឺ​មហារីក​ជាក់​លាក់​មួយ​ចំនួន តែ​ក៏​អាច​​ជា​មូល​ហេតុ​បង្ក​ជំងឺ​មហារីក​ផ្សេងៗ​ទៀត​ដែរ​។

កាល​ណា​យើង​ធាត់ លើស​ទម្ងន់ នឹង​មាន​ខ្លាញ់​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ឈាម ​ចំពោះ​ស្រី​ៗ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ក្រោយ​អស់​រដូវ​។ ​​ឯ​មហារីក​ផ្សេង​ទៀត​អាច​​បណ្ដាល​មក​ពី​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ដូច​ជា មហារីក​តម្រង​នោម មហារីក​ពោះ​វៀន​ធំ​ និង​ចុង​ពោះ​វៀន​ធំ មហារីក​លំពែង មហារីក​​​បំពង់អាហារ និង​មហារីក​ស្រទាប់​ស្បូន ។​

​ក្រៅ​ពី​នេះ ខ្លាញ់​ច្រើន​ក្នុង​ខ្លួន​ ត្រូវ​អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​ថា​ដែរ​កំពុង​បង្ក​ឲ្យ​កើត​ឡើង​ខ្ពស់​​ជំងឺ​មហារីក​ថ្លើម ដៃស្បូន មាត់​ស្បូន ថង់​ទឹក​ប្រមាត់ និង​មហារីក​ក្រពេញ​ប្រូស្តាត​។​

៣. សម្រក​គីឡូ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក?​

The Asian Fat Overweight Obesity Stock Footage Video (100% Royalty-free)  1046341789 | Shutterstock

ការ​សម្រក​គីឡូ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខ​ភាព​រាង​កាយ​ទូទៅ​ទេ តែ​ក៏​រួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ដែរ​។ ខ្លាញ់​ក្នុង​ខ្លួន​​មិន​មែន​ជា​រឿង​អាក្រក់​ទេ បើ​ខ្លាញ់​នោះ​ស្ថិត​ក្នុង​កម្រិត​ស្ដង់ដារ​មួយ​ ដោយ​ហេតុ​ថា​រាង​កាយ​យើង​ក៏​ត្រូវ​ការ​ខ្លាញ់​ដើម្បី​ដំណើរ​ការ​ដែរ​។

ជា​ការ​ណែ​នាំ មនុស្ស​ប្រុស​គួរ​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​នៅ​ចន្លោះ​ពី ១៤ ទៅ ១៧ ​ភាគ​រយ និង​នៅ​ចន្លោះ​ពី ២១ ទៅ ២៤​ ភាគ​រយ​សម្រាប់​មនុស្ស​ស្រី។ បើ​យើង​អាច​រក្សា​ជាតិ​ខ្លាញ់​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​នេះ​បាន វា​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ខ្លួន​របស់​យើង​​នោះ​ទេ វា​ថែម​ទាំង​ជួយ​ប្រឆាំង​ជំងឺ​ជា​ច្រើន​ប្រភេទ​បាន​ទៀត​ផង។

ដូច​គ្នា​ដែរ គ្នា​យើង​កុំ​ច្រឡំ​ថា​ មនុស្ស​ស្គម​មិន​មាន​ជាតិ​ខ្លាញ់​ច្រើន​នោះ មនុស្ស​ស្គម​ខ្លះ​ក៏​មាន​ខ្លាញ់​ច្រើន​ដែរ។ ការ​វាស់​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​មិន​អាច​វាស់​ដោយ​ប្រើ​ជញ្ជីង​ថ្លឹង​ទម្ងន់​នោះ​ទេ​។ ការ​ពិនិត្យ​កម្រិត​ជាតិ​ខ្លាញ់​ដោយ​គ្រូពេទ្យ​ជំនាញ​ទើប​ដឹង​ច្បាស់​លាស់​។

ទោះ​បី​ជា​មិន​សូវ​មាន​ភស្តុតាង​ច្រើន​បញ្ជាក់​ថា​ការ​សម្រក​ទម្ងន់​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក តែ​ថា​ការ​សិក្សា​បញ្ជាក់​ថា ការ​សម្រក​ទម្ងន់ ជួយ​កាត់​បន្ថយ​កម្រិត​​អ័រម៉ូន​ពុល​ក្នុង​ខ្លួន ដែល​​ជា​កត្តា​បង្ក​​​ជា​ជំងឺ​មហារីក។

៤. ធ្វើ​ម៉េច​អាច​សម្រក​ខ្លាញ់​បាន?

Fat Asian man stretching his hands to the right | Stock Images Page |  Everypixel

​​​ការ​សម្រក​ខ្លាញ់​ អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​ហាត់​ប្រាណ និង​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ​។

របប​អាហារ​៖ ដើម្បី​សម្រក​ខ្លាញ់​​ក្នុង​ខ្លួន​យើង​គួរ​មាន​របប​អាហារ​សម្បូរ​ជាតិ​សរសៃ​មាន​ដូច​ជា​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ ក្រៅ​ពី​នេះ យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ និង​គ្រឿង​ស្រវឹង ព្រោះ​ជា​អាហារ​សម្បូរ​កាឡូរី តែ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​។

ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​បែប​ខ្លាំង​ៗ​ដូច​ជា​នៅ​តាម​ក្លឹម​ហាត់​ប្រាណ​ និង​ការ​ហាត់ប្រាណ​បែប​ជំនួយ​ដល់​បេះ​ដូង​អេរ៉ូប៊ិក​ នៅ​មាន​ការ​ជជែក​គ្នា​ច្រើន​ថា​មួយ​ណា​ល្អ​សម្រាប់​សម្រក​ខ្លាញ់​។ ប៉ុន្តែ​ថា បើ​គ្នា​យើង​អាច​ធ្វើ​បាន​ទាំង​ពីរ​ជា​ល្អ​ល្អ​ចំពោះ​សុខភាព និង​ផែនការ​សម្រក​ខ្លាញ់ និង​គីឡូ​​។ ការ​ហាត់​ប្រាណ​ខ្លាំង​ៗ​ដូចជា​នៅ​ក្លឹប​ហាត់​ប្រាណ​ជួយ​បង្កើន​សាច់​ដុំ ដែល​សាច់​ដុំ​ជួយ​ដុត​ខ្លាញ់​ក្នុង​ខ្លួន​។ ចំណែក​ការ​ហាត់​ប្រាណ​បែប​អេរ៉ូប៊ិក​ ដូច​ជា​រាំ ដើរ រត់ ជិះកង់ ហែលទឹក​ គេ​ជឿ​ថា​ជួយ​ឲ្យ​ស្រក​ទម្ងន់​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

ចុចអាន៖ បើ​គិតថា​ខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យ​គីឡូថេរ ឬស្រកបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម