Connect with us

សុខភាព

គុណភាពខ្យល់ក្នុងបន្ទប់ធ្វើការ អាចប៉ះពាល់ លទ្ធផលការងារ

បានផុស

នៅ

ហេតុផល​ទាំង​នេះ​ហើយ ធ្វើ​ឲ្យ​យើងធ្វើ​ការ​កាន់​តែ​យូរ អារម្មណ៍​កាន់តែ​ស្ត្រេស​ខ្លាំង ព្រោះ​ដោយ​សារ​គុណ​ភាព​ខ្យល់នៅ​កន្លែង​ធ្វើ​ការ​តែ​ម្តង។ ព្រោះ​ការ​សិក្សា​ថ្មី រកឃើញថា គុណ​ភាព​ខ្យល់ គឺ​ពាក់ព័ន្ធ​ជា​មួយ​សមត្ថភាព​ខួរ​ក្បាលយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​ខ្យល់ គ្មាន​ក្លិន គ្មានពណ៌ មើល​មិនឃើញ ចាប់​មិនបាន ហើយខ្យល់នៅ​កន្លែង​យើងរស់នៅ និងបន្ទប់​ធ្វើការ​ប្រចាំ​ថ្ងៃ ជា​អ្វីដែល​យើងគួរ​គិតគូរ​មែនទែន។ ហេតុអ្វី? ព្រោះ​ខួរក្បាល ត្រូវការ​អុកស៊ីហ្សែន ពី​ខ្យល់​បរិសុទ្ធ ដើម្បី​ដំណើរការ​ល្អ និង​ស្វាហាប់​នៅ​កន្លែង​ការងារ។ តែ​បើ​ក្នុង​បន្ទប់​ធ្វើការ មាន​ខ្យល់​មិន​ល្អ ប៉ះពាល់​ដល់​ខួរក្បាល នោះ​លទ្ធផល​ការងារ ក៏​ប្រហែល​មិនសូវ​ល្អ​នោះដែរ។

មាន​ការសិក្សា​ចំនួន ៨ ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជាក់​ថា តើ​មាន​អ្វីកើតឡើង​ក្នុង​ការគិត​របស់​មនុស្ស​ ពេលនៅ​ជាមួយ​ខ្យល់​មិនល្អ? ពិសេស​ នៅតាម​សាលា និង​ការិយាល័យ។

បណ្ឌិត William Fisk សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា បញ្ហា​គួរឲ្យ​ព្រួយបារម្ភ​ក្នុង​ការសិក្សា គឺ​កាបូនឌីអុកស៊ីត ជា​សមាសធាតុ​មាន​ច្រើនជាងគេ នៅ​ក្នុង​ខ្យល់ពុល ប៉ះពាល់​ដល់​មុខងារ​ការគិត។

លទ្ធផល រកឃើញ​ភាព​ខុសគ្នា​យ៉ាងខ្លាំង​រវាង​ការ​ស្រូប​ខ្យល់​បរិសុទ្ធ និង​ខ្យល់​មិនល្អ។ ការ​ស្រូប​ខ្យល់​បរិសុទ្ធ ធ្វើ​ឲ្យ​​ការគិត​កាន់តែ​ប្រសើរ សម្រាប់​អ្នក​ធ្វើការ។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា កន្លែង​ការងារ​មាន​គុណភាព​ខ្យល់​ល្អ មាន​ទិន្នន័យ​វត្ដមាន​បុគ្គលិក​មក​ធ្វើការ​ទៀងទាត់ រួមជាមួយ​ ការ​រៀបចំ​ការងារ​ច្បាស់លាស់ រហ័ស និង​កាន់តែ​ប្រសើរ ពីសំណាក់​​បុគ្គលិក។

ជាមួយ​គ្នានេះ អ្នកស្រាវជ្រាវ ណែនាំ​ឲ្យ​ក្រុមហ៊ុន បង្កើត​ប្រព័ន្ធ​ខ្យល់​ឲ្យ​បាន​ល្អ នៅ​កន្លែង​ការងារ ដោយ​ចាំបាច់​យក​ខ្យល់​បរិសុទ្ធ​ពី​បរិយាកាយ​ខាងក្រៅ​ចូលក្នុង ដោយ​វា​ជួយ​ដល់​សុខភាព និង​ផលិតភាព​របស់​បុគ្គលិក៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម

ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​ផ្លូវ​ក្រវាត់ព្រំដែន​​ប្រវែង​ ១១ គ.ម តម្លៃ ២,៥ លាន ដុល្លារ​​​​​ ក្រាល​បេតុង​នៅក្រុង​បាវិត សម្ពោធ​ដាក់​​​ឲ្យ​ប្រើប្រាស់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៩ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

Sokha Hotels

ព័ត៌មានពេញនិយម