សន្តិសុខសង្គម
អគ្គស្នងការរងនគរបាលជាតិ ណែនាំនគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ជាពិសេសភូមិសាស្ត្រតាមតំបន់ព្រំដែន
លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានណែនាំដល់ស្នងការរងនគរបាលរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍សន្តិសុខ សុវត្ថិភាព នៅតាមមូលដ្ឋាន ជាពិសេសភូមិសាស្ត្រតាមតំបន់ព្រំដែនឲ្យបានល្អប្រសើរ។ លោកក៏នាំឲ្យអាជ្ញាធរមូនដ្ឋានត្រូវតាមដានក្ដាប់សភាពការណ៍ និងឧបាយកល សកម្មភាពមិនប្រក្រតីរបស់ក្រុមប្រឆាំងជ្រុលនិយម ពួកអមិត្ត និងបង្កើនការត្រួតពិនិត្យការងារសន្តិសុខតាមបន្ទាត់ព្រំដែនអោយកាន់តែស៊ីជម្រៅជាប់ជាប្រចាំ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការការពារសន្តិសុខមូលដ្ឋាន ដល់ស្នងការរងទទួលផែនសន្តិសុខ ទាំង២៥ រាជធានី-ខេត្ត នៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ក៏បានណែនាំដល់នគរបាលទាំងអស់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកម្លាំងជំនាញ និងត្រូវចេះបែងចែកប្រគល់ភារកិច្ចដល់មន្ត្រី ព្រមទាំងត្រូវចេះ និងខិតខំកសាងបណ្តាញភ្នាក់ងារផ្តល់ព័ត៌មានដោយការបន្តយកចិត្តទុកដាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសទៅទៀត ត្រូវបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងទំនាក់ទំនងល្អជាមួយសមត្ថកិច្ចប្រទេសជិតខាងអោយបានជាប្រចាំ ត្រូវតាមដានក្ដាប់សភាពការណ៍ និងឧបាយកល សកម្មភាពមិនប្រក្រតី របស់ក្រុមប្រឆាំងជ្រុលនិយម ពួកអមិត្ត និងបង្កើនការត្រួតពិនិត្យការងារសន្តិសុខតាមបន្ទាត់ព្រំដែន អោយកាន់តែស៊ីជំរៅជាប់ជាប្រចាំ។

ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសហការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការលបលួចដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់, ការឆ្លងកាត់ (ចេញ-ចូល)ព្រំដែនខុសច្បាប់, បទល្មើសធនធានធម្មជាតិសត្វព្រៃ, ជួញដូរអាវុធជាតិផ្ទុះ ការផ្ញើទំនិញតាមប្រៃសណីយ៍ ដោយលួចបង្កប់គ្រឿងញៀនខុសច្បាប់ អាវុធជាតិផ្ទុះ និងទំនិញដែលច្បាប់ហាមឃាត់។ល។ គឺជាភារកិច្ចរបស់កងកម្លាំងទាំងអស់ ដែលជាសេនាធិការជូនដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែខិតខំប្រឹងប្រែងជំនះគ្រប់ការលំបាក មិនខ្លាចនឿយហត់ ដើម្បីនាំប្រទេសជាតិ ឈានទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈរ ដើម្បីការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ រហូតគ្មានទីបញ្ចប់។

លោកសង្កត់ធ្ងន់ថា កងកម្លាំងជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ បង្កឲ្យមានចលាចលសង្គម ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាតិ ទេសចរណ៍ ការវិនិយោគ រួមទាំងភាពសុខសាន្ត នៃការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


