Connect with us

ព័ត៌មានជាតិ

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

បានផុស

នៅ

ទិវាចងចាំ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅមជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជើងឯក សង្កាត់ ជើងឯក​ខណ្ឌដង្កោ ក្នុង​កម្រិត​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួមប្រមាណជិត១ម៉ឺននាក់។ ទិវា​នេះ​ថ្នាក់​ជាតិ​នឹង​អញ្ជើញ​ជា​អធិបតី ជា​មួយ​នឹង​ការ​អញ្ជើញ​អង្គទូត​ចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោកឃួង ស្រេង អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សា​ម្តង​ទៀត ជុំវិញ​ការ​រៀប​ចំ​ទិវា​ចង​ចាំ​ថ្ងៃ​២០ឧសភា នា​រសៀលថ្ងៃទី១២ឧសភា​នេះ នៅ​សាលា​រាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើង​ថា ការប្រារព្វទិវាចងចាំថ្ងៃ២០ឧសភា ធ្វើ​ឡើង​ដើម្បី​រំលឹក​ឱ្យ​ក្មេង​ជំនន់​ក្រោយ​បាន​ដឹង​និង​យល់​ឱ្យ​បាន​ច្បាស់ពី​របប​ដ៏​សហាវ​យង់ឃ្នង​របស់​ពួក​ប្រល័យ​ពូជសាសន៍ប៉ុល ពត ដែល​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជនកម្ពុជា​អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។

ដើម្បីរួមគ្នា​រក្សាសន្តិភាព​ឱ្យបានគង់វង់នៅកម្ពុជា ពិសេស​គឺ​ការពារ​ឱ្យ​បាន​នូវ​របប​ដ៏សាហាវយង់ឃ្នងនេះ កុំ​ឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា ឆ្នាំនេះ ទិវាចងចាំ​នឹង​ត្រូវ​ប្រារព្វធ្វើឡើងធំ​និង​អធិកអធម​ជាងឆ្នាំមុន ដោយថ្នាក់ជាតិ នឹង​អញ្ជើញ​ជា​អធិបតី ហើយការងាររៀបចំត្រូវបានថ្នាក់ជាតិប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញយើងជាអ្នករៀបចំ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ព្រោះតែរាជធានីភ្នំពេញ បាន​រៀបចំ​ប្រារព្វទិវា​នេះ​ឡើង​រាល់​ឆ្នាំ​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់។

ជា​គម្រោង​នឹង​មាន​ប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម តាជី យាយជីចូលរួមចំនួន៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។

លោក ឃួង ស្រេងបានបន្តថា គម្រោងរៀបចំទិវាចងចាំឆ្នាំនេះយើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀប​ចំ ដោយ​គិត​ទាំង​អ្នកចូលរួមនិងចំណតរថយន្តផងដែរ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យការប្រារព្ធពិធីដំណើរការ​ទៅ​ដោយ​ភាព​អធិកអធម​និង​ជោគជ័យ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម