ព័ត៌មានអន្ដរជាតិ
ថៃ ណែនាំប្រជាជនឲ្យប្រើប្រាស់ឱសថរុក្ខជាតិត្រូវតាមក្បួនខ្នាត ដើម្បីឆាប់បង្កើនភាពស៊ាំទប់ទល់កូវីដ
នាយកដ្ឋានឱសថបុរាណថៃ បានចេញសេចក្ដីណែនាំពីរុក្ខជាតិ ដែលប្រជាជននិយមយកមកធ្វើជាភេសជ្ជៈ ដែលគួរទទួលទានឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនភាពស៊ាំដល់រាងកាយ ក្នុងស្ថានភាពនៃវិបត្តិកូវីដ ១៩ នេះ។
តើធ្វើដូចម្ដេចដើម្បីហូបឱសថរុក្ខជាតិនេះបានត្រឹមត្រូវនៅអំឡុងពេលជំងឺរាតត្បាតកូវីដនេះ?
វេជ្ជបណ្ឌិត Kwanchai Wisitanont អគ្គនាយករងនៃនាយកដ្ឋានឱសថបុរាណ បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈការរីករាលដាលនៃជំងឺកូវីដ -១៩ ការបង្កើតប្រព័ន្ធការពាររាងកាយ គឺមានសារៈសំខាន់ជាខ្លាំង។ ប្រសិនបើរាងកាយទទួលវីរុសឬមេរោគចូលទៅក្នុងខ្លួន នោះយើងអាចប្រឈមនឹងជំងឺមិនខាន។ ប៉ុន្តែនៅពេលដែលរាងកាយមានភាពស៊ាំបានល្អ Leukocytes ក៏នឹងប្រយុទ្ធប្រឆាំងនឹងភ្នាក់ងារបង្ករោគបានយ៉ាងល្អផងដែរ។
ការបង្កើនភាពស៊ាំដល់រាងកាយដែលមានសុខភាពល្អ គឺជាឱកាសដើម្បីរួចផុតពីស្ថានភាពដ៏អាក្រក់នេះយោងតាមឱសថបុរាណថៃបានណែនាំឱសថដែលស័ក្តិសម សម្រាប់ទទួលទានក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ។ រុក្ខជាតិត្រូវបានបែងចែកដូចជា ៖
មើមខ្ចាយ វាមានរសជាតិហឹរជូរនិងចត់ ជួយសម្រួលដល់ការទល់លាមក ពិបាកដល់ការបត់ជើង ជាពិសេសគឺការបញ្ចេញខ្យល់ក្នុងរាងកាយ។ ជួយផ្ដល់ថាមពលដល់រាងកាយ និងបង្កើនចំណង់អាហារដែលមិនសូវឃ្លាន និងចិញ្ចឹមស្បែក វាក៏មានលក្ខណៈប្រហាក់ប្រហែលនឹងយិនស៊ិនដែរ។ ពេលខ្លះគ្រូបុរាណតែងតែហៅ ថា ជាយិនស៊ិនថៃ សម្រាប់និយមបរិភោគជាអាហារ ហើយបង្កើតជាភេសជ្ជៈ។

ខ្ញី រសជាតិហឹរ ជួយសម្រួលដល់ការរំលាយអាហារ ក្រហាយទ្រូង បំបាត់ការក្អក រលាកបំពង់ក ជាថ្នាំបញ្ចុះទឹកនោម។
រមៀត រសជាតិហឹរនិងហាងបន្តិច វាមានធាតុចិញ្ចឹមដល់រាងកាយនិងជួយបន្សុទ្ធជាតិពុលក្នុងឈាម បំបាត់ស្លេស្ម រោគផ្ដាសាយ គ្រុនក្ដៅ ព្យាបាលរាល់កន្ទួលរមាស់ ដោះស្រាយជំងឺស្បែក។
ជីថ្ពាល់ត្រី មានរសជាតិហឹរបន្តិច តែដើរតួជាថ្នាំផ្តាសាយ បំបាត់ជាតិពុល ក្តៅ ជួយបន្សាបគ្រុន និងនោមទាស់ជាដើម។
Mulberry ស្លឹកមានរសជាតិជូរអែម ប្រើជាថ្នាំសម្រាប់បំបាត់គ្រុនក្ដៅ បែកញើសខ្លួន ស្រេកទឹក ហើយជាថ្នាំជួយជំរុញខ្យល់ក្ដៅ។ ជាលទ្ធផលរសជាតិជូរផ្អែមនិងត្រជាក់ គឺជាថ្នាំបញ្ចុះលាមក ដែលបន្សាបធាតុមួយចំនួនជួយបំបាត់ការស្រេកទឹក។ ប្រើដើម្បីកែសម្រួលឬជួយផ្ដល់សំណើមដល់បំពង់ក ចិញ្ចឹមតម្រងនោមបំបាត់អាការក្ដៅ ជួយរំលាយអាហារ និងធ្វើឲ្យស្រស់ស្រាយ។

ខ្ទឹមបារាំង មានរសជាតិក្រអូបបន្តិចនិងរាងឆួល។ចំណែកការទទួលទានប្រើជាថ្នាំបញ្ចុះកម្ដៅក្នុងពោះវៀនបំបាត់ឈឺពោះ បំប៉នធាតុក្នុងរាងកាយ ព្យាបាលអាការតឹងច្រមុះ។ ជាពិសេសប្រើលើកុមារ ដើម្បីព្យាបាលជំងឺផ្ដាសាយ បំបាត់គ្រុនក្ដៅបន្ថយកម្ដៅព្យាបាលក្អក។
ខ្ទឹមស មានរសជាតិហឹរនិងឆួល ការព្យាបាលគឺជួយទប់អាការៈទល់លាមក ព្យាបាលពិការភាព រំលាយអាហារ បណ្ដេញជាតិស្លេស្ម ញើស កាត់បន្ថយជាតិខ្លាញ់ ព្យាបាលជំងឺសួត ព្យាបាលពិការភាពសួត បំប៉នធាតុក្នុងរាងកាយ ព្យាបាលការក្អក ផ្សាយ ក្អក តឹងច្រមុះ គ្រុនក្ដៅ។
ស្លឹកគ្រៃ រសជាតិក្រអូបបន្តិច មានឥទ្ធិពលជួយបណ្ដេញខ្យល់ក្នុងពោះវៀន បំបាត់ការហើមពោះ ឆ្អល់ពោះ។ បំបាត់ការតឹងណែនក្នុងទ្រូង ព្យាបាលជំងឺប្រព័ន្ធទឹកនោម ធ្វើឲ្យមានចំណង់អាហារ សំពាធឈាមទាប ព្យាបាលអាការចុកពោះ។

ម្រះព្រៅ រសជាតិហឹរ បំបាត់ការឈឺក្រពះ បណ្ដេញខ្យល់ចេញញើស ព្យាបាលគ្រុនក្តៅ បណ្ដេញខ្យល់ ព្យាបាលរាគមួល បំប៉នធាតុដើមឲ្យមានលក្ខណៈធម្មតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័របកស្រាយលម្អិត ពិតឬចចាមអារ៉ាម ក្រោយមើមខ្ជាយល្បីល្បាញថា អាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា មើមខ្ជាយពិតជាអាចប្រឆាំងកូវីដបាន ១០០ ភាគរយ
ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា