Connect with us

សេដ្ឋកិច្ច

ឥណ្ឌាស្វែងរកឱកាសវិនិយោគ លើផលិតផលកសិកម្មកម្ពុជា

បានផុស

នៅ

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា (ICC) ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលេីវិស័យកសិកម្ម និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការ ប្រាក់ ដាវីដ បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូ និងបានបញ្ជាក់ថា កម្ពុជាមានកសិផលជាច្រេីនរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច គ្រឿងទេស ដែលមានគុណភាពខ្ពស់ ជាឱកាសល្អសម្រាប់អ្នកវិនិ​យោគឥណ្ឌាក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាមួយនឹងការបង្កេីតស្លាកយីហោ​ ដែលជារឿងសំខាន់សម្រាប់ពាណិជ្ជកម្ម ប្រការសំខាន់កម្ពុជាចង់ប្រែក្លាយពីការនាំចេញវត្ថុធាតុដេីម មកជាការនាំចេញផលិតផលសម្រេចដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់។

លេីសពីនេះ ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រេីន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។

លោករដ្ឋលេខាធិការ ក៏បានស្នេីឱ្យភាគីឥណ្ឌាពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលេីការកសាង សហគមន៍កសិកម្មទំនេីប ការនាំចូលជី-ថ្នាំកសិកម្ម ដែលមានគុណភាពល្អនិងតម្លៃសមរម្យ ផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ និងការអភិវឌ្ឍន៍វារីវប្បកម្មទឹក​សាប ដែលជាអាហារូបត្ថម្ភសម្រាប់ប្រជាជន សំដៅបង្កេីននូវភោគផលសេដ្ឋកិច្ច និងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិចេញពីការនេសាទ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ពីការរៀបចំកម្មវិធី CAFE25 ដែលជាកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងបានអញ្ជើញគណៈប្រតិភូឥណ្ឌាដើម្បីចូលរួម ម្យ៉ាងវិញទៀត លោកបណ្ឌិត Rajjev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា(ICC) បានបង្ហាញគោលជំហរផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញ​កសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់ផលចំណេញទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម