Connect with us

សុខភាព

តើ​ជំងឺរបេង​ជា​ជំងឺ​តំណពូជ​មែន​ឬទេ?

បានផុស

នៅ

​ជំងឺរបេង ជា​ជំងឺឆ្លង​ដែល​បណ្ដាល​មកពី​មេរោគ​ឈ្មោះ​បា​ស៊ី​ល​ដឺ​កុក​(Bacille de Kock)។ មេរោគ​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់ទៀត​ តាមរយៈ​ការ​កណ្ដាស់ ការ​ក្អក ឬ​ការ​និយាយ​គ្នា​។ ការ​ឆ្លង​មាន​សភាព​កាន់តែខ្លាំង​ពេលដែល​យើង​នៅក្នុង​បន្ទប់​បិទ​ជិត គ្មាន​ចរន្ត​ខ្យល់​ចេញចូល និង​គ្មាន​ពន្លឺ​គ្រប់គ្រាន់​។ នេះ​ជា​មូល​ហេតុ​ដែល​ជំងឺរបេង​តែង​កើត​ក្នុង​គ្រួសារ​ទាំងមូល ​​ហើយ​សមាជិក​កើត​រោគ​របេង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យើង​គួរ​ស្វែងរក​ការពិនិត្យ​ រក​ជំងឺរបេង​នៅ​ពេល​មាន​សញ្ញា​ដូចជា​ ៖

– ក្អក​លើស​ពី​២១​ថ្ងៃ​

– ក្អក​មាន​ឈាម

– ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ

– ក្ដៅខ្លួន​ពេល​ល្ងាច

– បែក​ញើស​ច្រើន​ពេលយប់

– មាន​សមាជិក​ក្នុង​គ្រួសារ​កើត​ជំងឺរបេង​។

​ជំងឺរបេង​ ពុំ​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ តែ​វា​ជា​ជំងឺឆ្លង​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ផ្លូវ​ដង្ហើម​ដោយ​មេរោគ​របេង​។ យើង​អាច​ព្យាបាល​ជំងឺ​នេះ​ជាសះស្បើយ​បាន​100 % ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​របេង​។​

​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​លោកអ្នក​ប្រញាប់​មក​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម