សុខភាព
ឳពុកម្តាយជាច្រើនបំពុលអនាគតកូនដោយការបញ្ច្រកថ្នាំ
នៅស្រុកខ្មែរយើង ជាពិសេសតំបន់ជនបទ រាល់ពេលកូនឈឺតិចតួច ក៏ស្រូតទៅរកថ្នាំលក់តាមកញ្ច្រែងចាប់ហួយមកបញ្ច្រកកូនតូចៗ ធ្វើពេទ្យខ្លួនឯង ដែលជាទង្វើមួយនាំមកនូវផលវិបាកដ៏ធំទៅអនាគតវែងឆ្ងាយ។

មនុស្សជាច្រើន ខូចថ្លើម ក្រិនសេរីរាង្គផ្នែកក្នុង ខូចក្រលៀន តម្រង់នោមដោយសារឪពុកម្តាយ ឬពេទ្យតាមភូមិប្រើថ្នាំំខ្លាំងៗ ដែលមានឥទ្ធិពលអាក្រក់ក្នុងរយៈពេលវែងឆ្ងាយ មកដាក់ព្យាបាលគ្រាន់តែជំងឺបន្ទាប់បន្សំតូចតាចមួយ។
តើគ្រុនផ្តាសាយ ហូរសម្បោរ ចំាបាច់ប្រើថ្នាំផ្សះដែរ? Amoxicillin (អាម៉ុក) ពេញនិយមកម្រិតណានៅជនបទប្រទេសកម្ពុជា?

តាមពិត ជាតិវីតាមីន C នៅរាល់ពេលព្រឹកព្រលឹម ពិតជាអាចជួយបាន យ៉ាងមានប្រសិទ្ធិភាពក្នុងកិច្ចការពារផ្តសាយរដូវនេះឬអាចព្យាបាលបានផងប្រសិនប្រើត្រឹមត្រូវ។
ប៉ុន្តែឪពុកម្តាយណាខ្លះដែលដឹងថា ជាតិវីតាមីនសេ VITAMIN C មាននៅក្នុងផ្លែក្រូចឆា្ម ឬក្រូចនានា ឬអ្វីទៀត ?
ហើយប្រើពេលណាមានប្រសិទ្ធិភាព?
តើអជ្ញាធរ បណ្តាញផ្សព្វផ្សាយខ្មែរ បានធ្វើអ្វីខ្លះហើយ ក្នុងការបង្ហាញកង្វល់អំពីវិបត្តិនេះ?
តើកុមារតូចៗប៉ុន្មានលាននាក់ ដែលទៅអនគាតពួកគេនឹងប្រទះបញ្ហាធំៗ ដោយសារកាលពីក្មេងត្រូវបានបំពុលដោយសារឱសថ?

នេះមិនទាន់គិតទៅដល់ការចាក់ថ្នាំ ងាកចាក់ ងាកចាក់ សូម្បីតែគ្រុន ក៏ចាក់ថ្នាំ?
អ្នកណាអើពើ?

ឪពុកម្តាយអណាព្យាបាលទំាងឡាយអើយ! ការសួរសំណួរអំពីប្រើប្រាស់ថ្នាំគឺសំខាន់ខ្លាំងណាស់ ដើម្បីជួយឱ្យកូនៗមានសុវត្ថិភាព ។ យើងមានសិទ្ធិដេញដោល សួរឱសថការីឬវេជ្ជបណ្ឌិតអំពីថ្នាំដែលពួកគេឱ្យមកប្រើ ហើយកាត់បន្ថយពេលតាមដានរឿងហឹង្សាជេរប្រទេចគ្នា លើបណ្តាញសង្គម មកសិក្សាជានិច្ចអំពីផលប៉ះពាល់ដោយថ្នាំ ហើយសិក្សាជានិច្ច អំពីគ្រាប់ថ្នាំនានា ដែលយើងឧស្សាហ៍ប្រើក្នុងការរស់នៅប្រចាំំថ្ងៃវិញ៕
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ កុំឃើញក្រូចឆ្មារពណ៌លឿងស្មានគ្មានវីតាមីនស្មើពណ៌បៃតង អានហើយអាចភ្ញាក់ផ្អើល
ចុចអាន៖ ពេលសុខភាពខ្សោយ ត្រូវស្វែងរកសិនថា មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន