សុខភាព
កូរ៉េខាងត្បូងរាយការណ៍ពីករណីសង្ស័យជំងឺអុតស្វាលើកដំបូង
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែមិថុនានេះបានរាយការណ៍ពីការសង្ស័យជំងឺអុតស្វា២ករណីលើកដំបូង និងកំពុងធ្វើការពិសោធបន្ថែមទៀតមុនពេលអាជ្ញាធរសុខាភិបាលធ្វើសន្និសីទសារព័ត៌មានជុំវិញបញ្ហានេះ។
មនុស្សម្នាក់ក្នុងចំណោមអ្នកសង្ស័យឆ្លងជំងឺអុតស្វាគឺជាជនបរទេសដែលកើតមានរោគសញ្ញាខ្លាំងតាំងពីថ្ងៃអាទិត្យ និងបានចូលប្រទេសកូរ៉េកាលពីថ្ងៃចន្ទ ហើយកំពុងស្ថិតក្នុងការព្យាយាមដាច់ដោយឡែកនៅមន្ទីរពេទ្យក្នុងទីក្រុង Busan។

ចំណែកម្នាក់ទៀតជាជនជាតិកូរ៉េដែលមានរោគសញ្ញានៅពេលកំពុងធ្វើដំណើរមកពីប្រទេសអាល្លឺម៉ង់ត្រឡប់ចូលប្រទេសកំណើតវិញកាលពីរសៀលថ្ងៃអង្គារ៍។ ជនជាតិកូរ៉េដែលមានការសង្ស័យម្នាក់នេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Incheon។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ការធ្វើតេស្តរោគវិនិច្ឆ័យ និងការស៊ើបអង្កេតរោគរាតត្បាតអំពីជំងឺអុតស្វាកំពុងត្រូវបានធ្វើ ហើយអាជ្ញាធរសុខាភិបាលនឹងធ្វើសន្និសីទសារព័ត៌មានឆាប់ៗដើម្បីប្រកាសពីវិធានការ ក៏ដូចជាផែនការឆ្លើយតប បន្ទាប់ពីការធ្វើតេស្តចេញលទ្ធផល»។
ទោះបីជាយ៉ាងណា KDCA មិនបានបញ្ជាក់លំអិតពីបុគ្គលដែលមានការសង្ស័យឆ្លងជំងឺអុតស្វាទាំងពីរនាក់នោះទេ។
កាលពីដើមខែនេះ កូរ៉េខាងត្បូងបានកំណត់ជំងឺអុតស្វាជាជំងឺឆ្លងកម្រិតទី២ នេះបើយោងតាមប្រព័ន្ធជំងឺឆ្លងដែលមាន៤កម្រិតពាក់ព័ន្ធនឹងជំងឺឆ្លង២២ប្រភេទ ក្នុងនោះរាប់ទាំងជំងឺកូវីដ-១៩ ជំងឺអាសន្នរោគ និងជំងឺអុតស្វាជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


