Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត និង​កុំ​មើល​រំលង​ចំពោះ​ជំងឺ​របេង ខណៈ​ជំងឺ​នេះ នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចម្បង​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ទិវា​ពិភពលោក​កម្ចាត់​រោគ​របេង ២៤ មីនា ឆ្នាំ ២០២៤ ក្រោម​ពាក្យស្លោក «មែនហើយ​! យើង​អាច​បញ្ចប់​ជំងឺរបេង​បាន» នៅ​វត្ត​គុ​ហ​នគរ ឃុំ​ពង្រ ស្រុក​តាំងគោក ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី ២២​មីនា​នេះ លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា «​ក្នុង​ស្មារតី​នេះ យើង​ទាំងអស់គ្នា​ចាំបាច់​ត្រូវ​បន្ត និង​រួមគ្នា​ជំរុញ​បន្ថែម​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺរបេង ដោយ​យើង​មិន​អាច​មើល​រំលង​នូវ​ចំណុច​សេសសល់​នេះ​បាន​ឡើយ ដើម្បី​បន្ត​លើក​កម្ពស់​សុខភាព គុណភាព នៃ​ការ​រស់នៅ សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​យើង​»។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា «ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​សុខុមាលភាព​ល្អ នឹង​នាំ​ឲ្យ​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ មាន​លទ្ធភាព​ខ្ពស់​លើ​ការ​បង្កើន​ចំណេះដឹង បង្កើន​ផលិតភាព ដែល​នឹង​នាំមក​នូវ​ភាព​រីកចម្រើន​រុងរឿង។ យើង​អាច​និយាយ​បាន​មួយ​បែប​ទៀត​ថា ការ​បន្ត​រីក​លូតលាស់​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​អាស្រ័យ​លើ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន ពិសេស​ប្រជាជន​ក្មេងៗ ដែល​ជា​អនាគត​របស់​ប្រទេស។ ម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល បាន​និង​កំពុង​ចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា ជា​ពិសេស​ជ្រុង​ទី ៣ នៃ​បញ្ចកោណ​ទី ១ «លើក​កម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន​»។

លោក​រដ្ឋមន្ត្រី សង្ឃឹម​ថា យើង​ទាំងអស់​អាច​បញ្ចប់​ជំងឺរបេង​បាន ដោយ​យើង​ទាំងអស់គ្នា​រួបរួម​បង្កើន​ល្បឿន ដើម្បី​បំពេញ​កិច្ចការ​ដ៏​ច្រើន​បន្ថែម​ទៀត ជាពិសេស​ដើម្បី​ជំរុញ​ឱ្យ​មាន​សេវា​ថែទាំ បង្កើន​ការស្រាវជ្រាវ និង​ព្យាបាល​ជំងឺរបេង​ជា​សកល​នៅ​គ្រប់​ទីកន្លែង និង​សម្រាប់​ជន​គ្រប់រូប។

លោក​រដ្ឋមន្ត្រី បាន​បន្ដ​ទៀត​ថា ការ​រៀបចំ​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​បន្ត​ជំរុញ និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ក្នុង​ការ​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និង​បំផុស​ការ​យល់ដឹង ការ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺរបេង ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​អំពី​ទំហំ នៃ​បញ្ហា និង​ផលវិបាក នៃ​ជំងឺ​របេង សំដៅ​ចូលរួម​ចំណែក​លើក​កម្ពស់​សុខុមាលភាព​សង្គម ព្រមទាំង​លើក​កម្ពស់​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​ទាំងមូល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៥ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម