សុខភាព
របាយការណ៍៖ អត្រាស្លាប់ដោយជំងឺរបេង និងជំងឺគ្រុនចាញ់បន្តធ្លាក់ចុះ
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី បានបង្ហាញរបាយការណ៍ថា ពាក់ព័ន្ធការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងក្នុងរយៈកាលកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះអត្រាស្លាប់ដោយជំងឺរបេង និងជំងឺគ្រុនចាញ់បន្តធ្លាក់ចុះ។

នាពិធីបើកសន្និបាតសុខាភិបាលលើកទី ៤៤ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី មានប្រសាសន៍ថា អត្រាស្លាប់ដោយជំងឺរបេងបានធ្លាក់ចុះពី ២៣នាក់ ក្នុងប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ ២០២២ មក ២១នាក់ នៅឆ្នាំ ២០២៣ រីឯអត្រាព្យាបាលជោគជ័យជំងឺរបេងនៅរក្សាបានខ្ពស់លើសពី ៩០ ភាគរយ ក្នុងរយៈពេល២៤ឆ្នាំ ជាប់ៗគ្នា។
លោកបញ្ជាក់ទៀតថា៖«ករណីជំងឺគ្រុនចាញ់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ១៣៨៤ ករណី មកត្រឹម ៣៥៥ ករណី រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានចាប់ផ្តើមធ្លាក់ដល់ ០ ករណី ចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២៤ »។
ចំណែក ករណីជំងឺគ្រុនឈាមបានថយចុះប្រហែល ៤ដង នៃចំនួនដែលបានព្យាករដោយសារភាពបុរេសកម្មក្នុងការធ្វើអន្តរាគមន៍ និងការទប់ស្កាត់ទុកជាមុន។ដោយឡែក ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លង អ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានកើនឡើងពី ៦៧ ៧១៧ ដល់ ៦៩ ៦៩៤ នាក់ ឬកើនឡើង ៣,៣៦ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បានពន្យល់ថា របេង គឺជាជំងឺឆ្លង មិនមែនជាជំងឺតពូជនោះទេ។ ជំងឺនេះបង្កឡើងដោយមេរោគរបេង ឬបេកា (BK = Bacille de koch) ឬ (MTB = Mycobacterium Tuberculosis)។
លោកឱ្យដឹងថា៖«លក្ខណៈរបស់វា គឺការកើតដំបៅនៅក្នុងជាលិកា ដែលជាពិសេសនៅក្នុងសួត។ រីឯការចម្លងរោគរបេង គឺពីអ្នកជំងឺរបេងសួត ទៅអ្នកជិតខាង តាមខ្យល់ នៅពេលអ្នកជំងឺនោះក្អក កណ្តាស និយាយ ឬសើច/ច្រៀង បង្កើតបានជាតំណក់តូចៗ ដែលមានផ្ទុកមេរោគរបេង (Nuclei Droplet) អាចស្ថិតនៅក្នុងខ្យល់បានយូរ ហើយចូលទៅក្នុងសួតមនុស្សដែលនៅជិតអ្នកជំងឺតាមរយៈការដកដង្ហើមស្រូបយកខ្យល់ដែលមានមេរោគរបេងនោះ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


