សុខភាព
ហេតុអ្វីបានជាជំងឺអុតស្វាកំពុងកើនឡើងនៅអឺរ៉ុប?
ករណីជំងឺអុតស្វា (Monkeypox) ជាច្រើនត្រូវបានរាយការណ៍ ឬត្រូវសង្ស័យកំពុងកើនឡើងនៅចក្រភពអង់គ្លេស ព័រទុយហ្គាល់ និងអេស្ប៉ាញ។ ការផ្ទុះកំពុងធ្វើឲ្យមានការព្រួយបារម្ភ ពីព្រោះជំងឺនេះភាគច្រើនបំផុតកើតឡើងនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ហើយកម្រកើតមាននៅកន្លែងផ្សេងណាស់។
ខាងក្រោមជាអ្វីដែលអ្នកវិទ្យាសាស្ត្របានដឹងរហូតដល់ពេលនេះ។
- ខុសប្លែកពីធម្មតា
ជំងឺអុតស្វាជាវីរុសដែលបណ្តាលឲ្យមានរោគសញ្ញាក្តៅខ្លួន ក៏ដូចជាកន្ទួលរដិបរដុបប្លែកៗ។ វាជាទូទៅមានអាការស្រាល ទោះជាមានប្រភេទចម្លងពីរសំខាន់គឺ ប្រភេទកុងហ្គោ ដែលឈឺធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យស្លាប់១០% និងប្រភេទអាហ្វ្រិកខាងលិចដែលអាចបណ្តាលឲ្យស្លាប់តែ១%។ ករណីកើតមាននៅចក្រភពអង់គ្លេសហោចណាស់ត្រូវបានរាយការណ៍ថា ជាប្រភេទអាហ្វ្រិកខាងលិច។

លោក Jimmy Whitworth សាស្ត្រាចារ្យសុខភាពសាធារណៈនៅសាលាពេទ្យអនាម័យ និងត្រូពិចទីក្រុងឡុងដ៍ (LSHTM) បានលើកឡើងថា ៖«វាមិនធម្មតាខ្លាំង។ ជាប្រវត្តិ មានករណីនាំចេញតិចតូច។ វាបានកើតឡើងតែ៨ករណីប៉ុណ្ណោះពីមុនក្នុងឆ្នាំនេះ»។
ប្រទេសព័រទុយហ្គាល់មាន៥ករណីដែលត្រូវបានបញ្ជាក់ និងប្រទេសអេស្ប៉ាញមាន២៣ករណី។ គ្មានប្រទេសណារាយការណ៍ពីករណីកើតមានពីមុនទេ។
- ការឆ្លង
មេរោគនេះអាចឆ្លងបានតាមការទំនាក់ទំនងជិតស្និទ្ធ។ ទាំងការសាយភាយចេញពីសត្វពាហនៈ និងជាទូទៅតិចរវាងមនុស្ស។ វាត្រូវបានរកឃើញលើកដំបូងនៅក្នុងសត្វស្វាកាលពីឆ្នាំ១៩៥៨ ដូច្នេះហើយបានជាសត្វនេះត្រូវបានគេដឹងថា ជាប្រភពនៃការចម្លងសំខាន់។
ការចម្លងនៅពេលនេះកំពុងធ្វើឲ្យអ្នកជំនាញងឿឆ្ងល់ ពីព្រោះករណីមួយចំនួននៅអង់គ្លេស មាន៩ករណីគិតត្រឹមថ្ងៃទី១៨ ខែឧសភា គឺមិនដឹងប្រភពទាក់ទងគ្នាពីមួយទៅមួយឡើយ។ មានតែមួយករណីប៉ុណ្ណោះរកឃើញកាលពីថ្ងៃទី៦ ខែឧសភាជាអ្នកធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា។
ដូច្នេះហើយ អ្នកជំនាញបានព្រមានថា ការឆ្លងកាន់តែទូលំទូលាយ ប្រសិនបើករណីឆ្លងមិនត្រូវបានរាយការណ៍។
ការដាសតឿនរបស់ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសក៏បានគូសបញ្ជាក់ថា ករណីរកឃើញថ្មីៗនេះគឺភាគច្រើនក្នុងចំណោមបុរសភេទទី៣ បុរសស្រឡាញ់ភេទដូចគ្នា និងផ្តល់ដំបូន្មានឲ្យក្រុមមនុស្សទាំងនេះមានការប្រុងប្រយ័ត្ន។
អង្គការសុខភាពពិភពលោកបាននិយាយក្នុងសប្តាហ៍នេះថា ឥឡូវនេះ អ្នកវិទ្យាសាស្ត្ររៀបចំវីរុសនេះដើម្បីឲ្យឃើញថាតើវាមានទាក់ទងយ៉ាងណា។
- ហេតុអ្វីឥឡូវនេះ?
សេណារីយ៉ូមួយស្ថិតនៅពីក្រោយនៃករណីកើនឡើងគឺពាក់ព័ន្ធនឹងការធ្វើដំណើរកើនឡើង ដោយសារការរឹតត្បិតជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។

លោកសាស្ត្រាចារ្យ Whitworth មានប្រសាសន៍ថា ៖«ទ្រឹស្តីការងាររបស់ខ្ញុំគឺថា វាមានច្រើននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ការធ្វើដំណើរកំពុងបន្ត ហើយនោះជាមូលហេតុដែលយើងឃើញករណីកើនឡើង»។
ជំងឺអុតស្វាបានធ្វើឲ្យអ្នកជំនាញរោគសាស្ត្រដាក់ការប្រុងប្រយ័ត្ន ពីព្រោះវាស្ថិតក្នុងសន្តានជំងឺអុតស្វាយ ទោះជាវាមិនបណ្តាលឲ្យឈឺធ្ងន់ក៏ដោយ។
យោងតាមអ្នកស្រី Anne Rimoin សាស្ត្រាចារ្យរោគសាស្ត្រនៅសាកលវិទ្យាល័យ UCLA ក្នុងរដ្ឋកាលីហ្វញ៉ា បានលើកឡើងថា ជំងឺអុតស្វាយត្រូវបានលុបបំបាត់ដោយវ៉ាក់សាំងក្នុងឆ្នាំ១៩៨០ ហើយការចាក់វ៉ាក់សាំងត្រូវបានរំសាយចោល។ ប៉ុន្តែវ៉ាក់សាំងនោះក៏អាចប្រឆាំងនឹងជំងឺអុតស្វាផងដែរ ដូច្នេះការកាត់បន្ថយយុទ្ធនាការចាក់វ៉ាក់សាំងអាចជាកត្តាបណ្តាលឲ្យជំងឺអុតស្វាងើបឡើងវិញ។
ប៉ុន្តែអ្នកជំនាញបានដាស់តឿនដល់ប្រជាពលរដ្ឋកុំឱ្យមានការភិតភ័យ។
«បញ្ហានេះនឹងមិនបង្កឲ្យមានការរាតត្បាតទូទាំងប្រទេសដូចជាជំងឺកូវីដទេ ប៉ុន្តែវាជាការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរមួយ – ហើយយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់»។ លោក Whitworth បានបញ្ជាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


