សុខភាព
វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ
ដ្បិតមហារីកជាឃាតករលាក់មុខ មិនបង្ហាញរោគសញ្ញាណាមួយគួរកត់សម្គាល់ក៏ដោយ តែរាល់ដំណាក់កាលវិវត្ត នៃមេរោគមហារីក គឺមានរយៈពេល ១-២ឆ្នាំ ឬ ៣ឆ្នាំ មុននឹងធ្វើឱ្យអ្នកជំងឺឈានដល់ដំណាក់កាលចុងក្រោយ មិនអាចព្យាបាលបាន។ ហេតុនេះ វិធីដ៏ល្អបំផុតសម្រាប់ការបង្ការខ្លួនពីស្ថានភាពធ្ងន់ធ្ងរណាមួយនៃជំងឺមហារីក គឺទាមទារឱ្យមានការយល់ដឹងពីសុខភាព ហើយតាមដាននិងពនិត្យសុខភាពជាប្រចាំ (ល្អបំផុត ២ដងក្នុងឆ្នាំ)។
នេះបើតាមសម្រង់សម្តី លោក អ៊ាវ សុខភា សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក និងឈាម ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី។

ជាមួយគ្នានេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខភា ក៏បានលើកឡើងពីលទ្ធភាពរបស់មន្ទីរវេជ្ជសាស្ត្រនៅកម្ពុជា ក្នុងកម្រិតស្តង់ដាមិនចាញ់គ្នាបរទេសឡើយ ខណៈប្រភពដើមនៃឧបករណ៍ទាំងនោះ សុទ្ធសឹងនាំចូលពីប្រទេសទាំងនោះដូចគ្នា ដែលអាចឆ្លើយតបនឹងការពិនិត្យ និងព្យាបាលយ៉ាងមានប្រសិទ្ធភាព។
បើតាមលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងវេទិកាកម្មវិធី “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” ក៏មានការលើកឡើងដូចគ្នាជុំវិញវិធីសាស្ត្រខាងលើនេះផងដែរ។ ជាក់ស្តែង ដើម្បីកាត់បន្ថយបញ្ហាជំងឺមហារីកនៅកម្ពុជា ក្រសួងសុខាភិបាលបានផ្តោតជាចម្បងលើការលើកកម្ពស់ ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមនានារបស់ភ្នាក់ងារមន្ត្រីសុខភាពសាធារណៈ ពិសេសការពិនិត្យ និងស្រាវជ្រាវឱ្យឃើញនូវជំងឺមហារីកដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យទាន់ពេលវេលា។

ទាក់ទងនឹងការលើកឡើងខាងលើ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខភា ក៏បានពន្យល់ផងដែរពីវិធីសាស្រ្តនៃការព្យាបាល ជំងឺមហារីក ក៏ដូចជាមូលហេតុចម្បងនៃជំងឺឈានដល់ដំណាក់ចុងក្រោយ ពិសេសជំងឺមហារីកសុដន់-មាត់ស្បូន ដែលឈរនៅលេខរៀងទី១ នៃកត្តាដែលឆក់យកជីវិតស្ត្រីជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗ។
តាមការកត់សម្គាល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ភាគច្រើននៃស្ត្រីវ័យក្រោម ៥០ឆ្នាំ មានការយល់ដឹងច្រើន ទាក់ទងនឹងការតាមដានពិនិត្យសុខភាព ខណៈអាចស្រាវជ្រាវរកឃើញមេរោគមហារីក ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា។ ដោយឡែក ស្ត្រីវ័យលើសពីនេះដែលទៅទទួលការព្យាបាលជាមួយលោក គឺច្រើនតែនៅដំណាក់កាលទី៣ ឬទី៤ ទៅហើយ។
ហេតុនេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ពិសេសក្រសួងសុខាភិបាល ក៏បានចេញសារណែនាំពលរដ្ឋឱ្យតាមដានសុខភាពជាប្រចាំ ក៏ព្រោះតែមេរោគមហារីក ជាឃាតករលាក់មុខដែលសម្ងំវិវត្តខ្លួនយ៉ាងស្ងៀមស្ងាត់ក្នុងរាងកាយមនុស្ស មិនបង្ហាញជារោគសញ្ញាគួរសម្គាល់ឡើយ រហូតដល់ដំណាក់កាលហួសពេលនឹងព្យាបាល។
គួររំលឹកថា ជារៀងរាល់ឆ្នាំ កម្ពុជាកើតមានករណីជំងឺមហារីកប្រមាណជា ២មុឺនករណី ដោយមានអ្នកស្លាប់ប្រមាណជាជិត ១មុឺន៤ពាន់នាក់/ឆ្នាំ ពោលគឺរៀងរាល់ ៤០នាទីម្ដង មានពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយសារជំងឺមហារីក (៣០នាក់ក្នុងមួយថ្ងៃ) ខណៈសោកនាដកម្មនេះ ក៏កើតមានលើកុមារផងដែរ។ ក្នុងចំណោម ២ម៉ឺនករណីនោះ ហានិភ័យនៃជំងឺមហារីកច្រើនជាងគេគឺ មហារីកសុដន់-មាត់ស្បូន ៕
អត្ថបទពាក់ព័ន្ធ៖ មន្ទីរពេទ្យធំ ៣ នៅកម្ពុជា ឯកទេសព្យាបាលជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


