ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើការប្រយុទ្ធនឹងជំងឺរបេង ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម
នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងលើកទី២៧ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» ដែលរៀបចំដោយ មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន។

ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ មានគោលបំណងសំខាន់ៗ ដើម្បីផ្សព្វផ្សាយពាក្យគោល ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» (Yes! We Can End TB: Commit, Invest, Deliver) ដើម្បីឱ្យប្រជាជនគ្រប់រូប យល់ដឹងពីអត្ថន័យដ៏មានសារៈសំខាន់ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺរបេង បន្តជំរុញយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់លើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាក នៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។
ក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការ បានអានសារលិខិតទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលគូសបញ្ជាក់ពីភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺរបេង អស់រយៈពេល ២០ឆ្នាំ កន្លងមកនេះ។ ក្នុងនោះ សម្តេច បានរំលេចនូវខ្លឹមសារសំខាន់ៗទាំង ៤ ចំណុច៖ ១) បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ២) ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាពស្រាវជ្រាវរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្មនៅតាមសហគមន៍ និងទីកន្លែងសាធារណៈនានា។ ៣) បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។ ៤) ខិតខំកៀរគរធនធានបន្ថែមទៀត សម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង។

ការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ ក៏មានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ រួមទាំងអង្គការដៃគូ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសិស្ស និសិ្សត ដែលសរុបចំនួនប្រមាណ ៤០០នាក់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


