សុខភាព
ចេះតែមិនឃ្លានបាយ? វិធីនេះអាចជួយបាន
រឿងពិត មិនមែននិយាយលែងទេ អ្នកស្គមញ៉ាំយ៉ាងណាក៏មិនឡើងសាច់ដែរ តែគ្នាយើងខ្លះវិញ លេបតែទឹកមាត់ក៏ធាត់ដែរ។ ចុះបើស្គមចង់ធាត់ តែអត់សូវឃ្លាន ត្រូវធ្វើម៉េចវិញ? វិធីល្អតែមួយគត់សម្រាប់គ្នាយើងស្គមចង់ធាត់ តែអត់ឃ្លាន ឬអត់ចូលចិត្តញ៉ាំ ត្រូវតែបង្កើនចំណង់អាហារឡើងវិញ។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រខ្លះៗ ជួយគ្នាយើងញ៉ាំបានច្រើនជាងមុន។

១- ញ៉ាំតិចៗតែច្រើនដងជាងមុន
បើយើងខ្លួនឯងឃើញថាការញ៉ាំអាហារតិចៗ តែញឹកជាងមុននោះ ធ្វើឲ្យមានចំណង់អាហារ ជាងញ៉ាំច្រើនៗ ៣ ពេល/ថ្ងៃ អ៊ីចឹងញ៉ាំតិចៗបានហើយ។ ណាមួយ អាហារតិចជាងមុន ក៏ស្រួលរៀបចំជាងមុន។ រៀបផែនការសម្រាប់អាហារតិចៗឲ្យបាន ៦-៧ដង/ថ្ងៃ ប៉ុន្តែត្រូវជ្រើសយកអាហារសម្បូរសារជាតិចិញ្ចឹម ដូចជា បឺរសណ្តែកដីធម្មជាតិ ផ្លែឈើគ្រៀម គ្រាប់ធញ្ញជាតិ និង ទឹកក្រឡុកពីផ្លែឈើស្រស់ យ៉ាអួរ និងទឹកដោះគោ។ កាឡូរី ដែលបំពេញបន្ថែមតាមរយៈអាហារតិចៗ មិនធ្វើឲ្យយើងមានអារម្មណ៍ហល់ទេ។
បើមានអារម្មណ៍ថា មានបញ្ហាជាមួយអាហារណាមួយ អាចប្រើប្រាស់ភេសជ្ជៈបំប៉នជំនួសវិញ។ អាហារនៅតែជាជម្រើសល្អបំផុត ប៉ុន្តែភេសជ្ជៈ អាចជាវិធីមួយល្អដើម្បីរក្សាសារជាតិចិញ្ចឹមក្នុងរាងកាយ។
២- ញ៉ាំអាហារមានកាឡូរីខ្ពស់
បើគ្មានកាឡូរីគ្រប់គ្រាន់ទេ យើងគួរបង្កើនជាតិកាឡូរី ប៉ុន្តែមិនសំដៅលើបរិមាណអាហារយើងញ៉ាំទេ។ ផឹកទឹកដោះគោជំនួសទឹក បន្ថែមម្សៅទឹកដោះគោ និងប្រេងអូលីវចូលទៅក្នុងស៊ុបក៏បាន។ ញ៉ាំទំពាំងបាយជូរក្រៀម និងគ្រាប់ធញ្ញជាតិ ល្អជាងញ៉ាំទំពាំងបាយជូរស្រស់ ហើយត្រូវផឹកទឹក ផ្លែឈើស្រស់ ១០០% នៅចន្លោះពេលញ៉ាំអាហារនីមួយៗជំនួសទឹក។
៣- ធ្វើឲ្យម្ហូបមានភាពទាក់ទាញ
បើយើងមិនឃ្លានព្រោះអាហារនោះមើលទៅមិនទំនង សាកល្បងរកវិធីធ្វើឲ្យយើងចាប់អារម្មណ៍លើម្ហូបទាំងនោះលមើល។ ពេលញ៉ាំ យើងក៏ប្រើភ្នែកដូចគ្នា អ៊ីចឹងធ្វើឲ្យម្ហូបមានសម្រស់គួរឲ្យចង់ញ៉ាំ មានពណ៌ស្រស់ស្អាតតាមអាចធ្វើបាន។ អាចលាយពណ៌ម្ហូប ដោយប្រើផ្កាខាតណាបៃតង ឬ ម្ទេសប្លោកក្រហម ជាមួយផាសស្តាក៏បាន។ ញ៉ាំអាហារមានពណ៌ចម្រុះ អាចធានាថាយើងបានទទួលគ្រប់សារជាតិចិញ្ចឹមតាមតម្រូវការផងដែរ។ សាកល្បងរូបមន្ត ឬម្ហូបថ្មីៗ សម្រាប់អាហារប្រចាំថ្ងៃ អាចជួយឲ្យយើងរីករាយញ៉ាំអាហារទាំងនោះបាន។
៤- ជ្រើសអាហារដែលចូលចិត្ត
ការញ៉ាំច្រើន គឺងាយស្រួលចំពោះញ៉ាំអាហារណាយើងចូលចិត្ត។ រៀបចំជាស្រេចអាហារយើងចូលចិត្ត ធ្វើបែបនេះយើងនឹងមានអាហារសម្រាប់ញ៉ាំជានិច្ច។
៥- ញ៉ាំអាហារមុនផឹកទឹក
គ្នាយើងគួរញ៉ាំហើយ ចាំផឹកទឹក ឬភេសជ្ជៈ ធ្វើបែបនេះ អាចជួយយើង កុំឲ្យលែងឃ្លាន និងធ្វើឲ្យឆ្អែតទាំងមិនទាន់ញ៉ាំគ្រប់គ្រាន់។

៦- បន្ថែមពពួកក្លិន និងគ្រឿងទេសក្នុងអាហារ
បន្ថែមគ្រឿងទេស ជីរស្រស់ៗ ខ្ទឹមបារាំង ខ្ទឹម និងទឹកក្រូចស្រស់ ទៅក្នុងបន្លែ សាច់ និងម្ហូបទាំងអស់ដើម្បីបង្កើនរសជាតិ។ អាចប្រើឱសថធម្មជាតិ ដើម្បីបង្កើនចំណង់អាហាផងដែរ។
ខ្ញីមាននាទីបង្កើនរសជាតិ អាចជួយឲ្យអាហារកាន់តែមានឱជារស និងមើលទៅស្រស់។ គួរឆុងតែខ្ញី ដោយដាក់លាយម្សៅខ្ញី កន្លះស្លាបព្រាកាហ្វេ ជាមួយទឹកដាំពុះ ទុកចោល ១០ នាទី រួចចាំច្រោះយកកាកចេញ។
អាចបន្ថែមក្លិន ដូចជា ជីអង្កាម ឈើអែម និងម្រេចខ្មៅ ចូលក្នុងអាហារ នឹង ធ្វើឲ្យមានអារម្មណ៍ចង់ញ៉ាំមួយកម្រិតទៀត។
៧- ញ៉ាំមានគ្នា
ញ៉ាំអ្វីក៏ដោយម្នាក់ឯង អាចឲ្យយើងមានអារម្មណ៍ឯកា លែងឃ្លានក៏ថាបាន ។ ដើម្បីប្រឆាំងជាមួយអារម្មណ៍ធម្មជាតិនេះ ត្រូវបង្កើតឱកាសញ៉ាំមានគ្នាច្រើន ដូចជាសមាជិកគ្រួសារ ឬអាចអញ្ជើញមិត្តភក្តិមកបាយជុំគ្នា ឬចូលរួមកិច្ចការសង្គមណាមួយ ដើម្បីមានឱកាសញ៉ាំបាយសាមគ្គីជាមួយអ្នកដទៃ។ គួរចាំថា ត្រូវចៀសឲ្យផុតរឿងជជែកវែកញ៉ែកគ្នា រឿងអ្វីមិនល្អពេលរួមតុអាហារ។
៨- ហាត់ប្រាណ
ហាត់ប្រាណបន្តិចបន្តួច អាចជួយឲ្យយើងមានចំណង់អាហារឡើងវិញបាន ព្រោះ រាងកាយត្រូវការថាមពលបន្ថែមទៀតពីម្ហូបអាហារ ក្រោយរាងកាយដុតកាឡូរី ហេតុនេះ យើងនឹងមានអារម្មណ៍ឃ្លានខ្លាំងបន្ទាប់ពីហាត់ប្រាណរួច។
ក្នុងករណី យើងមានប្រើប្រាស់ថ្នាំជាប្រចាំ សម្រាប់បញ្ហាសុខភាពផ្សេងៗ ថ្នាំយើងកំពុងប្រើ ក៏អាចជាមូលហេតុធ្វើឲ្យបាត់បង់ចំណង់អាហារផងដែរ។ អ៊ីចឹង គួរសុំយោបល់ពីពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ មួយទៀត រឿងបាត់បង់ចំណង់អាហារ យូរៗទៅអាចបង្កជាជំងឺផ្សេងៗ ដូចជា ជំងឺមហារីក ជាដើម។ សំខាន់បំផុត បើឃើញថា យើងកំពុងជួបវិបត្តិមិនឃ្លានអាហារ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន