Connect with us

សុខភាព

បើ​គិតថា​ខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យ​គីឡូថេរ ឬស្រកបាន

បានផុស

នៅ

គ្នា​យើង​ខ្លះ​ប្រហែលជា​ធ្លាប់​បាន​ឃើញ​ហើយ​ថា​ក្នុង​គ្រួសារ​មួយ​មាន​ម្ដាយ​ឪពុក ជា​មនុស្ស​ធាត់ កូន​ក៏​អាច​ធាត់​ដូច​គ្នា​ដែរ។ បើ​គ្នា​យើង​ស្ថិត​ក្នុង​ស្ថានភាព​នេះ ក៏​កុំ​ទាន់​គិត​ថា​មិន​អាច​គ្រប់​គ្រង​ទម្ងន់​ខ្លួន​បាន​នោះ។ ការ​ហាត់ប្រាណ ធ្វើ​សកម្មភាព​ជា​ប្រចាំ​មួយ​ចំនួន​អាច​ជួយ​គ្នា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះស្រកគីឡូ និង​​គ្រប់​គ្រង​គីឡូ​ឲ្យ​នៅ​ថេរ​មាន​សុខ​ភាព​ល្អ​​បាន។

Premium Photo | Asian fat woman is sad because of the increase in size  after checking with a tape measure.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវ​ជ្រាវ​មួយ​ចេញ​ផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ​២០១៩ បាន​សិក្សា​លើ​មនុស្ស​ចំនួន១៨ ០០០​នាក់ វ័យ​ចន្លោះ​ពី​៣០ ទៅ​ដល់​៧០ ឆ្នាំ។ ការសិក្សា​បាន​ពិនិត្យ​លើ​ហ្សែន និង​សកម្មភាព​ប្រ​ចាំ​ថ្ងៃ​របស់​អ្នក​ទាំង​នោះ។​​ ការសិក្សា​ពី​ហ្សែន​របស់​អ្នក​ទាំង​នោះ គឺ​ដើម្បី​ដឹង​ថា​តើ​ហ្សែន​មាន​ទំនាក់ទំនង​យ៉ាង​ណា​ខ្លះ​ទៅ​នឹង​ការ​ធាត់​លើស​គីឡូ​នេះ។ សម្រាប់​ការ​ហាត់​ប្រាណ​វិញ ការសិក្សា​នេះ​កំណត់​យក​​គំរូ​សិក្សា​លើ​អ្នក​បាន​ហាត់ប្រាណ​៣០​នាទី​ បី​ដង​ក្នុង​មួយ​អាទិត្យ។

Physical Fitness For Obese Teens Leads to Improved Cognition | Modern Brain  Journal

តាម​រយៈ​ការ​សិក្សា​នេះ​រក​ឃើ​ញ​ថា​អ្នក​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន​ច្រើន​គឺ​អាច​ស្រក​ទម្ងន់​បាន។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ទៀត​ថា​ ចំពោះ​អ្នក​ធាត់​ដោយ​សារ​ហ្សែន​វិញ ក៏​អាច​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ មាន​សុខភាព​ល្អ​បាន​ដូច​គ្នា​ បើ​អ្នក​ទាំង​នោះ​បន្ត​ហាត់​ប្រាណ​ជា​ប្រចាំ​ ដូច​ជា​ ដើរ​ជា​ប្រចាំ រត់ត្រឹកៗ ដើរ​ឡើងភ្នំ រាំ ឬ​ហាត់​យ៉ូ​ហ្កា។

Pilates Exercises for Flat Belly/Stomach: 4 Pilates Moves for a Flat Belly  | Pilates for Flat Tummy

ហេតុ​ផល​មួយ​ចំនួន​ដែល​ថា​សកម្មភាព​ទាំងនេះ​អាច​ជួយ​សម្រក​ទម្ងន់​បាន​គឺ ដោយសារ​សកម្មភាព​ទាំងនេះ​បាន​ដុត​កាឡូរី ហើយ​ក៏​ទំនងជា​សកម្មភាព​នេះ​ធ្វើ​ឲ្យ​មនុស្ស​យើង​រីករាយ​ជាង​ទៅ​ហាត់​ប្រាណ​នៅ​ក្លឹបហាត់​ប្រាណ​ផង​ក៏​ថា​បាន​។ តាម​រយៈ​ការ​រក​ឃើញ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​យើង​ដែល​ចង់​សម្រក​ទម្ងន់ ឬ​រក្សា​គីឡូ​ឲ្យ​នៅ​សុខភាព​ល្អ គួរ​រក្សា​ការ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​ទាំងនេះ​ជាប្រចាំ។ ពិសេស​សម្រាប់​អ្នក​ធាត់​ដោយសារ​បញ្ហា​តំណ​​ពូជ​ក៏​អាច​ការ​ពារ​​ការ​ឡើង​គីឡូ និង​គ្រប់​គ្រង​គីឡូ​របស់​ខ្លួន​បាន​ដូច​គ្នា៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗពីជំងឺ​បាក់ទឹកចិត្ត?

ចុចអាន៖ កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿង​ទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម