Connect with us

សុខភាព

ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម តើមានផលប៉ះពាល់អ្វីខ្លះ?

បានផុស

នៅ

ជំងឺទឹកនោមផ្អែមចំពោះស្ត្រីមានផ្ទៃពោះ មានប្រហែល៣%ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់។ ការតេស្តរកជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺ​ចាប់ផ្តើម​នៅពេល​ស្ត្រី​មានគភ៌​ចន្លោះ​ពី​២៤-២៨​សប្តាហ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទារក​កើត​ពី​ម្តាយ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ដោយសារ​ម្តាយ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ខ្ពស់ជាង​ធម្មតា​អំឡុងពេល​មានគភ៌​។​

​ស្ត្រី​ដែល​ប្រឈមមុខ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ​៖

– ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹកនោមផ្អែម​

– ស្ត្រី​ធាត់​

– ស្ត្រី​ដែលមាន​ផ្ទៃពោះ​នៅ​អាយុ​៣៥​ឆ្នាំ​ឡើងទៅ​

​ក​) ការធ្វើ​តេស​រក​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ៖

​ការធ្វើ​តេស​រក​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ គឺ​ពឹង​ផ្អែកលើ​លទ្ធផល​ជាតិ​ស្ករ​ដែល​បូម​ពី​សរសៃ​ឈាមវ៉ែន ដែលមាន​កម្រិត​ជាតិ​ស្ករ​៖

– កម្រិត​ជាតិ​ស្ករ​ព្រហាម​មុន​អាហារ ស្មើ​ឫ​លើសពី 92mg/dL

– កម្រិត​ជាតិ​ស្ករ​មួយ​ម៉ោង ក្រោយ​ផឹកទឹក​ស្ករ​75​ក្រាម ស្មើ ឫ​លើសពី 180mg/dL

– កម្រិត​ជាតិ​ស្ករ​ពីរ​ម៉ោង ក្រោយ​ផឹកទឹក​ស្ករ​75​ក្រាម ស្មើ ឬលើសពី 153mg/dL

​បញ្ជាក់​៖ លទ្ធផល​ណាមួយ​ក៏បាន ដែល​បង្ហាញ​ខាងលើ ចាត់ទុកថា​មាន​ទឹកនោមផ្អែម​។​

​ម្តាយ​ដែល​ជំងឺ​ទឹកនោមផ្អែម​មិនបាន​តាមដាន​ផ្ទៃពោះ​បានល្អ ទារក​អាច​ប្រឈមមុខ​នឹង​ការស្លាប់​ក្នុង​ផ្ទៃ និង​ការ​មាន​ភាពមិនធម្មតា​ក្នុង​ផ្ទៃ​ម្តាយ​។​

​ខ​) ផលប៉ះពាល់​ជំងឺ​ទឹកនោមផ្អែម​៖

១) ចំពោះ​ម្តាយ​

– ក្រឡាភ្លើង​

– ទឹកភ្លោះ​ច្រើន​

– ជំងឺ​ខូច​តម្រងនោម​

– ជំងឺលើសឈាម​

– និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​

២) ចំពោះ​គភ៌​

– ទារក​មាន​ទម្ងន់​ច្រើន​ខុសធម្មតា ឬទារ​កមាន​គីឡូ​តិចជាង​អាយុ​

– ទារក​កើត​មិន​គ្រប់​ខែ​

– ទារក​ខ្សោយ​ក្នុង​ផ្ទៃ​

– ភាពមិនធម្មតា​ធ្ងន់ធ្ងរ​ពី​កំណើត​ទាក់ទង​បេះដូង​ពី​កំណើត ខួរក្បាល ប្រព័ន្ធ​រំលាយ​អាហារ និង​សរីរាង្គ​ផ្សេងៗ​ទៀត​។​

៣) ចំពោះ​ទារក​ក្រោយ​សម្រាល​

– កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​(< 40mg/dl)​ច្រើន​កើត​នៅ​២​ម៉ោង​ក្រោយ​កើត – កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម – កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ឈាម – ទារក​មាន​វិបត្តិ​ផ្លូវដង្ហើម​(4%)​ដែល​អាច​បណ្តាលមកពី​៖ • សួត​មិនទាន់​ទុំ ដែល​បណ្តាលមកពី​កង្វះ​សារធាតុ​Surfactant នៅក្នុង​ថង់​សួត​។ • វិបត្តិ​ផ្លូវដង្ហើម​រយៈពេល​ខ្លី ដែល​បណ្តាលមកពី​សល់​ទឹក​ក្នុង​សួត​ក្រោយ​សម្រាល​ទាក់ទង នឹង​ការ​សម្រាល​ដោយ​ការវះកាត់ • ការរីក​ធំ​នៃ​សាច់ដុំ​បេះដូង – ទារក​ដែល​ធំ​លើសពី​៤​គីឡូ​អាចមាន​គ្រោះថ្នាក់​ពេល​សម្រាល​ចំពោះ​ទារក​ដូចជា បាក់ឆ្អឹង​ដៃ​(​ឆ្អឹងដងកាំបិត​) មិនអាច​កម្រើក​ដៃ​បាន​ដោយសារ​ប៉ះពាល់​សរសៃប្រសាទ​ដៃ​(Paralysie de plexus brachial )​។ គ​) ការ​ផ្ដាំផ្ញើ​៖ ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ​ត្រូវការ​ចាំបាច់​មានការ​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្រូពេទ្យ​ច្រើន​ផ្នែក​ចូលរួម​ដូចជា ផ្នែក​សម្ភព ផ្នែក​ទារក​-​កុមារ និង​ផ្នែក​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ទទួល​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធិភាព និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​មុនពេល​សម្រាល ក្រោយពេល​សម្រាល និង​ភាពមិនធម្មតា​ពី​កំណើត​របស់​ទារក​។

អ្នក​ម្តាយ​គ្រប់រូប​ គួរ​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រោះ​ជំងឺ​ទឹកនោមផ្អែម​នៅពេល​មាន​ផ្ទៃពោះ​អាច​រកឃើញ​នៅពេលដែល​គាត់​មក​ពិនិត្យ​ផ្ទៃពោះ និង​សម្រាល​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​ផលវិបាក​ចំពោះ​ម្តាយ​និង​ទារក​៕

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ចំណតផែពហុបំណង TS១១ ទីតាំងយុទ្ធសាស្ត្រដឹកទំនិញ​​ចូលក្នុងទីក្រុងនៅតាមដងទន្លេសាប

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម