Connect with us

សុខភាព

បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

បានផុស

នៅ

ជឿឬមិនជឿ បន្លែនៅជិតខ្លួនយើងគឺជាឱសថទិព្វ អាចព្យាបាលជំងឺបានយ៉ាងទូលំទូលាយ។ ប្រភេទបន្លែខ្លះកម្រ ដូច្នេះយើងត្រូវចំណាយលុយដើម្បីទិញវា ប៉ុន្តែ​បន្លែ​ខ្លះ​ទៀត​ ងាយ​រក​សឹង​ថា​នៅ​កៀក​ខ្លួន ឬ​នៅ​ជុំវិញ​របង​ផ្ទះ​ក៏​មាន។

កម្ពុជាថ្មី សូម​ណែនាំ​ឱសថ​រុក្ខជាតិ​ទាំង ៥ មុខ ងាយស្រួល​រក​ ហើយ​មាន​លក្ខណៈ​សម្បត្តិ​ព្យាបាល​ជំងឺ​បាន​ច្រើន ​ថែម​ទៀតផង។

១ ​ជីនាងវង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ​និយាយពីឈ្មោះ​ឱសថ​​រុក្ខជាតិក្រអូប​នេះ យើង​ប្រាកដជា​ស្គាល់​ច្បាស់​ពី​ជីនាងវង​ សម្រាប់​ប្រើ​ក្នុង​អាហារ​មួយ​ចំនួន​នៃ​សព្វថ្ងៃនេះ។ លក្ខណៈ​សម្បត្តិ​របស់បន្លែនេះ គឺជាឱសថ​ល្អឥតខ្ចោះ ជួយ​បញ្ចេញ​ខ្យល់ ​បំបាត់ការ​ឈឺក្បាល ​កាត់បន្ថយ​ជំងឺ​ផ្ដាសាយ ​ព្យាបាល​ឈឺពោះ ​រាគរូស ​និង​ទល់លាមក​ជាដើម។ វាក៏​ជា​ជំនួយ​ក្នុង​ការ​ព្យាបាល​ស្នាម​ជាំ ​ជួយ​កាត់បន្ថយ​កន្ទួល ​ឬ​ហើម​កូន​កណ្ដុរ​ និង​ជួយ​ឲ្យ​មាន​ចំណង់​អាហារ​ថែមទៀត។

២ ស្លឹកគ្រៃ

គឺ​ជា​បន្លែ​ដែល​មិន​អាច​បំភ្លេច​បាន ​នៃ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​និង​ពិសេស​ខ្លាំង។ វា​ក៏​ជា​ឱសថ​ដែល​ជួយ​ព្យាបាល​ការ​ឈឺពោះ​ រាគរូស ​បែកញើស​ ដេញ​ខ្យល់​ និង​ជំងឺ​ប្រព័ន្ធ​ទឹកនោម។ ជាពិសេស​អាច​ព្យាបាល​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ​ដោះស្រាយបញ្ហា​ហើមពោះ ​រលាក​ក្រពះ ​និង​បន្ថយ​សំពាធឈាម។

៣ ខ្ញី

ជា​ឱសថ​មាន​ក្លិន​ក្រអូប​ដូចគ្នា ​ហើយ​មាន​គុណ​ប្រយោជន៍​ជួយ​សម្រួល​ដល់​ការ​ទល់​លាមក ​រលាក​ក្រពះ​ ឈឺពោះ​ ចង្អោរ​និង​ក្អួត​ ជួយ​ក្នុង​ការ​បន្ទោបង់ ​និង​កាត់​បន្ថយ​សម្ពាធ​នៃ​អារម្មណ៍។

៤ ស្លឹកបាស់

ថ្វីត្បិត​តែ​វា​ជា​បន្លែ​ដែល​ងាយស្រួល​រក ​នៅ​ជុំវិញ​របង​ក៏​ដោយ ​ប៉ុន្តែ​បើ​សង្កេត​មើល​ឥឡូវ​នេះ ​វា​ក៏​ជា​បន្លែ​ឱសថ​ដ៏​កម្រ​ផង​ដែរ។ ស្លឹកបាស​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ធ្វើម្ហូប​ ព្រោះ​វា​ជួយ​កាត់បន្ថយ​គ្រុន​ក្ដៅ​ ក្អួត ​ប្រឆាំង​នឹង​ការ​រលាក ​ជំរុញ​ទឹកមាត់ ឈឺចាប់ រមាស់​ និង​រលាក​តាម​ដងខ្លួន។

៥ ​ខ្ទឹមស

ជា​ឱសថ​មួយ​ក្នុង​ចំណោម​ឱសថ​ដែល​មាន​ប្រជាប្រិយ ​និង​មិន​អាច​ខ្វះ​បាន​គឺ​ខ្ទឹមស។ ចំពោះ​លក្ខណៈ​សម្បត្តិ​នៃ​ការ​ទទួលទាន​ខ្ទឹមស​វិញ ​វា​ជួយ​បំបាត់​អាការ​ហើម​ពោះ ​រលាកក្រពះ ឈឺពោះ​ ក៏ដូចជា​ជួយ​ព្យាបាល​ជំងឺ​រលាក​ស្បែក​ ដែល​មាន​ជំងឺ៕

ប្រែសម្រួល ៖ សាងស្រីល័ក្ខ

ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ

ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

ចុចអាន៖ថៃ ណែនាំប្រជាជនឲ្យប្រើប្រាស់ឱសថរុក្ខជាតិត្រូវតាមក្បួនខ្នាត ដើម្បីឆាប់បង្កើនភាពស៊ាំទប់ទល់កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម