ព័ត៌មានជាតិ
ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ
កងទ័ពថៃ នៅយប់ថ្ងៃទី២៣ ខែមិថុនា នៅ បានសម្រេចបិទព្រំដែនជាមួយកម្ពុជាទាំងអស់ លើកលែងគោលការណ៍មនុស្សធម៌ និងសិស្សានុសិស្ស ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុកថៃ។

មុនសម្រេចបិទច្រកព្រំដែនជាមួយកកម្ពុជា ថៃបានគំរាមកំហែងមកលើកម្ពុជាច្រើនលើកជាច្រើនសារដូចជាការផ្ដាចការផ្គត់ផ្គង់ចរន្តអគ្គិសនី អ៊ីនធើណិត ការបន្ថយម៉ោងចេញចូលតាមព្រំដែន គំរាមឈប់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងនិងចោទប្រកាន់កម្ពុជាថាជាទីតាំងជម្រកនៃការឆបោកតាមអនឡាញ។ ជាការឆ្លើយតបរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត បានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃទាន់ច្រកព្រំដែន កាត់ផ្ដាច់ចរន្តអគ្គិសនី អ៊ីនធើណិត និងឈប់នាំចូលប្រេងឥន្ធនៈពីប្រទេសថៃ ហ្នឹងបានបិទព្រំដែនចំនួនពីរនៅខេត្តឧត្ដរមានជ័យ។
នៅថ្ងៃទី២៣ ខែមិថុនា នេះដែរ អង្គសហប្រជាជាតិ បានទាមទារឱ្យថៃឆ្លើយតបរឿងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ និងអំពើជួញដូរមនុស្សឆ្លងដែន។ ក្រោយអង្គការសហប្រជាជាតិទាមទារបែបនេះ នាយករដ្ឋមន្ត្រីថៃនៅរសៀលនេះ បែរជាចេញមកទម្លាក់កំហុសថា កម្ពុជាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញ ទៅវិញ។

នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា បានព្រមានទៅថៃថា បើកម្ពុជាបិទច្រកព្រំដែនណាមួយហើយ គឺបិទជាអចិន្ត្រៃយ៍តែម្តង។ កម្ពុជាបើកច្រកព្រំដែនឡើងវិញ លុះត្រាតែថៃបើកច្រកព្រំដែនជាឯកតោភាគីទាំងអស់ឡើងវិញជាមុនសិន។

សម្ដេច ហ៊ុន ម៉ាណែត អះអាងថារាល់ការសម្រេចកាត់ផ្ដាច់ចរន្តអគ្គិសនី អ៊ីនធឺណិត បិទការនាំចូលបន្លែ ផ្លែឈើ បិទការនាំចូលប្រេង និងហ្គាសពីថៃ មិនមែនជាការសម្រេចចិត្តតក់ក្រហល់នោះទេ គឺកម្ពុជាបានគិតគូរច្បាស់លាស់ គ្រប់ជ្រុងជ្រោយ។

សម្ដេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ព្រមានទៅកាន់ភាគីថៃ ដែលព្យាយាមចល័តរថក្រោះមកកៀកនិងព្រំដែនកម្ពុជានិងសម្ញែងសព្វាវុធ និងយន្តហោះចម្បងថា កម្ពុជាមានត្រឹមតែសព្វាវុធ១ដើមតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងយន្តហោះចម្បាំងតម្លៃ៣០លានដុល្លារ បានប្រសិនបើថៃហ៊ានឈ្លានពានកម្ពុជាម្ដងទៀត។

សម្តេចនាយករដ្ឋមន្ត្រីបង្ហើបថា សម្តេចកំពុងពិចារណាក្នុងផ្ដល់ប្រាក់រង្វាន់ដើម្បីលើកទឹកចិត្តដល់ទាហានខ្មែរ ដែលបាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់សត្រូវឱ្យឆេះ។ សម្តេចថា នេះ មិនមែនជាការប្រមាថនោះទេ តែជាការការពារខ្លួនរបស់កម្ពុជានៅពេលសត្រូវឈ្លានពាន។
សម្ដេចធិបតី ព្រមានថៃថា បើផ្ទុះអាវុធមុនមកលើកងទ័ពកម្ពុជាម្ដងទៀត កម្ពុជានឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀត៕
ដោយ÷ង៉ិលណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


