Connect with us

សុខភាព

​បន្ទោ​បង់​មក​មាន​ឈាម មិន​មែន​សុទ្ធ​តែ​ជា​ជំងឺ​ឫសដូងបាតនោះ​ទេ

បានផុស

នៅ

​ជាការ​ពិតណាស់​ដែល​ការ​បន្ទោ​បង់​មក​មាន​ឈាមក្រហម គឺ​មូលហេតុ​ភាគច្រើន​អាច​បណ្តាលមកពី​ជំងឺ ឫសដូងបាត (Hemorrhoids bleeding) ឬ​អា​ចជា​បញ្ហា​ផ្សេង​នៅ​ម្តុំ​បាត​ដូចជា ការ​ដាច់​រហែក​ភ្នាស​បាត (Bleeding from anal fissure) ក៏ប៉ុន្តែ​យើង​មិនបាន​ដឹង​ទេ​ថា ​នៅ​ពីក្រោយ​មូលហេតុ​ទាំងពីរ​នេះ ​ក៏​នៅមាន​មូលហេតុ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​ ដែល​អាច​ឲ្យ​មាន​ឈាមក្រហម​ពេល​បន្ទោ​បង់​នេះ​ផងដែរ ហើយ​វា​អាច​បង្ក​ភាពគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​អាយុជីវិត​ទៀតផង។

Hemorrhoids - Swollen Veins - Symptoms | familydoctor.org
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេស​ គឺ​ឈាម​ដែល​បណ្តាលមកពី​បញ្ហា​រលាក​ពោះវៀនធំ (Bleeding from the colon) ដែល​ក្នុងនោះ​មាន​មូលហេតុ​ចម្បងៗ​ដូចជា ដុំ​សាច់​មហារីក (Colon cancer), ដុំ​សាច់ Polyp (Colonic polyp bleeding), ដំបៅ​ពោះវៀនធំ (Colonic ulcer), ដំបៅ​ពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរ​ឈាម​ដែល​បណ្តាលមកពី Colonic Diverticula ។ ល​។

​ដូច្នេះហើយ​ទើប​ការដែល​បន្ទោ​បង់​លាមក​មាន​ឈាមក្រហម​នេះ​ សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​ក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើង​តែងតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ហើយ​ពេលខ្លះ​តម្រូវឲ្យ​មាន​ការពិនិត្យ និង ធ្វើ​រោគវិនិច្ឆ័យ​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់ឈាម​នេះ​ឲ្យ​បាន​ច្បាស់លាស់​បំផុត​ ដោយ​ការពិនិត្យ​ឆ្លុះ​សុង​ពោះវៀនធំ (Total colonoscopy) ដើម្បី​រក​មូលហេតុ​ពិត និង បែងចែក​ថា​ការ​ធ្លាក់ឈាម​នេះ​មកពី​ពោះវៀនធំ ឬ​បញ្ហា​បាត​ដូច​បាន​បកស្រាយ​នៅ​ខាងលើ​ពីព្រោះថា ត្រឹមតែ​ការ​ពិនិត្យ​មើល​ឫសដូងបាត គឺ​យើង​មិនអាច​ដឹង​អំពី​បញ្ហាពោះវៀនធំ​នេះ​ឡើយ ហើយ​ម្យ៉ាង​មួយទៀត​បើទោះជា​មាន​ជំងឺ​ឫសដូងបាត​ក៏​នៅតែ​មិន​ប្រាកដ​ដែរ​ថា​ ឈាម​នោះ​មកពី​ផ្នែក​ខាងក្រោម ឬ មកពី​ពោះវៀនធំ​នោះទេ ។

Blood in the Stools | Dr Ong Paediatrician & Gastroenterologist

* ចំពោះ​ការ​បន្ទោ​បង់​មាន​ឈាម ​ដែល​តម្រូវឲ្យ​ធ្វើ​ការឆ្លុះ​ពិនិត្យ​ពោះវៀនធំ​នេះ​គឺមាន​កត្តា និង​រោគសញ្ញា​រួមផ្សំ​ដូចជា :

– អាយុ​លើសពី ៤៥​ឆ្នាំ​ឡើងទៅ (old age)

– បាត់បង់​គ្រាប់​ឈាមក្រហម​ច្រើន (Hb < 9g/l)

– មាន​អការៈឈឺពោះ​រ៉ាំរ៉ៃ (Chronic abdominal pain)

– មានការ​ស្រក​ទម្ងន់​លឿន ឬ ខុសប្លែក​ពី​ធម្មតា (Weight lost or alteration)

– ក្រោយ​ការពិនិត្យ​រាងកាយ​របស់​វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាប​ប៉ះ​ដុំ​ក្នុង​ពោះ (after physical examination)

– មាន​ប្រវត្តិ​គ្រួសារ​ដែលមាន​បញ្ហារ​ដុំ​សាច់​កាច ឬ មហារីក (Family history of any cancer).

Symptoms, causes and types of Hemorrhoids - Terra Lab International

​ជា​សារ​ដាស់តឿន​ចុងក្រោយ​ជូន​ដល់​បងប្អូន​ប្រជាជន​យើងទាំងអស់គ្នា​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំពោះ​បញ្ហា​នៃ​ការ​បន្ទោបង់​មក​មាន​ឈាមក្រហម សូមឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និង មិនត្រូវ​ភ័យខ្លាច​ក្នុងការ​ធ្វើការ​ពិនិត្យ​ឆ្លុះ​ពោះវៀនធំ​ដើម្បី​រក​មូលហេតុ និង រោគវិនិច្ឆ័យ​នៃ​ជំងឺ​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​គោលបំណង​ជៀសវាង​ភាព​ធ្ងន់ធ្ងរ​ព្រមទាំង​ធ្វើការ​ព្យាបាល​បាន​ចំ​គោលដៅ និង ទាន់ពេលវេលា​ផង​ដែរ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ពេល​មក​រដូវ​ ប្រយ័ត្ន​ជួប​រឿងទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ២ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​

ព័ត៌មានជាតិ១០ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម