សុខភាព
តើអ្នកធ្លាប់ឮអំពីជំងឺពុកឆ្អឹងដែរឬទេ? តើវាមានផលវិបាកអ្វីខ្លះ?
ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ យើងក៏ជួបផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណពូជ និងកត្តាផ្សេងៗ ដែលធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ដូចជា៖

– កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
– កត្តាហ្សេនេទិច
– ស្គម
– មិនសូវហាត់កីឡា
– បរិភោគអាហារ ដែលមានសារជាតិកាល់ស្យូមតិច
– ការជក់បារី និងពិសាស្រា
១) ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ?
– វាបង្កឲ្យមានការឈឺចាប់
– វាងាយនឹងបាក់ឆ្អឹង
– វាបង្កពិការភាពយូរអង្វែង

២) រោគសញ្ញាសំខាន់ៗ
– បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
– ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
– បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច ឬបាក់កដៃក្រោយច្រត់ ឬទប់ខ្លួន
– ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ

៣) ការធ្វើរោគវិនិច្ឆ័យ
– ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង
– ថតកាំរស្មីពិនិត្យឆ្អឹង
– ពិនិត្យឈាម (កម្រិតជាតិកាល់ស្យូម កម្រិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត…..)
– ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស
៤) តើយើងអាចការពារ និងព្យាបាលជំងឺនេះបានដែរឬទេ?
– ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងពិសាថ្នាំ
– ការព្យាបាលទៅតាមមូលហេតុរបស់វា

៥) ការណែនាំសម្រាប់អ្នកជំងឺឆ្អឹងពុក
– បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន….)
– ទទួលនូវកម្ដៅថ្ងៃបានគ្រប់គ្រាន់
– ឈប់ពិសាស្រា និងបារី
– ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលឲ្យកំហាប់ឆ្អឹងថយ
– ជៀសវាងការដួល បុក ប៉ះទង្គិច
– ជៀសវាងការប្រើថ្នាំផ្ដេសផ្ដាស (ស្តេរ៉ូអ៊ីត)


បើលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព និងប្រកបដោយគុណភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ រោគសញ្ញា និងការព្យាបាលការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ!

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស