សុខភាព
មិនដល់១ខែផង ជំងឺអុតស្វា វាយប្រហារ២៧ប្រទេស មានអ្នកឆ្លងដល់ ៧៨០ករណី (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យទៅ០៥ខែមិថុនា មានករណីជំងឺស្វាចំនួន៧៨០ករណីហើយ ដែលត្រូវបានរកឃើញនៅខាងក្រៅទ្វីបអាហ្វ្រិក។

នោះគឺជាការកើនឡើង ១គុណនឹង៣នៃករណីចំនួន២៥៧ ដែលបានរាយការណ៍កាលពីមួយសប្តាហ៍មុន។
ស្របពេលជាមួយគ្នានោះដែរ WHO បានវាយតម្លៃកម្រិតហានិភ័យជាសកលថា មានកម្រិតមធ្យម។

ជាធម្មតា ការឆ្លងគឺមានកម្រិតស្រាល ប៉ុន្តែនេះជាលើកដំបូងហើយ ដែលមេរោគអុតស្វា បានរីករាលដាលយ៉ាងទូលំទូលាយនៅខាងក្រៅតំបន់អាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច។
យោងតាម WHO, ករណីទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន២៧។ ករណីភាគច្រើនគឺនៅអឺរ៉ុប និងអាមេរិកខាងជើង ក៏ដូចជាចំនួនតិចតួចនៅម៉ិកស៊ិក អាហ្សង់ទីន ម៉ារ៉ុក និង អារ៉ាប់រួមផងដែរ។

ចក្រភពអង់គ្លេសមានករណីច្រើនជាងគេគឺ២០៧ករណី បន្ទាប់មកគឺអេស្ប៉ាញមាន១៥៦ករណី និងព័រទុយហ្គាល់មាន១៣៨ករណី។
គួរបញ្ជាក់ថា ជួនកាល ជំងឺអុតស្វា អាចធ្ងន់ធ្ងរ ហើយត្រូវបានគេរាយការណ៍ថា បណ្តាលឲ្យមានមនុស្សស្លាប់នៅអាហ្វ្រិកខាងលិច កាលពីអតីតកាល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


