ព័ត៌មានជាតិ
លោក ពុយ គា៖ អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ជំងឺរបេង
ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «តួនាទីសារព័ត៌មានសម្រាប់យុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺរបេង» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នា២០២៤ នៅសណ្ឋាគារពូលូវ៉ៃ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ជំងឺរបេង ដើម្បីជួយទប់ស្កាត់អំពីផលប៉ះពាល់ និងការរីករាលដានកាន់តែច្រើនឡើងនៃជំងឺមួយនេះ។

វេទិកាខាងលើ រៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា ដើម្បីឱ្យអ្នកសារព័ត៌មាន បានស្វែងយល់អំពីទំហំនៃបញ្ហាប្រឈម និងផលវិបាកនៃជំងឺរបេង រួមទាំងស្ថានភាពនៃជំងឺរបេងនៅកម្ពុជា និងពិភពលោក សំដៅលើកទឹកចិត្តដល់អ្នកសារព័ត៌មានចូលរួមចំណែកផ្សព្វ ផ្សាយបន្តនូវសារអំពីជំងឺរបេង ការលុបបំបាត់ការរើសអើងឱ្យកាន់តែទូលាយ និងបានជ្រួតជ្រាបដល់ប្រជាជនដើម្បីពួកគាត់បានយល់ដឹង និងស្ម័គ្រចិត្តចូលរួមចំណែកក្នុងដំណើរការបញ្ចប់ជំងឺរបេងនៅកម្ពុជា នាឆ្នាំ២០៣០។
លោក ពុយ គា បានបញ្ជាក់ថា វេទិកានេះ មានសារសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយអ្នកកើតជំងឺរបេង បានកាន់តែច្រើន ដើម្បីសម្រេចបានគោលដៅបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០ ក្រោមគំនិតផ្តួចផ្តើម ដែលមានឈ្មោះថា «យន្តការបញ្ចប់របេងកម្ពុជា» អង្គការខាណាកម្ពុជា (KHANA CAMBODIA ) សហការជាមួយកម្មវិធីជាតិកំចាត់រោគរបេង បានប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរការចូល រួមពីភាគីពាក់ព័ន្ធផ្សេងៗទាំងរាជរដ្ឋាភិបាល, ម្ចាស់ជំនួយ, សហគមន៍, វិស័យឯកជន, អង្គការ មហាជន សំខាន់ស្ថាប័នសារព័ត៌មាន។

សូមជម្រាបថា វេទិកាខាងលើ មានការចូលរួមពីមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់ រោគរបេង និងហង់សិននៃក្រសួងសុខាភិបាល អង្គការខាណាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៧០នាក់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


