ព័ត៌មានជាតិ
ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ
ប្រជាពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ។ ពាក់ព័ន្ធករណីនេះ ពលរដ្ឋ ស្នើឲ្យអាជ្ញាធរខេត្ត ត្រួតពិនិត្យបញ្ហាទុរេននេះផង ដើម្បីកុំឲ្យប៉ះពាល់សុខភាពរបស់ពួកគាត់។

ទុរេនខ្មែរដល់បណ្តើរៗ ហើយ មានប្រភេទទុរេនរី ៦ និងប្រភេទទុរេនដូនតា សម្រាប់ហូបលក្ខណៈគ្រួសារ តែមិនទាន់មានដាក់លក់នៅលើទីផ្សារជាទ្រង់ទ្រាយធំនៅឡើយទេ ខណៈម្ចាស់ចម្ការក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ អះអាងថា ពូជទុរេនមួនថង នៅដើមខែ ៦ ទើបប្រមូលផល។ តែទោះជាយ៉ាងណា គេឃើញមានទុរេនមួនថង បានដាក់ពង្រាយលក់លើទីផ្សារក្នុងខេត្តយ៉ាងច្រើន អាជីវករប្រាប់ថា ជាទុរេនប្រមូលមកពីចម្ការក្នុងស្រុកមេមត់ទៅវិញ។ ទន្ទឹមនេះ ក្នុងបណ្ដាញសង្គមបញ្ជាក់ថា ទុរេនវៀតណាម នាំចូលទៅទីផ្សារប្រទេសចិន លក់មិនដាច់ ព្រោះមានជាតិគីមី។ ឥលូវទីផ្សារក្នុងខេត្តមានលក់ទុរេនមួនថង មុនទុរេនក្នុងស្រុកដល់ទៅវិញ។

លោក យឹម ដានី អាយុ ៤០ ឆ្នាំ រស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ បានបញ្ជាក់ឲ្យដឹងថា ទុរេនក្នុងចម្ការគាត់មាន ២ ប្រភេទ គឺ ពូជមួនថង និង ពូជរី ៦ ហើយ រី ៦ ដល់បណ្តើរៗ ហើយ តែតិចតួចទេ គ្រាន់ហូប។ រីឯពូជមួនថង មិនទាន់ដល់ទេ ទាល់តែថ្ងៃទី ៥ ខែមិថុនា ខាងមុខ ទើបប្រមូលផល លក់ទៅកាន់ទីផ្សារ។

លោក ដានី បានបញ្ជាក់ទៀតថា ទុរេនមួនថងរបស់កសិករក្នុងស្រុកមិនទាន់មានលក់ទេ តែបើមានលក់មិនដឹងយកមកពីណានោះទេ។

ដោយឡែកចំពោះអាជីវករលក់ទុរេនមួនថងជាច្រើនកន្លែងក្នុងខេត្ត បានអះអាងហើយធានាថា ទុរេននេះបេះមកពីចម្ការក្នុងស្រុកមេមត់។

ទាក់ទិនបញ្ហាទុរេននេះដែរ លោក ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មិនទាន់មានការឆ្លើយតបនៅឡើយទេ៕
អត្ថបទ ៖ សាន វិឡែម









-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


