Connect with us

សុខភាព

មើមខ្ជាយ ជាឱសថជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុសកូវីដ ១៩

បានផុស

នៅ

ការផ្ទុះឡើងនៃកូវីដ ១៩ គឺជាផលវិបាកនៃមេរោគ ចំពោះមនុស្សគ្រប់គ្នា ជាពិសេសគឺវីរុសបំប្លែងខ្លួន Delta។ ដូច្នេះដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរ នៃការ​ឆ្លង​រោគ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​​ យើងមិនគួរមើល​រំលង​ឱសថ​ដ៏ពេញ​និយម​មួយ ដែលមាននៅ​ផ្ទះ ​នោះ​គឺ​មើមខ្ជាយ ​ដែល​គេល្បីថា ​អាចជួយទប់ស្កាត់​កូវីដ​បាន​យ៉ាង​ប្រសើរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈ​សម្បត្តិ​របស់​មើម​ខ្ជាយ​

មើម​ខ្ជាយ​ជា​ឱសថ​ដែល​ពេញនិយម​ ប្រើ​បន្ថែមក្នុងការចម្អិនអាហារ។ វាក៏ត្រូវ​បានចាត់ថ្នាក់នៅ​ក្នុង​រូបមន្តឱសថបុរាណ​ថៃ​ផងដែរ។ ជាមួយនឹងលក្ខណៈសម្បត្តិអាចប្រើបាន ចាប់ពីរឹស​រហូត​ដល់ស្លឹកដូចជា៖

-ជួយ​ដល់​ការរំលាយអាហារ
-បំបាត់ការហើមពោះ, ការរំលាយអាហារ
-វាត្រូវបានគេប្រើជាប៉ូវកំលាំងនិងផ្ដល់​ថាមពល​បានយូរ
-បំបាត់ការឈឺចាប់រាងកាយ
-បំបាត់ការវិលមុខ
-ការឈឺទ្រូង។

បច្ចុប្បន្ន​នេះ​ ខ្ជាយ​នៅតែមានប្រជាប្រិយភាពខ្លាំង​ ជាមួយនឹងរសជាតិហឹរចេញពីមើម។ ប្រសិន​បើឱសថណាមានរសជាតិហឹរ នោះ​នឹងជំរុញធាតុភ្លើង។ ធាតុភ្លើងគឺជាផ្នែក​ដែលត្រូវ​កែច្នៃជា​ថ្នាំ​គ្រាប់ ​ជួយ​បង្កើតភាពស៊ាំ​ដល់រាងកាយ ជួយ​រារាំងការ​លូតលាស់របស់មេរោគ។ តួយ៉ាងមើមខ្ជាយមានធាតុភ្លើង និង​ជា​ឱសថ​ដែលលក់ដាច់បំផុត រហូតដល់តម្លៃបានហក់ឡើង ​ហើយ​ចាប់ផ្ដើម​អស់​ពីទីផ្សារនៅស្រុកថៃ សូម្បី​តែ​នៅ​ប្រទេស​កម្ពុជា​ក៏​ខ្ជាយ​ឡើង​ថ្លៃ​ដែរ។

សម្រាប់​មនុស្ស​ធម្មតា​ គួរ​តែ​ត្រូវបាន​គេបរិភោគ​ឲ្យ​បានត្រឹមត្រូវ រួមជាមួយសារធាតុចិញ្ចឹម​ផ្សេង​ទៀត ដើម្បីជួយពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ​ឲ្យ​កាន់​តែ​មានប្រសិទ្ធភាព។ ដោយឡែក​ចំពោះ​អ្នកដែលមាន​ជំងឺពី​កំណើត កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន គួរតែត្រូវ​បានណែនាំដោយ​វេជ្ជបណ្ឌិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ

ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ

ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម