សុខភាព
ជំងឺអុតស្វាឆ្លងចូលសហគមន៍ហើយនៅអង់គ្លេស
ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស(UKHSA)បាននិយាយកាលពីថ្ងៃពុធ ទី១ ខែមិថុនាថា ជំងឺអុតស្វាទំនងជាកំពុងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងប្រទេសអង់គ្លេសហើយ។
ជាធម្មតាជំងឺកម្រិតស្រាលដែលឆ្លងភាគច្រើនបំផុតនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ត្រូវបានដឹងថា ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធបំផុត។ ចាប់តាំងពីដើមខែឧសភាមក ករណីជំងឺអុតស្វានេះកម្រកើតមាននៅខាងក្រៅតំបន់អាហ្វ្រិកណាស់ ហើយជាធម្មតាត្រូវបានផ្សារភ្ជាប់នឹងការធ្វើដំណើរទៅកាន់តំបន់នោះ។
ទីភ្នាក់ងារបាននិយាយថា ៖«ការផ្ទុះបច្ចុប្បន្នគឺជាលើកដំបូងហើយដែលវីរុសនេះបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងប្រទេសអង់គ្លេសដែលការធ្វើដំណើរភ្ជាប់ទៅនឹងប្រទេសដែលឆ្លងមិនត្រូវបានលាតត្រដាង»។
យោងតាម UKHSA បង្ហាញថា ភាគច្រើនបំផុតនៃករណីកើតមាននៅអង់គ្លេសគឺមាន១៣២ករណីនៅទីក្រុងឡុងដ៍ ខណៈ១១១ករណីត្រូវបានរកឃើញក្នុងក្រុមមនុស្សប្រុសភេទទី៣ ឬបុរសស្រឡាញ់ភេទដូចគ្នា។ ក្នុងនោះមានតែ២ករណីប៉ុណ្ណោះជាមនុស្សស្រី។
ការធ្វើដំណើរបរទេសថ្មីៗទៅកាន់ប្រទេសផ្សេងគ្នាមួយចំនួនក្នុងតំបន់អឺរ៉ុបក្នុងរង្វល់២១ថ្ងៃ នៃការចាប់ផ្តើមរោគសញ្ញាគឺត្រូវបានរាយការណ៍ពីការបញ្ជាក់៣៤ករណី ឬប្រហែលជា១៨%នៃករណីជំងឺនេះចំនួន១៩០ត្រូវបានបញ្ជាក់ដោយចក្រភពអង់គ្លេសត្រឹមថ្ងៃទី៣១ ខែឧសភា។
រហូតដល់ពេលនេះ ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបានបង្ហាញពីការភ្ជាប់ទំនាក់ទំនងទៅនឹងបារភេទទី៣ ស៊ូណា និង ការប្រើប្រាស់ apps ណាត់ជួបទាំងក្នុងប្រទេសអង់គ្លេស និងក្រៅប្រទេស។
«ការស៊ើបអង្កេតនៅតែបន្តធ្វើ ប៉ុន្តែថ្មីៗនេះគ្មានសញ្ញានៃកត្តាណាមួយ ឬអ្វីដែលជាប់ពាក់ព័ន្ធត្រូវបានបង្ហាញឡើយ»។ ទីភ្នាក់ងារបាននិយាយ។
លោក Kevin Fenton នាយកមន្ទីរសុខាភិបាលក្រុងឡុងដ៍បាននិយាយថា ជំងឺអុតស្វាអាចមានផលប៉ះពាល់ដល់នរណាម្នាក់ ប៉ុន្តែរោគសញ្ញាភាគច្រើនថ្មីៗនេះគឺសហគមន៍ GBMSM ដែលភាគច្រើនរស់នៅ ឬទំនាក់ទំនងទៅទីក្រុងឡុងដ៍។
«ដូចទៅនឹងការផ្ទុះជំងឺថ្មីណាមួយដែរ ហានិភ័យនៃការមើលស្រាលគឺអាចធ្ងន់ធ្ងរ»។ លោកបាននិយាយពីការដាស់តឿន។
ទីភ្នាក់ងារ UKHSA កំពុងធ្វើការជាមួយក្រុមមនុស្សដែលមានសមាគមន៍សុខភាពផ្លូវភេទ និងជំងឺអេដស៍អង់គ្លេស ព្រមទាងក្រុមណាត់ជួប App Grindr ដែលមានទំនាក់ទំនងជាមួយសេវាសុខភាពផ្លូវភេទ និងសហគមន៍ GBMSM។ ទីភ្នាក់ងារក៏កំពុងជំរុញអ្នករៀបចំព្រឹត្តិការណ៍ LGBT Consortium និង Pride ឲ្យជួយផ្សព្វផ្សាយសារអប់រំ។
ជំងឺអុតស្វាជាធម្មតាបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅស្បែកមានខ្ទុះ ដែលជាធម្មតាដោះស្រាយដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ប៉ុន្តែអាចសម្លាប់មនុស្សក្នុងភាគរយទាប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


