សុខភាព
អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ
អាហារមួយចំនួនអាចជួយឲ្យយើងឆាប់ជាពីជំងឺផ្តាសាយ តែក៏មានអាហារមួយចំនួនដែលធ្វើឲ្យជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណាខ្លះពេលផ្តាសាយកុំឱ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរ?

ពេលផ្តាសាយ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេលផ្ដាសាយយើងគួរចៀសវាងអាហារមួយចំនួន។
១. អាហារ ឬភេជ្ជៈផ្អែមៗ
លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់បានលើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអាចរារាំងកោសិកាឈាមសក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការរលាកនៅក្នុងខ្លួន។
២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន
ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាចធ្វើឱ្យរាងកាយកាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីនជាសារជាតិបញ្ចុះទឹកនោម។ ជាលទ្ធផល អាចធ្វើឲ្យយើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។
៣. អាហារមានជាតិខ្លាញ់ច្រើន
អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រច្រើនជាដើមអាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។
៤. អាហារកែច្នៃ
អាហារកែច្នៃមានផ្ទុកសារធាតុរក្សាទុក សារធាតុពណ៌ រសជាតិសិប្បនិម្មិត អំបិល ឬខ្លាញ់ខ្ពស់។ ការញុំាអាហារដែលមានជាតិសូដ្យូម (អំបិល) ច្រើនអាចទាញជាតិទឹកចេញពីកោសិកាចូលទៅក្នុងចរន្តឈាម និងបណ្តាលឱ្យកោសិកា និងរាងកាយយើងខ្សោះជាតិទឹក។
៥. អាហាររឹងៗ
អាហាររឹងៗពិបាករំលាយ និងអាចធ្វើឱ្យយើងក្អក ឬឈឺកកាន់តែខ្លាំង។ ម្យ៉ាងទៀត ជំងឺផ្តាសាយអាចធ្វើឱ្យចំណង់អាហារយើងធ្លាក់ចុះ ដូច្នេះអាហាររឹងៗអាចធ្វើឱ្យយើងញុំាបានកាន់តែតិច។
៦. អាហារផ្អាប់
លោកវេជ្ជបណ្ឌិត Irvin Sulapas បានលើកឡើងថា អាហារផ្អាបមានផ្ទុកអំបិល និងទឹកខ្មេះក្នុងកម្រិតខ្ពស់ដែលអាចយើងឈឺកកាន់តែខ្លាំង។ ការញុំាអាហារមានជាតិប្រៃខ្លាំងធ្វើឱ្យយើងកាន់តែខ្សោះជាតិទឹក។ លើសពីនេះទៅទៀត ទឹកខ្មេះមានអ៊ីស្តាមីន (histamine) ខ្ពស់ដែលអាចធ្វើឱ្យច្រមុះរបស់យើងហើម និងធ្វើឱ្យយើងតឹងច្រមុះពិបាកដកដង្ហើម។
៧. ផលិតផលទឹកដោះ
ផលិតផលទឹកដោះដូចជា ទឹកដោះគោស្រស់ ទឹកដោះជូរ ឈីស និងប័រជាដើមអាចធ្វើឱ្យស្លេស្មឡើងច្រើនដែលបណ្តាលឱ្យយើងពិបាកដកដង្ហើមកាន់តែខ្លាំង។

៨. គ្រឿងស្រវឹង
គ្រឿងស្រវឹងក៏ធ្វើឱ្យរាងកាយយើងរលាក ខ្សោះជាតិទឹក និងធ្វើឱ្យប្រព័ន្ធសុំាចុះខ្សោយ។ លោកវេជ្ជបណ្ឌិត Sulapas បានលើកឡើងថា ការមានជាតិទឹកគ្រប់គ្រាន់ក្នុងខ្លួនជួយឱ្យយើងឆាប់ជាសះស្បើយពីជំងឺផ្តាសាយ ព្រោះជាតិទឹកធ្វើឱ្យស្លេស្មរាវ និងងាយបញ្ចេញពីរាងកាយ មិនធ្វើឱ្យយើងពិបាកដកដង្ហើម។
បន្ថែមពីសម្រាក និងញុំាទឹកឱ្យបានច្រើន អាហារល្អៗផ្សេងទៀតក៏មានឥទ្ធិពលដល់ល្បឿននៃការជាសះស្បើយពីជំងឺផ្តាសាយដែរ៕
ចុចអានៈប្រភេទអាហារទាំងនេះ មិនគួរហូបក្នុងពេលជាមួយគ្នា អាចពិបាករំលាយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ