សេដ្ឋកិច្ច
កម្ពុជានាំចេញមៀនប៉ៃលិនជិត ២ ម៉ឺនតោន កើនជាង ៣០% នៅឆមាសទី១
កម្ពុជានាំចេញផ្លែមៀនស្រស់សម្រេចបានជិត ២ ម៉ឺនតោន (១៩ ៤៤៣) នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៥ កើនឡើង ៣១,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានកសិកម្ម។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីថា រដូវប្រមូលផលផ្លែមៀនប៉ៃលិនបានបញ្ចប់ហើយ ខណៈទិន្នផល និងទីផ្សារតម្លៃមានភាពល្អប្រសើរដែលក្រុមហ៊ុនបានចុះកិច្ចសន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៥ ខេត្តប៉ៃលិននាំចេញផ្លែមៀនស្រស់ទៅចិនចំនួន ១៤ ២០៤ តោន។ ចិនជាទីផ្សារផ្លែមៀនធំជាងគេសម្រាប់កម្ពុជា។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល ៥ ខែ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ២៤ លានដុល្លារ ពីការនាំចេញមៀនប៉ៃលិន។
យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥នេះ កម្ពុជានាំចេញទំនិញកសិផលទៅក្រៅប្រទេសចំនួន ៧ ៨៣៣ ១០១ តោន កើនឡើង ២៧,៦៦% គិតជាទំហំទឹកប្រាក់ជាង ២ ៨៧២ ដុល្លារ កើនឡើង ២២,៦៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
កសិផលចម្បងៗ ដែលកម្ពុជានាំចេញរួមមាន ស្រូវជាង ៣,១ លានតោន អង្ករ មានជាង ៣៨ ម៉ឺនតោន ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ផ្លែមៀន ម្រេច និងកសិផលផ្សេងៗទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ