Connect with us

KPT+

វិធីបណ្តុះមើមខ្ជាយក្នុងផើង ងាយស្រួលដាំដុះបំផុត

បានផុស

នៅ

ចំពោះមើមខ្ជាយត្រូវបាន​ចាត់ទុកថា​ជា​ឱសថ​​រុក្ខជាតិដ៏​មាន​ប្រយោជន៍​បំផុត​ ខណៈផ្នែក​ដែលពេញនិយមមានដូចជា​មើម​និង​ស្លឹក ត្រូវបានយកទៅ​ធ្វើ​ម្ហូប​បានច្រើនមុខ។ សម្រាប់​មេផ្ទះ​ដែលនិយមឬ​ចូលចិត្តញ៉ាំមុខម្ហូបដែលត្រូវការ​មើម​ខ្ជាយ​ប្រាកដជា​ចង់​បណ្ដុះ​ ឬដាំទុកក្នុងផ្ទះ ដើម្បីងាយស្រួលរកពេលចង់​ដណ្ដាំ​ស្លម្ដងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ​ ជាវិធីងាយៗ​ខ្លាំង គ្រាន់​តែ​មិត្ត​អ្នក​អាន​ដាក់​ចូល​ទៅ​ក្នុង​ដី​ដែល​បាន​រៀបចំ​រួចជាការស្រេច។

-នៅពេលទិញ​មើមខ្ជាយពី​ផ្សារ ដើម្បីឲ្យឆាប់ដុះបានផលលឿន សូម​កាត់ក្បាលចេញតិចតួច។ បន្ទាប់មក​យក​មើមដែលកាត់រួច​​ទៅ​ត្រាំ​ក្នុង​ទឹក​រយៈពេល ២-៣ យប់ ហើយ​ពិនិត្យ​មើល​ថា​មាន​ឬស​ដុះ​ចេញ​ឬ​អត់​។

-បើវាចេញឬស​ សូម​រៀបចំធុងដាំ ឬផើង (ដែលអ្នកអាចរកបាន) និងបន្ថែមដីសម្រាប់ដាំ។ ដោយផ្តល់ឲ្យ​វានូវដី​ដែល​មានជីជាតិតិចតួច។ ប្រសិនបើធុងទាំងនោះមានរន្ធខ្យល់ ចូររកអ្វីមួយសម្រាប់បិទបាំងរន្ធខ្យល់ ដោយបន្សល់ទុក​រន្ធបង្ហូរតូចមួយ​បានហើយ។

-បន្ទាប់​មក​យក​​​​មើមខ្ជាយ​មក​បណ្ដុះ​ ដោយ​មិនចាំបាច់ដោតវាជ្រៅ​ពេកទេ មុននឹងដាក់ស្រទាប់ដី ឬ​ចំបើង​ផ្សេង​ទៀត​ពី​លើ។ ស្រោច​ទឹក​ឲ្យ​ញឹកញាប់​និង​ហ្មត់ចត់ ​ហើយ​ដាក់​ធុង​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់។ ទុកចោល​ប្រហែល៧-១៥ថ្ងៃ នោះ​ឬស​កាន់​តែ​ចាក់​ជ្រៅ​ ហើយ​នឹង​ចាប់ផ្ដើម​ដុះ​ពន្លក​ឡើង។ បន្ទាប់ពី​ប្រហែល​មួយ​ខែ​ វា​នឹង​ចាប់ផ្ដើម​លូតលាស់​ជា​រុក្ខជាតិ​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

ចុចអាន៖មើមខ្ជាយ ជាឱសថជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវីរុសកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម